ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ម្ហូបអាហារ​ស្រែ​កថា ស្អុយ​ណាស់ ! លក់​មិន​ដាច់​ទេ​!

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្សារ​ធំ​ក្រុង​កំពង់ចាម មាន​រាប់រយ​តូប ត្រូវ​បាន​គ្រប់គ្រង​ដោយ​ម្ចាស់​ផា​ស៊ី​ឈ្មោះ​ថា​ន់ អ៊ា​ង​លី មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្សារ​ធំ​ក្រុង​កំពង់ចាម មាន​រាប់រយ​តូប ត្រូវ​បាន​គ្រប់គ្រង​ដោយ​ម្ចាស់​ផា​ស៊ី​ឈ្មោះ​ថា​ន់ អ៊ា​ង​លី  មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​កំពង់ចាម  ក្រុង​កំពង់ចាម  ត្រូវ​បាន​គេ​មើលឃើញ​ថា​ខ្វះ​អនាម័យ សូ​ម្បី​តែ​គំនរ​សំរាម​នៅ​ត្រង់​ច្រកចូល​ខាងត្បូង​ផ្សារ​ក៏​មិន​ខ្ចី​កើប ហើយ​ថែម​ទាំង​មានទឹក​ស្អុយ​ហូរ​ចេញពី​ក្នុង​លូ​មក​ថ្នល់​ជះក្លិន​ស្អុយ​ពិបាក​នឹង​ដកដង្ហើម​ថែម​ទៀត​។

អាជីវករ​ឈ្មោះ សោភា ភេទ​ស្រី លក់​ម្ហូបអាហារ​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា នា​ពេល​កន្លង​មក​មិន​ដែល​ស្ទះលូ​រហូត​ដល់​ទឹក​ស្អុយ​ហូរ​ចេញពី​ក្នុង​លូ​មក​លើ​ថ្នល់ ឡើង​ស្អុយ​ពិបាក​នឹង​ដកដង្ហើម​ណាស់​ដោយ​លក់ដូរ​មិន​ដាច់​នោះ​ទេ​។ ហើយ​អ្នក​យក​ផា​ស៊ី​ធ្លាប់​ទារ​លុយ​ម្នាក់​៥.០០០​រៀល លុះ​ពេល​ដែល​បូម​បាន​៣​ទៅ​៤​ថ្ងៃ​ស្ទះ​វិញ​ដដែល ហើយ​ការ​ស្ទះលូ​ខ្លាំង​ទើបតែ​មាននៅ​ឆ្នាំ​២០១៥​និង​២០១៦​នេះ​ទេ​ដល់​ពេល​ឃើញ​ទឹក​ស្អុយ​អ​ញ្ជឹ​ង​អ្នកទិញ  គេ​មក​ដល់​ទៅ​ហួស​រក​កន្លែង​ផ្សេង​។

អាជីវករ​ឈ្មោះ សន ណា​រ៉ា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ     ដែល​លក់​បាយ​នៅ​ផ្សារ​ធំ​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា  គាត់​និង​ប្តី​បាន​ជួល​តូប​របស់​គេ​ដើម្បី​លក់ដូរ​ដោះស្រាយ​ជីវភាព​គ្រួសារ  ទើបតែ​បាន​រយៈពេល​១​ឆ្នាំ​នេះ​ទេ ប្រសិនណាបើ​ប្រ​ព​ន្ធ័​លូ​រៀបចំ​ល្អ​មិន​ស្ទះ​នោះ  គាត់​លក់ដូរ​ដាច់​តែ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦  លូ​បាន​ស្ទះ​ក៏​ហៀរ​ទឹក​ស្អុយ មក​កាត់មុខ​តូប​របស់​គាត់​ត្រៀបត្រា​ដោយ​ពិបាក​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ចូល​មក​ហូប​បាយ  ភ្ញៀវ​គ្រាន់តែ​ឃើញ​ទឹក​ស្អុយ​បែប​នេះ នាំ​គ្នា​ទៅ​ហួសលក់​មិន​ដាច់​ទេ  ហើយ​ក៏​ពិបាក​នឹង​ដកដង្ហើម​ណាស់ ។ អាជីវករ​លក់​ចានឆ្នាំង​ឈ្មោះ អួន គឹ​ម​ហ៊ាន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា តូប​ស្ថិត​នៅ​កាច់ជ្រុង​ជាប់​ផ្លូវថ្នល់​លូ​ដែល​ស្ទះ​នៅ​មុខ​តូប​របស់​គាត់  បាន​កើត​មាន​ឡើង​៣​ទៅ​៤​ខែ​មក​ហើយ  តំបូង​តិច​ៗ​ត្រូវ​យក​បាវ​ច្រក​ខ្សាច់​មក​ដាក់​បាំង​នៅ​ត្រង់​មាត់​លូ  ឃើញ​ថា​បាន​គ្រាន់បើ​មួយ​រយៈ​តែ​ពេល​ទឹក​ស្អុយ​ហូរ​ចេញ​មក​នាំ​គ្នា​ដង​ទៅ​ចាក់​ចូល​ក្នុង​លូ​មួយទៀត​នៅ​ក្បែរ​នោះ  ក៏​ត្រូវ​បាន​គេ​លែង​ឲ្យ​ចាក់​ព្រោះតែ​ស្អុយ​ពេក​រហូត​ម​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា​ស្ទះ​ខ្លាំង​ហូរ​ទឹក​ចេញ​មក​ច្រើន ដោយ​មិន​មាន​ភ្ញៀវ​ចូល​មក​ទិញ​ចានឆ្នាំង​របស់​គាត់​ទេ សូ​ម្បី​តែ​ផា​ស៊ី​ក៏​មិន​បាន​បង់លុយ​ឲ្យ​៣​ថ្ងៃ​ហើយ ។

ថៅកែ​ផ្សារ​ធំ​ក្រុង​កំពង់ចាម មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នា​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ ។ លោក ចាន់ ផ​ល្លី  អភិបាលក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ​ថា ចំពោះ​លូ​ដែលស្ទះ​ខាងលើ​នោះ​មិនជា​បន្ទុក​របស់​សាលាក្រុង​នោះ​ទេ គឺជា​បន្ទុក​របស់​ថៅកែ​ផ្សារ​ធំ​ក្រុង​កំពង់ចាម ហើយ​រូប​លោក​នឹង​សហការី​ចុះ​ទៅ​ពិនិត្យ​មើល​ដើម្បី​បញ្ចៀស​បញ្ហា  ព្រមទាំង​រៀបចំ​ស្តារ​លូ​ហើយ​៕