ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​ភេទ​ដែល​ផ្តល់​ភាព​ស្រណុក​សុខ​ស្រួល​គួរ​ប្រើ​ពេល​ប៉ុន្មាន​នាទី ? (18+)

7 ឆ្នាំ មុន

ដើម្បី​ទទួល​បាន​ភាព​រីករាយ​និង​ស្រណុក​ស្រួល ការ​រួម​ភេទ​មិន​ចាំបាច់​ត្រូវ​ប្រើ​ពេល​ពេញ​មួយ​យប់ ឬ​ពេញ​មួយ​ល្ងាច​នោះ​ឡើយ ។
យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា

ដើម្បី​ទទួល​បាន​ភាព​រីករាយ​និង​ស្រណុក​ស្រួល ការ​រួម​ភេទ​មិន​ចាំបាច់​ត្រូវ​ប្រើ​ពេល​ពេញ​មួយ​យប់ ឬ​ពេញ​មួយ​ល្ងាច​នោះ​ឡើយ ។
យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា  ចំនួន​ពេលវេលា​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​រួម​ភេទ​គឺ​ចន្លោះ​ពី​៧​ទៅ​១៣​នាទី ។

ការ​ស្ទង់​មតិ​ដោយ​ឆ្លើយ​សំណួរ​ខ្លី​ៗ​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Penn State University ទៅ​លើ​បណ្តា​វេជ្ជបណ្ឌិត អ្នកធ្វើការ​ក្នុង​ស្ថាប័ន​ផ្សេង​ៗ​ក៏​ដូច​ជា​អ្នកជំនាញ​សុខភាព​ផ្លូវភេទ​ផង​នោះ​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ដែល​ប្រើ​ពេល​១​នាទី​ឬ​២​នាទី​ពិតជា​ឆាប់​ខ្លាំង​ណាស់ ខណៈ​ពី​៣​ទៅ​៧​នាទី​គឺ​ផិតផើយ​ខ្លាំង ។
យ៉ាងណា​ក៏​ដោយ ចម្លើយ​ភាគច្រើន​បាន​ឆ្លើយ​ថា ការ​រួម​ភេទ​ចាប់ពី​១៣​នាទី​ឡើង​ទៅ​គឺ​ពិតជា​យូរ​ពេក ។

សាស្ត្រាចារ្យ Eric Corty ជា​អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា វប្បធម៌​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ពង្រឹង​ផ្នត់គំនិត​អំពី​សកម្មភាព​ផ្លូវភេទ ។ បុរស​-​ស្ត្រី​ជា​ច្រើន​ហាក់ដូចជា​ជឿ​ថា លិង្គ​ធំ​នឹង​ជួយ​ឱ្យ​ការ​រួម​ភេទ​របស់​ពួក​គេ​ស្ថិតស្ថេរ​ពេញ​មួយ​យប់ ។

ជា​ការ​ពិត​ណាស់ គំនិត​ទាំងនេះ​បាន​បណ្តាល​ឱ្យ​បុគ្គល​ជា​ច្រើន​ជួប​នូវ​កា​រខក​ចិត្តធំ​ក្នុង​ជីវិត​សិច ខណៈ​អ្វី​ៗ​គ្រប់យ៉ាង​មិន​បាន​ដំណើរការ​ដូច​បំណង​ដែល​បាន​គិត ។ ទីបំផុត វា​អាច​នាំ​ឱ្យ​ពួក​គេ​ម្នាក់​ៗ​ឈាន​ទៅ​កើត​មាន​បញ្ហា​ផ្លូវភេទ ។

សាស្ត្រាចារ្យ​ដដែល​បាន​បន្ថែម​ថា  ជាមួយនឹង​លទ្ធផល​លើក​នេះ យើង​សង្ឃឹមថានឹង​អាច​លុប​បំបាត់​ចោល​ទំនើងចិត្ត​ទាំងនេះ ហើយ​ជួយ​លើកទឹកចិត្ត​ដល់​បុរស​និង​ស្ត្រី​ដែល​មាន​ទិន្នន័យ​ប្រាកដនិយម​អំពី​ការ​រួម​ភេទ​អាច​ទទួលយកបាន ៕