ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! កុមារី ល្អ​ហួស អាច​ដណ្តើម​មកុដ​ឲ្យ​កម្ពុជា ដោយ​គុណសម្បត្តិ​៥​យ៉ាង​ពី​ធម្មជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសោប​បាន​តួនាទី​សិល្បៈ​ប៉ុន្មាន​ទម្រង់​ហើយ​នោះ ល្អ​ហួស ត្រូវ​បាន​គេ​ជម្រុញ​អោយ​ចូល​មក​កាន់​វិ​ថី​បវរកញ្ញា ហើយ​នាង​ផ្ទាល់​ក៏​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយ នឹង​អាជីព​នេះ​ដែរ ដោយ​កំពុង​តែ​មានការ​

រាជធានី​ភ្នំពេញ ៖ ក្រសោប​បាន​តួនាទី​សិល្បៈ​ប៉ុន្មាន​ទម្រង់​ហើយ​នោះ ល្អ​ហួស ត្រូវ​បាន​គេ​ជម្រុញ​អោយ​ចូល​មក​កាន់​វិ​ថី​បវរកញ្ញា ហើយ​នាង​ផ្ទាល់​ក៏​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយ នឹង​អាជីព​នេះ​ដែរ ដោយ​កំពុង​តែ​មានការ​ហាត់រៀន​អោយ​បាន​ច្រើន​លើ​តួនាទី​បវរកញ្ញា​ថា តើ បុគ្គលិកលក្ខណៈ​បវរកញ្ញា​មាន​អ្វីខ្លះ?។

នៅ​ពេល​ចូល​ដល់​វ័យ​កំពុង​ឆ្ងាញ់ ល្អ​ហួស នឹង​បន្ត​ចាប់​យក​វិស័យ​បវរកញ្ញា​មួយទៀត​អោយ​ណែន​ដៃ​។ យើង​រង់ចាំ​មើល​ថា តើ​នាង​អាច​ទៅ​រួច​ទេ ដែល​លេចឮ​ថា ចង់​ក្លាយជា​រាជ​នី​សម្រស់​នៅ​កម្ពុជា?​។ មហាជន​ជា​ច្រើន ដាក់​ការ​រំពឹង​ទៅ​លើ​កុមារី ល្អ​ហួស ដោយ​ពួក​គេ​បាន​រំពឹង​ថា នៅ​ថ្ងៃ​អនាគត នាង​អាច​នឹង​ក្លាយទៅជា​បវរកញ្ញា​ដែល​តំណាង​កម្ពុជា ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គេ​ថែម​ទាំង​រំពឹង​ទៀត​ថា កុមារី ល្អ​ហួស អាច​ដណ្តើម​បាន​មកុដ​ឲ្យ​កម្ពុ​ជានា​ពេល​អនាគត​ទៀត​ផង នោះ​ដោយសារ​នាង​មានគុណ​សម្បត្តិ​៥​យ៉ាង​ពី​ធម្មជាតិ ដែល​មាន​ដូច​ជា ៖

ទី​១- នាង​មាន​រូបសម្បត្តិ​ស្រស់​ស្អាត​ពី​កំណើត​ទាំង​ទម្រង់​មុខ រូបរាង និង​កម្ពស់​។
ទី​២- នាង​កើត​ក្នុង​ត្រកូល​អ្នក​ស្តុកស្តម្ភ ដូចនេះ​មិន​ពិបាក​រៀបចំ​ឈុត​ក្នុង​ការ​ចំណាយ​នោះ​ទេ ព្រោះ​គ្រួសារ​ប្រាកដជា​ជួយ​ជ្រោម​ជ្រែង​រើស​ឈុត​ស្អាត​ៗ​ទៅ​ប្រឡង​មិន​ខាន​។​
ទី​៣- នាង​នៅ​ក្មេង តែ​នាង​មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អន្តរជាតិ​បាន ដូច​ជា ភាសា​អង់គ្លេស ថៃ ជាដើម ឲ្យ​តែ​នាង​ប្រឹងរៀន​យ៉ាង​ស្ទាត់ជំនាញ​បន្ត​ទៀត នាង​ប្រាកដជា​ឆ្លើយ​សំណួរ​បាន​។
ទី​៤- គឺ​នាង​មាន​មូលដ្ឋាន​គ្រឹះ​ដើរ​រួច​ខ្លះ​ហើយ ឲ្យ​តែ​នាង​ព្យាយាម​បន្ត​ទៀត គឺ​នាង​អាច​ទៅ​រួច​យ៉ាង​រលូន ។ និង​ចុង​ក្រោយ​
ទី​៥- នាង​មាន​សមត្ថភាព​ផ្នែក​សិល្បៈ​ដូច​ជា ច្រៀង សម្តែង រាំ យ៉ាង​ស្ទាត់ជំនាញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