ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សព​ព្រះ​សាសន​មុនី ជេ​ត ឌិន ព្រះ​មេគណ​ខេត្ដស្វាយរៀង​បាន​បូជា​ហើយ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​រសៀល​នេះ សម្ដេច​ព្រះសង្ឃ​រាជាធិបតី​គត្ដិ​ឧទ្ទេស​បណ្ឌិត​ទេព​វង្ស​សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​រសៀល​នេះ សម្ដេច​ព្រះសង្ឃ​រាជាធិបតី​គត្ដិ​ឧទ្ទេស​បណ្ឌិត​ទេព​វង្ស​សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្ដេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក លោក​ជំទាវ ម៉ែ​ន​សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​និង​អធិការកិច្ច​ព្រមទាំង​លោក​អភិបាលខេត្ត​ក្រុមប្រឹក្សា​ខេត្ត​ស្រុក​ក្រុង ព្រះសង្ឃ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ប្រជា​ពុទ្ធិ​បរិ​ស​ទ័​ប្រមាណ​ជាង​២០០០​អង្គ​នាក់ បាន​អញ្ជើញ​ចូលរួម​បូជាព្រះសព​ព្រះ​សាសន​មុនី​ជេ​ត ឌិន ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​ព្រះ​មេគណ​ខេត្តស្វាយរៀង​។

ក្នុង​ឱកាស​នោះ​ដែរ​លោក ហ៊ុន ណេ​ង តំណាងរាស្ត្រ និង​ជា​អតីត​អភិបាលខេត្ត លោក ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពា​ជាតិ ព្រមទាំង​ព្រះសង្ឃ​ជា​មេគណ​ខេត្ត​ជាង​១០​ខេត្ត​និមន្ត​អញ្ជើញ​មក​បូជាព្រះសព​ផ​ផង​ដែរ​។ លោក​ជំទាវ ម៉ែ​ន សំ​អន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ថា ស្ថិត​ក្នុង​បរិយាកាស​ដ៏​ក្ដុកក្ដួល​រំជួលចិត្ដ​ខណៈ​ពេល​ដែល​យើង​ទាំង អស់​គ្នា បាន​បាត់បង់​នូវ​ឧត្ដម​បុគ្គល ជាទី​គោរព​ស្រឡាញ់ បាត់បង់​នូវ​ព្រះ​គ្រូឧបជ្ឈាយ៍ ដ៏​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ​ក្នុង​វិស័យ​ពុទ្ធចក្រ មានគុណ​ធម៌ មាន​ព្រហ្ម​វិហារធម៌ និង​ការ​សណ្ដោស​ប្រណី​ដល់​សិស្សគណ​ទាំងអស់ និង​ជា​និមិត្ដរូប​នៃ​ស្រែបុណ្យ​ដ៏​ត្រជាក់​សុខក្សេមក្សាន្ដ​ចំពោះ សាធុជន​ពុទ្ធបរិស័ទ​ទាំងឡាយ គឺ​ព្រះ​សាសន​មុនី ជេ​ត ឌិន ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​ព្រះ​មេគណ​ខេត្ដស្វាយរៀង ដែល​មួយ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ គឺ​បូជា​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​សាសនា នៃ​ខេមរជន​យើង ។

លោក​ជំទាវ ម៉ែ​ន សំ​អន បាន​បន្ត​ទៀត​ថា​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី និង​រូប​ជំទាវ​ផ្ទាល់​សូម​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ប្រគេន​ចំពោះ​ព្រះសង្ឃ​ទូ​ទាំង​ខេត្ដស្វាយរៀង ក៏​ដូច​ជា​ព្រះសង្ឃ​នៅ​តាម​បណ្ដា​ខេត្ដ​នានា រួម​ទាំង​ព្រះសង្ឃ​គង់នៅ​បរទេស ដែល​ជា​សិស្សគណ​ទាំងអស់ ដែល​បាន​ចំណាយធនធាន​ផ្ទាល់​ព្រះ​អង្គ ផ្ទាល់ខ្លួន​ក្ដី តាម​ការ​អំពាវនាវ​ក្ដី និង​ចំណាយ​កម្លាំងកាយ កម្លាំងចិត្ដ​ចូលរួម​រៀបចំ​ពិធីបុណ្យ​បង្សុកូល​ជា​ប្រចាំ​រៀងរាល់ថ្ងៃ គឺ​ក្នុង​មួយ​ស្រុក និង​ក្រុងមាន​ចំនួន​៣​ថ្ងៃ និង​មាន​រហូត​ទៅ​ដល់​៦​វេន ។

