ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ (14)​​ ដែល​ចៅហ្វាយនាយ​ពេញចិត្ត​​អ្នក​បំផុត

7 ឆ្នាំ មុន

« ការ​និយម​ចូល​ចិត្ដជា​ជីវិត​រស់នៅ និង​ល្អ​បំផុត​នៅ​កន្លែង​ការងារ »
លោក Michael Kerr វាគ្មិន​អាជីវកម្ម​អន្តរជាតិ និង​ជា​អ្នកនិពន្ធ​របស់ The Humor Advantage បាន​ថ្លែង​ថា ៖ « ភាព​ស្មុគ​ស្មាញ​​នៅ​ជុំវិញ​ទំនាក់ទំនង​ការងារ មាន​កត្ដា​ជា​ច្រើន​ដែល​ត្រូវ​ពិចារណា​ថា តើ​យើង​ចូល​ចិត្ត ឬ​គោរព​មនុស្ស​ម្នាក់​នូវ​សមត្ថភាព

« ការ​និយម​ចូល​ចិត្ដជា​ជីវិត​រស់នៅ និង​ល្អ​បំផុត​នៅ​កន្លែង​ការងារ »
លោក Michael Kerr វាគ្មិន​អាជីវកម្ម​អន្តរជាតិ និង​ជា​អ្នកនិពន្ធ​របស់ The Humor Advantage បាន​ថ្លែង​ថា ៖ « ភាព​ស្មុគ​ស្មាញ​​នៅ​ជុំវិញ​ទំនាក់ទំនង​ការងារ មាន​កត្ដា​ជា​ច្រើន​ដែល​ត្រូវ​ពិចារណា​ថា តើ​យើង​ចូល​ចិត្ត ឬ​គោរព​មនុស្ស​ម្នាក់​នូវ​សមត្ថភាព និង​ចំណេះដឹង​របស់​គេ​ប៉ុនណា ។ វា​ជា​ធម្មជាតិ​របស់​មនុស្សលោក​ទៅ​ហើយ ដែល​យើង​កំពុង​តែ​ធ្វើ បើ​ទោះបីជា​វា​មិនមែន​ជា​ចេតនា ឬ​ចំណង់​ចំណូលចិត្ត​របស់​យើង​ក៏​ដោយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​បុគ្គលិក​សំណព្វចិត្ត​របស់​ចៅហ្វាយនាយ »។

លោកស្រី Lynn Taylor  អ្នកជំនាញ​ការងារ​ជាតិ និង​ជា​អ្នកនិពន្ធ Tame Your Terrible Office Tyrant បាន​បង្ហាញ​ផង​ដែរ​ពី​របៀប​រៀបចំ​បុគ្គលិកលក្ខណៈ និង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការងារ ។ ក្នុង​នោះ​ការ​យល់ព្រម និង​ការ​និយាយ​ស្ដី​ជា​រឿយ​ៗ​ជា​ចំណុច​ល្អ​មួយ ដែល​ចៅហ្វាយនាយ​ពេញចិត្ត​ការងារ​ល្អ​របស់​និយោជិត​ម្នាក់ ហើយ​ចង់​ផ្ដល់​អំណាច​ដល់​អ្នក​នោះ​ឱ្យធ្វើ​នូវ​គម្រោង​មួយ​ចំនួន​បន្ថែម​ទៀត​។ ចៅហ្វាយនាយ​ដែល​ចូល​ចិត្ត​និយោជិត​ម្នាក់ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ទៀត ។

ប្រសិនជា​ចង់​ដឹង​ថា អ្នក​កំពុង​តែ​ត្រូវ​ចៅហ្វាយនាយ​ពេញចិត្ត​នោះ សូម​ចំណាយពេល​១​វិនាទី​ដើម្បី​ដាក់​អារម្មណ៍​បញ្ចើចបញ្ចើ រួច​អ្នក​ត្រូវ​តែ​ដាក់ខ្លួន​ឲ្យ​សុភាព និង​និយាយ​ជាមួយ​ចៅហ្វាយ​របស់​អ្នក​នៅ​ពេល​មាន​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន ។ ខាង​ក្រោម​​នេះ ជា​សញ្ញា​១៤​ចំណុច​ដែល​អ្នក​ត្រូវ​បាន​ចៅហ្វាយនាយ​ពេញចិត្ត ៖

