ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹងពី​ដំណើររឿង​បន្ត​នូវ​ទង្វើឪពុកចុ​ង​កា.ប់.​កូន​​​ស្រី​​ចុ​ង​ស្លា.ប់​​​ទាំង​ស្លៀក​​​ខោ​​​​លី​​​អូ​​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​​ខេត្ត​កំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ឪពុកចុងកា.ប់​.សំ​.លា.ប់​កូនស្រី​ចុង​អាយុ​១៤ឆ្នាំ​ បណ្ដាល​ឲ្យ​ស្លា.ប់​.ក្នុង​ថ្លុកឈាម និង​បាន​បង្ក​​ការ​ភ្ញា​ក់ផ្អើល​យ៉ាងខ្លាំងកាលពី​ថ្ងៃត្រង់​ថ្ងៃទី០២ មករា ២០២២ ម្សិល​មិញនោះ ត្រូវ​បាន​មន្ត្រី​នគរបាល​ទទួល​ផែន​យុត្តិធម៌​បញ្ជាក់​ប្រាប់​បន្ត​ថា​ អំពើ​ឃាតកម្ម​នេះ​គ្មាន​មនុស្ស​ទី៣នោះ​ទេ…

​​ខេត្ត​កំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ឪពុកចុងកា.ប់​.សំ​.លា.ប់​កូនស្រី​ចុង​អាយុ​១៤ឆ្នាំ​ បណ្ដាល​ឲ្យ​ស្លា.ប់​.ក្នុង​ថ្លុកឈាម និង​បាន​បង្ក​​ការ​ភ្ញា​ក់ផ្អើល​យ៉ាងខ្លាំងកាលពី​ថ្ងៃត្រង់​ថ្ងៃទី០២ មករា ២០២២ ម្សិល​មិញនោះ ត្រូវ​បាន​មន្ត្រី​នគរបាល​ទទួល​ផែន​យុត្តិធម៌​បញ្ជាក់​ប្រាប់​បន្ត​ថា​ អំពើ​ឃាតកម្ម​នេះ​គ្មាន​មនុស្ស​ទី៣នោះ​ទេ បន្ទាប់ពីធ្វើការស្រា​វជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នាថ្ងៃទី០៣ មករា នេះ ​។

លោក​ស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌​ លោក​ឧត្តមសេនី​យ៍​ត្រី ប៉ុ​ល វុទ្ធី បាន​បញ្ជាក់ឲ្យដឹង​ថា ករណី​ឪពុកចុង​កា.ប់.ស.ម្លា.ប់​.កូនចុង​​​អាយុ​១៤ឆ្នាំ​​យ៉ាង​អាណោចអាធ័ម​ កើតឡឡើង​នៅក្នុង​ភូមិ​ធ្លក​យល់ ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ដោយ​​ពុំ​មាន​ជន​​ទី៣នោះ​ទេ ​ព្រោះ​នៅ​ក្នុង​ផ្ទះ​កើតហេ​តុ​ត្រូវ​បានចាក់​គន្លឹះ​ទ្វា​រជាប់​ពី​ខា​ង​ក្នុង ។​

លោកស្នងការ​រង​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពេ​ល​កើតហេ​តុ សមត្ថកិច្ច​ទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ និង​សាកសួរ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​បាន​ទទួល​ការ​បំភ្លឺ​ពី​ស្ត្រីឈ្មោះ​ ឡុច រ៉េ​ន ដែល​ត្រូវជា​ម្ដាយធំ​យុវតី​រងគ្រោះ​​បានដឹង​​ថា នៅ​វេលា​ម៉ោង​ប្រមា​ណ ១១ថ្ងៃត្រង់​ថ្ងៃទី០២ មករា​ ខណៈពេល​ដែល​គា​ត់​ត្រឡប់​ពី​បុណ្យ​គេ​វិញ​មកដល់​ផ្ទះ (ផ្ទះ​ជិត​គ្នា​ជាមួ​យ​ផ្ទះ​កើតហេតុ) ឃើ​ញ​គោ របស់​​​ក្មួយ (យុវតី​រងគ្រោះ) ​ចង​នៅ​ក្រោមផ្ទះ​ តែ​មិនឃើញ​មនុស្ស គា​ត់​ក៏​ដឹក​យក​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​ ។ លុះ​ពេល​ត្រឡប់​ទៅ​វិញ បាន​សួរ​ក្មួយស្រី​គាត់​ម្នាក់ទៀត​ថា ​មាន​ឃើញ​«ស្រី​លាភ»​ទៅ​ស្រែ​ទេ ។ ​ពេលនោះ​ ក្មួយស្រី​គាត់​ថា ​មិនឃើញ​ទេ​គាត់​ក៏​ដើរទៅ​មើល​ក្រោមផ្ទះ​ក្មួយស្រី​គាត់​ជា​ជនរងគ្រោះ​ ក៏​បាន​ឃើញ​ស្បែកជើង​ក្មួយស្រី​នៅ​ក្រោមផ្ទះ តែ​មិនឃើញ​មនុស្ស ហើយ​គាត់​ក៏​ព្យាយាម​ស្រែកហៅ​ក្មួយស្រី​​ (នាងរងគ្រោះ) ជាច្រើន​ដង តែ​មិន​ឮឆ្លើយតបមកវិញ ។

