ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនចេះក្រែងចិត្តសោះ ! ឪពុកមា ហ៊ានធ្វើអីៗក្មួយ​ស្រី ខ្លួនឯងបែបនេះ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទទួល​បណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី​រសៀលថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ពី​បទ​រំ.លោ.ភ​សេពសន្ថវៈ​លើ​អនីតិជន​ដែលបានកើតឡើង នៅ​វេលា​ម៉ោង​១៧​និង​៤៥​នាទីល្ងាច នៅ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២១…

ខេត្តសៀមរាប ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទទួល​បណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី​រសៀលថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ពី​បទ​រំ.លោ.ភ​សេពសន្ថវៈ​លើ​អនីតិជន​ដែលបានកើតឡើង នៅ​វេលា​ម៉ោង​១៧​និង​៤៥​នាទីល្ងាច នៅ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២១ សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២​នេះ​ថា បើ​តាម​ការ​ស្តាប់​ចម្លើយ និង យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខ្លួន​ត្រូវ​បាន​ឪពុកមា (​សឿ​ន លាង​ហ៊ួ​រ​) រំលោ.ភ​សេពសន្ថវៈ​បាន​សម្រេច​ប​ចំនួន ០៣​ដង ។

ប្រភព​បាន​បន្ត​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ឈ្មោះ សឿ​ន លាង​ហ៊ួ​រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ធ្វើអីៗ​ជាមួយ​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