១-​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ប្រជុំ​ច្រើន​ជាង​មិត្ត​រួមការ​ងារ​របស់​អ្នក ៖
នេះ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ចៅហ្វាយនាយ​កំពុង​តែ​ពេញចិត្ត​វិនិច្ឆ័យ និង​គំនិត​របស់​អ្នក ហើយ​ពួក​គាត់ [​ចៅហ្វាយ​] បាន​ទទួលស្គាល់​ពី​ការ​ចូលរួម​ចំណែក​ជា​វិជ្ជមាន​របស់​អ្នក ។ គ្មាន​នរណា​ម្នាក់​រីករាយ​នឹង​ចូលរួម​ប្រជុំ​ជាមួយ​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ឡើយ ដូច្នេះ វា​ជា​សញ្ញា​មួយ​ល្អ​សម​ហេតុផល​ដែល​ពួក​គេ​បាន​មើលឃើញ​អ្នក​នៅ​ក្នុង​កែវភ្នែក ។

២-​អ្នក​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គ្រប់​គម្រោង​ល្អ​ទាំងអស់ ៖
នៅ​ពេល​ដែល​អ្នកជា​បុគ្គលិក​សំណព្វ​របស់​ចៅហ្វាយនាយ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​ចុះចាញ់​ឡើយ ។ គម្រោង​មួយ​នឹង​ធ្លាក់​មក​ជា​បន្ដបន្ទាប់​ទៀត ។ ចៅហ្វាយ​របស់​អ្នកមាន​អារម្មណ៍​ថា អ្នក​អាច​មាន​ទំនួល​ខុស​ត្រូវ​បន្ថែម ដោយសារ​តែ​អ្នកជា​បុគ្គលិក​ល្អ  ។

៣-​អ្នកជា​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​បញ្ហា ៖
ប្រសិនបើ​អ្នកជា​មនុស្ស​ទី​មួយ​នៅ​ក្នុង​កែវភ្នែក​ចៅហ្វាយ ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វីមួយ​ឲ្យ​ហើយ ឬ​ក៏​ដោះស្រាយ​បញ្ហា​អ្វីមួយ មាន​ន័យ​ថា ពួក​គេ​បាន​ជឿជាក់​ទៅ​លើ​សមត្ថភាព​របស់​អ្នក​ហើយ ។

៤-​ពួក​គេ​បាន​អញ្ជើញ​អ្នក​ឲ្យ​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត ឬ​ក្នុង​កិច្ចប្រជុំ ៖
ជា​ថ្មី​ម្ដងទៀត វា​បង្ហាញ​ពី​ទំនុកចិត្ត​ដ៏​ជ្រាលជ្រៅ​ចំពោះ​ភាព​ឆ្លាត​វៃ​របស់​អ្នក ហើយ​វា​ក៏​ជា​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ធ្វើ​ដំណើរ ឬ​សិក្សា​ពី​ការ​បង្ហាញ​នូវ​ឱកាស​ដើម្បី​ប្តេជ្ញា​ចិត្ត ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នកផង​ដែរ ។

៥-​ពួក​គេ​ទាមទារ​ធាតុ​ចូល​សំខាន់​ៗ​ពី​អ្នក​ច្រើន​ជាង​នរណា​ទាំងអស់ ៖
ការ​ទាមទារ​នូវ​ធាតុ​ចូល គឺជា​សញ្ញា​ជោគជ័យ​មួយ​ដែល​ចៅហ្វាយ​របស់​អ្នក គោរព​គំនិត ការ​វាយតម្លៃ និង​ចំណេះដឹង​របស់​អ្នក ។ ប្រសិនបើ​អ្នកជា​មនុស្ស​ម្នាក់​ដែល​ពួក​គេ​ទាមទារ​ដូចនេះ មាន​ន័យ​ថា វា​ជា​ឱកាសល្អ​ដែល​អ្នកជា​បុគ្គលិក​សំណព្វចិត្ត ។

