ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់នាំពលករខុសច្បាប់​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅតុលាការ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​អង្គរជុំ បាន​ធ្វើការ​ផាកពិន័យ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរ ក្រោយ​ពី​បាន​ស្គាល់ឈ្មោះ​អ្នកបើកបរ និង​ស្លាក​លេខ​ឡាន ប៉ះ​ចំ​មុខសញ្ញា​ជួញដូរ​មនុស្ស ដែល​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​ជំនាញ​ក៏​បាន​រាយការណ៍​មក​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​អង្គរជុំ បាន​ធ្វើការ​ផាកពិន័យ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរ ក្រោយ​ពី​បាន​ស្គាល់ឈ្មោះ​អ្នកបើកបរ និង​ស្លាក​លេខ​ឡាន ប៉ះ​ចំ​មុខសញ្ញា​ជួញដូរ​មនុស្ស ដែល​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​ជំនាញ​ក៏​បាន​រាយការណ៍​មក​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន ហើយ​បាន​រាយការណ៍​ជូន លោក ព្រះរាជអាជ្ញា និង​បានការ​អនុញាតិ ឱ្យ​នាំមុខ​សញ្ញា និង​រថយន្ត​មក​ធ្វើការ​សាកសួរ នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។

ហេតុការណ៍​ឃាត់ រថយន្ត និង​មនុស្ស​នោះ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ២០២១ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​អង្គរជុំ ។

សូម​រំលឹក​ដែរ​ថា កាលពីដើម​ខែមិថុនា ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​ក៏​ដូច ខេត្តសៀមរាប គឺជា​អំឡុង​ពេល​ដែល​បាន​ជួប​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ កូ​វី​ដ​១៩​យ៉ាង​ខ្លាំងក្លា ការ​បិទ​ខ្ទប់​ដំណើរ​ពី​ខេត្ត​១ ទៅ​ខេត្ត​១ ឬ​បិទ​ខ្ទប់​តាម​តំបន់​ក្នុង​ខេត្ត​ទៀត​ផង នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ត្រូវ​បាន​បិទ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ​ឡើយ ។

ចំណែក​ពលករ ដែល​ត្រលប់​ចូល​ពី​ប្រទេស​ថៃ​វិញ​ក៏​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ទៅ​ទទួល ដើម្បី​យក​មក​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​ថ្ងៃ ដែល​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បាន​កំណត់ ។

លោក​ឧត្តម​សេ នី​យ៍​ត្រី ដួង ថាវ រី ស្នងការ​រង​នគរបាល​ទទួល​បន្ទុក ការិយាល័យ​ប្រឆាំង​ការ​ជួញ ដូរ​និង​ការពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​ព្រំដែន​នៃ​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​ដំណើរ​ពលករ​ដែល​ចាញ់បោក​មេខ្យល់​អូស ទាញ​បម្រុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចំនួន​១២ នាក់ និង​បញ្ជូន​តាម​ក្រុម​ការ ងារ​ទទួល​ពលករ​មក​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្តេចឪ ខេត្តសៀមរាប ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ព​ង​ខ្ពស់ និង​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាលខេត្ត និង​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក ស្នងការ​នគរ បាល​ខេត្ត​បាន​ចាត់​កម្លាំង​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ជា​សមត្ថកិច្ច ដើម្បី​ស៊ើបអង្កេត​រក​មេខ្យល់​ដែល​បោក បញ្ឆោត ពលករ​ឱ្យ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

សូម​បញ្ជាក់​ដែរ​ថា ករណី​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ពីព្រោះ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស៊ើបអង្កេត និង​ឃាត់ខ្លួន​ជន​មុខសញ្ញា​មេខ្យល់​របៀប​នេះ បញ្ជូន​ទៅ​តុលាការ​ជា​ច្រើន​ករណី​រួច​មក​ហើយ ។

លោកស្រី​បាន​បន្ថែម​ថា លោកស្រី​បានឱ្យ​កម្លាំង​ជំនាញ​សាកសួរ​ពលករ​ទាំង​១២​នាក់​នោះ រួច​មក ពួក​គេ​បាន​ប្រាប់​ថា ត្រូវ​បាន​មេខ្យល់ និង​ជា ម្ចាស់​ឡាន​នាំ​ទៅ​ព្រំដែន ដើម្បី​ប្រគល់​ឱ្យ​មេខ្យល់​ផ្សេង​ទៀត​ដែល​ជា​ក្រុម​តែ​១​នាំ​ឆ្លង​ដែន ហើយ​ដែល​កម្រៃ​នៃ​ការ​បង់​សេវា គឺ​មេខ្យល់​យក​សរុប​តែ​ម្តង​គឺ​១​នាក់ ៦០០០ បាត ហើយ​ពលករ​នឹង​ធ្វើការ​កាត់​ប្រាក់ខែ​ឱ្យ​ថៅកែ​ថៃ ដើម្បី​សង​ថ្លៃ​ការ​ធ្វើ​ដំណើរ ។

លោកស្រី​បាន​បញ្ជាក់​ថា ពលករ​បាន​រៀន​រាប់​សមត្ថកិច្ច​យើង​ថា មេខ្យល់​ដែល​នាំ​ពួក​គេ​ចាកចេញ​នេះ​មានឈ្មោះ វាន វិក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រសនៅ​ភូមិ​គោក​ស្នួល ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ដោយ​រថយន្ត​សាំ​យ៉ុ​ង​១៥​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2U 5236 ជា​រថយន្ត​របស់​ឈ្មោះ វាន វិក តែ​ម្តង ។

ក្នុង​ការ​ស៊ើប​អង្កត​នេះ ជនសង្ស័យ​គេចខ្លួន​ពី​មូលដ្ឋាន​រហូត​ដល់​ថ្ងៃ ៣០​ធ្នូ​២០២១ ទើប​លេចមុខ ហើយ​ត្រូវ​នាំ​ខ្លួន​មក​សួរនាំ​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា ។

ក្នុង​ចម្លើយ​សារ ភាព​របស់​មេខ្យល់​ដែល​ចាស់វស្សា និង​មិន​រាងចាល​ម្នាក់​នេះ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ៗ​ថា ខ្លួន​មិន​ដែល​បាន​ដឹក​មនុស្ស​ឆ្លង​ដែន​ទេ ទើបតែ​ម្តងនេះ​គត់ ដែល​ក្ន​ង​ករណី​នៃ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​នេះឯង ហើយ​ខ្លួន​នាំ​តែ​៥ នាក់​ប៉ុណ្ណោះ ។

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ឃាត់ខ្លួន តាម​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប​កម្លាំង​កា​រិ​យា័​យ​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​កសាង​សំណំ​រឿង បញ្ជូន​ទៅ​តុលា​រការ នៅ​រសៀល​ថ្ងៃ​ទី ៣១ ធ្នូ ២០២១​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