ម្តាយមីងបន្តថា ស្រាប់តែ​ឮ​ក្មេង​តូច​ដែល​គាត់​ស្គាល់​​ជា​ប្អូនស្រី​របស់​យុវតី​រងគ្រោះ​ ឈ្មោះ ផៃ វាសនា អាយុ​០៤ឆ្នាំ ឆ្លើយ​បាទ​ពី​ខាងក្នុង​ផ្ទះ គាត់​បាន​ឡើងលើ​ផ្ទះ​ច្រាន​​ទ្វារ​តែ​មិន​របើក ទើប​គាត់​ទៅ​ហៅ​អ្នកជិតខាង​ឲ្យ​មក​ជួយ​ច្រាន និង​ទ្វារ​របើកឡើង​ស្រាប់តែ​ឃើញ​មនុស្ស២នាក់​បាន​ស្លា.ប់.​បាត់​ទៅ​ហើយ ។​ ក្នុង​នោះ មាន​​ក្មួយស្រី​គាត់ ឈ្មោះ​ណាង ស្រី​លាភ បាន​ស្លា.ប់​.នៅ​លើ.​គ្រែ និង​ឈ្មោះ ច្រឹង ផល្លី​ អាយុ៣៦​​ឆ្នាំ ដែល​ទៅជា​ឪពុកចុង បាន​ដោយ​ចង.ក​នៅក្នុង​ផ្ទះ​នោះ​ផង​ដែរ ។

ស្ត្រីជា​សាក្សី​បានបន្ថែម​ពី​សម្ព័ន្ធ​មេត្រីភាព​រវាង​ប្អូនស្រី​គាត់​និង​ជន​ដៃដល់ថា ឈ្មោះ ច្រឹង ផល្លី​ អាយុ៣៦ឆ្នាំ បាន​មក​ស្រឡាញ់​គ្នា​ជាមួយ​ប្អូនស្រី​គាត់​ឈ្មោះ ឡុច ចាន់ អាយុ៣៥​ឆ្នាំ កាលពី​ប៉ុ​ន្មាន​ឆ្នាំមុន ហើយ​កើត​បានកូន​ប្រុស​ម្នាក់ឈ្មោះ ផៃ វាសនា អាយុ ០៤ឆ្នាំ ។ ប៉ុន្តែកាលពី​ជាង១ខែមុន ប្អូនស្រី​គាត់​ឈ្មោះ ឡុច ចាន់​ ក៏បាន​ស្លា..ប់​ដោយ​ជំងឺ​បាត់​ទៅ នៅសល់​ក្នុង​ផ្ទះ​មានតែ​ឪពុក​ចុង​កូនស្រី​ចុង​និង​ក្មេង​តូច​អាយុ០៤ឆ្នាំ ​ដែល​ជា​កូនបង្កើត​របស់ឈ្មោះ ច្រឹង ផល្លី និង​ប្អូនស្រី​គាត់ឡុច ចាន់ តែប៉ុណ្ណោះ ។

ជុំវិញ​ករណី​ខាងលើ​នេះ ​សមត្ថកិច្ច​នគរបាល​បាន​ដាក់​ការសង្ស័យ​ថា​ ករណីនេះ​កើតហេតុ​ដោយសារ​ការ​ចាប់រំលោ​.ភ.​មិន
បាន​សម្រេច ទើប​ឪពុកចុង​កា.ប់.​កូនចុងចំនួន២កាំបិត​មួយ​កាំបិត​ចំ​ដៃ (សង្ស័យ​នាង​យកដៃ​រង ) និង​មួយ​កាំបិត​ទៀត​ចំ.ក បណ្ដាលឲ្យ​ស្លា.ប់​.លើ​គ្រែ ។ ក្រោយពេល​កើតហេតុ​ ជន​ដៃដល់​បាន​យក​ថ្នាំបំពុល​សត្វ មក​ផឹក​បណ្ដាល​ឱ្យ​ប្រឡាក់​ពេញ​ខ្លួន ហើយ​​សង្ស័យ​ថា​ មិន​ស្លា.ប់ ទើប​ច.ង.ក.​ស.ម្លា.ប់​.ខ្លួនឯង​​ជា​ក្រោយ ។

នៅកន្លែង​កើតហេតុ សមត្ថកិច្ចបាន​រក​ឃើញ​កាំ.បិ​.ត.ផ្គា.​ក់ នៅ​លើ​គ្រែ​ចុងជើង​យុវតី​រងគ្រោះ ដែល​ដេក​.ស្លា.ប់​ក្នុង​ថ្លុកឈាម​សល់​តែ​ខោ​លីអូ​ពណ៌ខ្មៅ​និង​អាវ​មួយ​កំណាត់​ខ្លួន​ឡើងលើ ព្រមទាំង​ឃើញមាន​ដប​ថ្នាំបំពុល​សត្វ នៅក្នុង​បរិវេណ​កើតហេតុ​នោះ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