កាយវិការ​ដ៏​ប្រពៃ​នេះ គឺជា​ការ​បំពេញ​កត្ដញូ​មួយ​យ៉ាង​ធំធេង​ចំពោះ​អ្នក​ដ៏​មានគុណ ក៏​ដូច​ជា​គ្រូឧបជ្ឈាយ៍​យា​ចា​រ្យ​នៃ​យើង គឺ​ព្រះ​សាសន​មុនី ជេ​ត ឌិន រាជាគណៈ​ថ្នាក់​ទោ និង​ជា​ព្រះ​មេគណ​ខេត្ដ​របស់​យើង (​នេះ​មិន​គិត​ពី​ការ​ចំណាយ​កម្លាំង​ទៅ​ថែទាំ និង​ចំណាយ​បច្ច័យ​ផ្ទាល់ខ្លួន ក្នុង​ការ​ព្យាបាល​ព្រះ​រោគ​ព្រះ​អង្គ​ក្នុង​កំឡុង​ពេល​ព្រះ​អង្គ​កំពុងព្រះ​អាពាធ​)​។ មិនតែប៉ុណ្ណោះ​លោក​ជំទាវ ម៉ែ​ន សំ​អន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ដ ក្រុង ស្រុក និង​បណ្ដា​អង្គភាព មន្ទីរ​ស្ថាប័ន​នានា នៅ​ជុំវិញ​ខេត្ដ ដែល​បាន​យកចិត្ដទុកដាក់ ជួយ​ខ្នះខ្នែង​តាំងពី​ពេល​ដែល ព្រះ​សាសន​មុនី ជេ​ត ឌិន ព្រះ​អង្គ​បាន​ធ្វើ​ព្រះ​អនិច្ចធម្ម​ទៅ​កាល​ថ្ងៃ​ទី​១៥​កើត ខែមាឃ ឆ្នាំមមែ ប​ស្ដ​ស័ក ព​.​ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​បាន​រៀបចំ​ឲ្យ​មានការ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ និង​និមន្ដ​ព្រះសង្ឃ​បង្សុកូល បាន​គ្រប់​អង្គភាព​ស្ថាប័ន​នានា​នៅ​ក្នុង​ទូ​ទាំង​ខេត្ត​។​ហើយ​បាន​ប្រព្រឹត្ដ​ទៅ​ដោយ​ទឹក​សុទ្ធា​ជ្រះថ្លា ពោរពេញ​ដោយ​ភាព​រលូន មិន​មាន​សៅហ្មង​ក្នុង​ចិត្ដ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​បងប្អូន​បាន​លះបង់​នូវ​មច្ឆរិយ គឺ​សេចក្ដី​កំណាញ់ ដើម្បី​បូជា​ដល់​ព្រះពុទ្ធ​សាសនា និង​ខិតខំ​កសាង​នូវ​មនុញ្ញផល និង​កុសលផល​បុណ្យ​សម្រាប់​ជាតិ​នេះ និង​ទៅ​ជាតិ​ខាង​មុខ​ទៀត ។

សូម​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មការ​វត្ដ លោក​អាចារ្យ ដូនជី តាជី និង​អ្នក​ជួយ​ផ្គត់ផ្គង់​ភស្ដុ​ភា​ទាំងអស់ ដែល​បាន​យកចិត្ដទុកដាក់​ជួយ​ឧបត្ថម្ភ និង​រៀបចំ​ធ្វើ​ពិធីក​ម្មខាង​សាសនា និង​ការ​ផ្គត់ផ្គង់​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​រយៈពេល​៣​ខែ​កន្លង​មកនេះ ។​បន្ទាប់​ពី​ក្រុម​គ្រួសារ​ចៅ ចៅទួត​ព្រះ​សព​ហែ​ប្រទក្សិណ​ព្រំ​មេន​រួច​មក សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្តេច​សង្ឃនាយក​បាន​អុច​ទៀន និង​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន ថ្វាយ​ព្រះ​ភ្លើង​បូជាព្រះសព រួច​ព្រះសង្ឃ បំបួស​កូន​នាគ​ចំនួន​៨៧​អង្គ​ដើម្បី​តប​មហា​កត្តញ្ញូ​កត្តវេទី​គុណ​ដល់​ព្រះ​សព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ និមន្ត​ព្រះសង្ឃ​៥០០​អង្គ​រាប់​បាត ថ្វាយ​មហាកុសល​ប្រគេន​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សាសន​មុនី ជេ​ត ឌិន ព្រះរាជា​គណ​ថ្នាក់​ទោ​សោយ​នូវ​សុគតិភព​៕