ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​លំអ​រុក្ខជាតិ​នៅ​កន្លែងធ្វើការ​ជួយ​ឱ្យ​បុគ្គលិក​មាន​អារម្មណ៍​ស្រស់ថ្លា

7 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ដាក់​តាំង​រុក្ខជាតិ ឬ​ដើម​ផ្កា​ដែល​ដាំ​ក្នុង​ផើង​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​របស់​អ្នក ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា វត្តមាន​រុក្ខជាតិ​ដាំ​ក្នុង​ផើង​នៅ​តាម​ការិយាល័យ

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ដាក់​តាំង​រុក្ខជាតិ ឬ​ដើម​ផ្កា​ដែល​ដាំ​ក្នុង​ផើង​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​របស់​អ្នក ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា វត្តមាន​រុក្ខជាតិ​ដាំ​ក្នុង​ផើង​នៅ​តាម​ការិយាល័យ​ធ្វើការ​អាច​ជួយ​កាត់​បន្ថយ​ការ​អស់កម្លាំង ភាព​តានតឹង​ក្នុង​អារម្មណ៍ (Stress) ការ​ស្ងួត​.​ក  ឈឺក្បាល ក្អក ព្រមទាំង​ការពារ​ស្បែក​បុគ្គលិក​មិន​ឱ្យ​ស្ងួត​ទៀត​ផង ។

នៅ​ក្នុង​ការ​ពិសោធ​លើ​បុគ្គលិក​ការិយាល័យ​៣៨៥​នាក់ បណ្តា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ជីវិត​ប្រទេស​ណ័​រវេ​ស​និង​សាកលវិទ្យាល័យ Uppsala University​ប្រទេស​ស៊ុ​យ​អែ​ត​បាន​ពិនិត្យ​អត្រា​ធូរស្បើយ​ពី​ជំងឺ​និង​ចំនួន​នៃ​រុក្ខជាតិ​ដែល​បុគ្គលិក​ម្នាក់​ៗ​បាន​មើលឃើញ​អំឡុង​ពេល​បំពេញការងារ​របស់​ពួក​គេ ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា បុគ្គលិក​ដែល​ឃើញ​រុក្ខជាតិ​ទាំងនោះ​កាន់តែ​ច្រើន​ដង អត្រា​ប្រឈម​នឹង​ជំងឺ​របស់​ពួក​គេ​កាន់តែ​តិច​ទៅ​ៗ ។

មូលហេតុ​ខាងលើ​នេះ តាម​ការ​ពន្យល់​មួយ​បាន​បញ្ជាក់​ថា គឺ​ដោយសារ​តែ​រុក្ខជាតិ​និង​អតិសុខុមប្រាណ​នៃ​ដី​ក្នុង​ផើង​អាច​ស្រូប​យក​បាន​យ៉ាង​ល្អ​នូវ​សារធាតុ​ហើរ​ក្នុង​ខ្យល់​ដែល​ជា​សមាសធាតុ​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព ។

លោកស្រី​វេជ្ជបណ្ឌិត​ប្រ៊ី​ង​ស្លុ​ី​ម៉ាក​បាន​និយាយ​ថា ការ​ពន្យល់​តាម​បែប​ចិត្តសាស្ត្រ​មួយទៀត​គឺថា នៅ​ក្នុង​ជំនឿ​មនុស្ស​យើង រុក្ខជាតិ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​សុខភាព ។

ចំណែក​របាយការណ៍​មួយទៀត​ចេញពី​សាកលវិទ្យាល័យ Washington State បាន​បញ្ជាក់​ថា ផ្កា​ឬ​រុក្ខជាតិ​ដែល​ដាំ​ក្នុង​ផើង​ផ្តល់​អត្ថប្រយោជន៍​ជា​ពិសេស​សម្រាប់​បណ្តា​អ្នក​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ទាំងឡាយ​ណា​ដែល​គ្មាន​បង្អួច ។ ក្រុម​អ្នក​សិក្សា​នៅ​អា​មេ​រិ​ក បាន​រក​ឃើញ​ថា វត្តមាន​របស់​រុក្ខជាតិ​ដាំ​ក្នុង​ផើង​ក្នុង​ការិយាល័យ​បិទ​ជិត​ទាំងនេះ​បាន​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ក៏​ដូច​ជា​សម្ពាធ​ឈាម​ឱ្យ​ស្ថិត​នៅ​កម្រិត​ទាប​បំផុត ។

លោកស្រី​វេជ្ជបណ្ឌិត Virginia Lohr អ្នកដឹកនាំ​ការ​ស្រាវជ្រាវ បាន​និយាយ​ថា វត្តមាន​រុក្ខជាតិ​ដាំ​ក្នុង​ផើង​ជួយ​កាត់​បន្ថយ​កម្រិត​ធូលី​នៅ​កន្លែងធ្វើការ​បាន​ដល់​ទៅ​ជាង​២០% ជា​ពិសេស​នៅ​ពេល​ដែល​ស្លឹក​រុក្ខជាតិ​ចាប់ផ្តើម​លាស់ ។ កាលណា​ស្លឹក​កាន់តែ​ធំ រុក្ខជាតិ​ផលិត​អុក​ស៊ី​សែន​បាន​កាន់តែ​ច្រើន ហើយ​បន្ទាប់​មក​វា​មាន​លទ្ធភាព​អាច​ជួយ​បំបែក​សារជាតិ​ពុល​នៅ​ក្នុង​ខ្យល់អាកាស ៕