ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ម​ពិភព​ផ្កាយ​មាន​អាយុ​ប្រហែល​470​លាន​ឆ្នាំ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បំណែក​ថ្ម​ពិភព​ផ្កាយ​ដែល​មិន​ធ្លាប់​ប្រទះ​ឃើញ​ពី​មុន​មក ត្រូវ​ជីក​ឃើញ​នៅ​អណ្តូងរ៉ែ​ថ្មកំបោរ​ប្រទេស​ស៊ុ​យ​អែ​ត ដោយ​កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ដី​យ៉ាង​យូរ​ប្រហែល​៤៧០​លាន​ឆ្នាំ​មុន ។

បំណែក​ថ្ម​មាន​ទំហំ​តូច​មិន​ដូច​បំណែក​អាចម៍ផ្កាយ ផ្សេង​ៗ​ទៀត ដែល​អាច​ប្រទះ​ឃើញ ហើយ​វា​អាច​លាតត្រដាង​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ និង​ការ​បង្ក​កំណើត​នៃ​ប្រព័ន្ធ​សុរិយៈ​ចក្កវាឡ​របស់​យើង​បាន ។ បំណែក​ថ្ម​ពិភព​ផ្កាយ​នេះ​ឈ្មោះ «Oest65» ជា​កម្ទេច​ថ្ម​រូបរាង​ដូច​ដំឡូងបារាំង​មាន​ទទឹង​ប្រហែល​ពី​២០​ទៅ​៣០​គីឡូម៉ែត្រ កើតឡើង​ដោយ​ការ​បុក​ទង្គិច​ជាមួយ​វត្ថុ​មួយ​បំណែក​ទៀត​មាន​ទំហំ​ធំ​បង្ក​ឱ្យ​កើតជា​កម្ទេច​បំណែក​យ៉ាងច្រើន បែករ​ប៉ាត់​របា​៉​យ​នៅ​លើ​ផែនដី ។

លោក​ប៊ី​ហ្គើ ស្មី​ត នៅ​មហាវិទ្យាល័យ «Lund» ប្រទេស​ស៊ុ​យ​អែ​ត ជា​អ្នក​រៀបរៀង​របាយការណ៍​និយាយ​ថា ថ្ម​ពិភព​ផ្កាយ​ដែល​រក​ឃើញ​ថ្មី​នេះ​ធ្លាក់​មក​លើ​ផែនដី​ប្រហែល​៤៧០​លាន​ឆ្នាំ​មុន និង​បាន​កប់​ក្នុង​មហាសមុទ្រ ដែល​លាតសន្ធឹង​ជា​ច្រើន​ផ្នែក បច្ចុប្បន្ន​ក្លាយជា​អណ្តូងរ៉ែ​ថ្មកំបោរ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ស៊ុ​យ​អែ​ត ៕