៦-​ពួក​គេ​អនុញ្ញាត​ឲ្យ​អ្នក​និយាយ​ត្រង់​ៗ ៖
សញ្ញា​មួយ​ផ្សេង​ទៀត គឺ​អ្នក​អាច​និយាយ​ដោយ​ត្រង់​ៗ​ឥត​លាក់លៀម​ជាមួយនឹង​ចៅហ្វាយ​របស់​អ្នក ដោយសារ​តែ​អ្នក​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​ទទួលយក​យោបល់​មក​អភិវឌ្ឍន៍​ខ្លួន ។ ប្រសិនបើ​អ្នក​និយាយ​ជំនួស​ឲ្យ​បុគ្គលិក​ណា​ម្នាក់​ដោយ​ប្រាប់​ចៅហ្វាយ​ថា គាត់ [​ចៅហ្វាយ​] ប្រើស​ម្តី​ធ្ងន់ ពេល​នោះ​គាត់​ប្រហែលជា​ស្តាប់ និង​គោរព​គំនិត​របស់​អ្នក ។

៧-​អ្នកមាន​សេរីភាព​ដ៏​អស្ចារ្យ​បំផុត ៖
មិន​ដូច​បុគ្គលិក​ដទៃ​ទៀត​នោះ​ទេ អ្នក​ប្រហែលជា​យល់​ថា ពេលវេលា​របស់​អ្នក​មិនសូវ​បាន​ពិនិត្យពិច័យ​ឱ្យ​បាន​លម្អិត​ឡើយ ហើយ​អ្នក​អាច​មិន​ធ្វើ​ការងារ​តូច​ៗ​ផង​ដែរ ពេល​នោះ​អ្នក​អាច​និយាយ​ច្រើន ដោយ​គ្មាន​ការ​រិះគន់​ច្រើន​ឡើយ ។សរុប​មក អ្នកមាន​សិទ្ធិ​ច្រើន​ក្នុង​សកម្មភាព​ការងារ​តិចតួច ដែល​ខុស​ពី​មិត្ត​រួមការ​ងារ  ដោយសារ​តែ​ចៅហ្វាយនាយ​បាន​ផ្ដល់​អំណាច​ឲ្យ​អ្នក ហើយ​អាច​ជា​អ្នកតំណាង​ចៅហ្វាយនាយ​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​ដទៃ​ទៀត​គ្រប់ពេលវេលា ពីព្រោះ​ពួក​គាត់​ជឿជាក់​លើ​សមត្ថភាព និង​ការ​វិនិច្ឆ័យ​របស់​អ្នក ។

៨-​ពួក​គាត់​ជឿជាក់​អ្នកជា​ជាង​អ្នក​ដទៃ​ទៀត ដូច្នេះ ពួក​គាត់​ដោះដៃ​ពី​អ្នក​ច្រើន ៖
ប្រសិនបើ​អ្នក​បង្ហាញ​នូវ​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​ច្រើន​ជាង​បុគ្គលិក​ដទៃ ហើយ​ធ្វើការ​ដោយ​ខ្លួនឯង​ផ្ទាល់ និង​អាច​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​នោះ វា​ជា​សញ្ញា​ដែល​បង្ហាញ​ថា អ្នកជា​បុគ្គលិក​សំណព្វ​របស់​ចៅហ្វាយនាយ​ហើយ ។

៩-​អ្នក​អាច​ជា​មនុស្ស​ដំបូង​ដែល​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​ការងារ ៖
នៅ​ពេល​មាន​សំបុត្រ​ច្រើន​ទៅ​ចូលរួម​ប្រគំ​តន្ត្រី ឬ​លេងល្បែង​កម្សាន្ត តើ​ចៅហ្វាយនាយ​ធ្លាប់​ឲ្យ​អ្នក​ឬទេ ? នេះ​ជា​កន្លែង​ដែល​អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​ខុសធម្មតា នៅ​ពេល​ដែល​ឥទ្ធិពល​របស់​អ្នក​ត្រូវ​បាន​លេច​ចេញ​នៅ​ខាងក្រៅ ។

