ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ទេ? ស្ថាបនា​បាន​ជាង​70%​ ​ក្នុង​​ដំណាក់កាល​ទី​1

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​រាជរដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១២ មេ​សា ២០១៣​នោះ ពេល​នេះ​ស្ថាបនា​បាន​ជាង​៧០%​ហើយ​។ សម្រាប់​ដំណាក់កាល​ទី​១​នោះ​ក្រុមការងារ​កំពុង​ជំរុញ​ឲ្យ​រួចរាល់​នៅ​ចុងឆ្នាំ​២០១៦ និង​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២០​ដើម្បី​ត្រៀម​ប្រកួត​ស៊ីហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សាងសង់​មូលដ្ឋាន​គ្រឹះ​បាន​ជាង​៧០%​ហើយ ក្នុង​នោះ​មាន​កន្លែង​មណ្ឌល​កីឡាហែលទឹក កន្លែង​ស្នាក់​នៅ​របស់​កីឡាករ គេ​ហៅ​ថា ភូមិ​កីឡា និង​កំពុង​ជំរុញ​ការ​សាងសង់​ជា​បន្តបន្ទាប់​ទៀត ។

ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ មាន​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១​មាន​រយៈពេល​៤​ឆ្នាំ ដំណាក់កាល​ទី​២​មាន​រយៈពេល​៤​ឆ្នាំ និង​ដំណាក់កាល​ទី​៣​មាន​រយៈពេល​ខ្លី ដែល​ដំណាក់កាល​ចុង​ក្រោយ​នេះ គ្រាន់តែ​តុបតែង​កែ​លម្អ និង​ការងារ​សម្អាត​ប៉ុណ្ណោះ ហើយ​ជា​ផែនការមេ​ស៊ី​ហ្គេ​ម​ធ្វើ​យ៉ាងណា​សាងសង់​ឲ្យ​ហើយ​ក្នុង​ឆ្នាំ​២០១៩ និង​២០២០ ដើម្បី​ទុក​ពេល​៣​ទៅ​៤​ឆ្នាំ​សម្រាប់​ធ្វើការ​ប្រកួត និង​ប្រើប្រាស់​សាកល្បង ។

លោក វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹង​ទៀត​ថា ការ​សាងសង់​ពហុ​កីឡដ្ឋាន​នេះ គោរព​តាម​ទស្សនាទាន​បៃតង​នៃ​ចលនា​ស៊ី​ហ្គេ​ម​របស់​ពិភពលោក ដោយ​ទុក​៦០%​សម្រាប់​តំបន់​បៃតង ។ ក្រៅពី​នោះ​ជា​សំណង់​អគារ​និង​កន្លែង​ហ្វឹកហាត់ ដែល​មាន​ផ្ទៃដី​សរុប​៨៥
ហិ​កតា ។ ចំពោះ​សំណង់​អគារ​នេះ​មាន​សាងសង់​ជា​កីឡដ្ឋាន​ធំ​សម្រាប់​ធ្វើ​ពិធី​បើក និង​បិទ​ស៊ី​ហ្គេ​ម មាន​តារាង​បាល់ទាត់ អត្តពលកម្ម មណ្ឌល​កីឡាហែលទឹក មាន​កីឡដ្ឋាន​ក្នុង​សាល មាន​បាល់បោះ បាល់ទះ វាយ​សី ។

ក្រៅពី​នេះ​នៅ​ខាងក្រៅ​មាន​កន្លែង​ហ្វឹកហាត់​កីឡា​បាញ់កាំភ្លើង បាល់អោប បាល់ទះ និង​បាញ់​ធ្នូ​ជាដើម ។ លោក​បន្ត​ថា កីឡា​មាន​ជាង​២០​ប្រភេទ​អាច​ហាត់​នៅ​ក្នុង​នោះ​បាន ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​មាន​ប្រព័ន្ធ​ច្បាស់លាស់​ក្នុង​នោះ​មាន​ជា​ស្រះ​ទឹក និង​អាង ជា​ស្ថាបត្យកម្ម​ដែល​ទាញ​យក​ទស្សនាទាន​ពី​អង្គរ​ផង​ដែរ ។