១០-​ពួក​គេ​អនុញ្ញាត​ឲ្យ​អ្នកដឹង​រឿង​សម្ងាត់​ផ្ទៃក្នុង ៖
ការ​ចែករំលែក​នូវ​ព័ត៌មាន​ពី​គន្លឹះ​អាជីវកម្ម​ដ៏​ពិសេស នៅ​ពេល​ដែល​ចាប់ផ្ដើម​និយាយ​ថា «​កុំ​ប្រាប់​នរណា គឺ​ដឹង​ត្រឹមតែ​ខ្ញុំ និង​អ្នក​បាន​ហើយ​» មាន​ន័យ​ថា ពួក​គាត់​គិត​ថា អ្នកជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន ។

១១-​ពួក​គាត់​ចែករំលែក​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាមួយ​អ្នក ៖
ប្រសិនបើ​ចៅហ្វាយនាយ​របស់​អ្នក​ចំណាយពេល​និយាយ​ពី​រឿង​លម្អិត​ក្នុង​គ្រួសារ​គាត់​ជាមួយ​អ្នក ជាង​បុគ្គលិក​ដទៃ​ទៀត​នោះ វា​គឺជា​រឿង​ល្អ ពីព្រោះ​អ្នកជា​បុគ្គលិក​សំណព្វ​របស់​គាត់ ដោយសារ​តែ​ចៅហ្វាយនាយ​ឲ្យ​តម្លៃ​អ្នក ហើយ​ឃើញ​ពី​ការ​ចូលរួម​ចំណែក​របស់​អ្នក លើស​ពីមុខ​ងារ​ក្នុង​ការងារ ។

១២-​អ្នកមាន​អារម្មណ៍ល្អ​ក្នុង​ការ​ប្រថុយ​នឹង​ហានិភ័យ ៖
ប្រសិនបើ​អ្នកមាន​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ការ​ប្រឈម​នឹង​ហានិភ័យ អាច​និយាយ​ថា មាន​អ្វីមួយ​ដែល​ចៅហ្វាយ​របស់​អ្នក​គំរាមកំហែង​អ្នក​។ ប្រសិនបើ​អ្នក​ជឿជាក់​លើ​ចៅហ្វាយនាយ​ថា នឹង​គាំទ្រ​អ្នក​ដល់ទី​បញ្ចប់​នោះ ដរាប​នោះ​អ្នក​នឹង​ប្រថុយ​ជាមួយនឹង​ហានិភ័យ​ទាំងនោះ ។

១៣-​អញ្ជើញ​អ្នក​ទៅ​ក្នុង​កម្មវិធី​សង្គម និង​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​គ្រួសារ​របស់​ពួក​គាត់ ៖
តើ​ចៅហ្វាយ​របស់​អ្នក​ធ្លាប់​អញ្ជើញ​អ្នក​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង ខួបកំណើត ឬ​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​ដែរ​ឬទេ ? ប្រសិនបើ​អ្នកជា​បុគ្គលិក​ស្ថិត​នៅ​ក្នុង​ការិយាល័យ ហើយ​ត្រូវ​បាន​ពួក​គាត់​អញ្ជើញ​ទៅ​នោះ អ្នក​អាច​ជា​បុគ្គលិក​សំណព្វ​ហើយ ។

១៤-​ស្រស់ស្រាយ​ដាក់​អ្នក​ជាង​អ្នក​ដទៃ ៖
តើ​ចៅហ្វាយ​របស់​អ្នក​ធ្លាប់​មើល​មុខ និង​ញញឹម​ដាក់​អ្នក​ជាង​មនុស្ស​ផ្សេង​ទៀត​ដែរ​ឬទេ? តើ​ពួក​គេ​អត់ធ្មត់ និង​បត់បែន​ជាមួយ​អ្នក​ដែរ​ឬទេ ? តើ​ពួក​គេ​ចិត្តល្អ​ដាក់​អ្នក​ដែរ​ឬទេ ឬ​ក៏​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​អ្នក​ជាង​បុគ្គលិក​ដទៃ​ឬទេ ? ប្រសិនបើ​ពួក​គេ​ធ្វើ​ល្អ​ដាក់​អ្នក​ច្រើន ប្រហែលជា​ពួក​គេ​ចូល​ចិត្ត​អ្នក​ជាង​និយោជិត​ដទៃ​ទៀត​ហើយ ៕

ដោយ ៖ ដែន ពេជ្រ​លី​ណា