ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​៧​កន្លែង កំពុង​បង្ហូរទឹក​ស្អុយ​ចូល​អូរ​ព្រំដែន

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាស៊ីណូ​ចំនួន​៧​កន្លែង​នៅ​ប៉ោយ​ប៉ែ​ត​កំពុង​បង្ហូរទឹក​ស្អុយ​ចូល​អូរ​ព្រំដែន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា ថៃ​

ខេត្តបន្ទាយមានជ័យ ៖ កាស៊ីណូ​ចំនួន​៧​កន្លែង​នៅ​ប៉ោយ​ប៉ែ​ត​កំពុង​បង្ហូរទឹក​ស្អុយ​ចូល​អូរ​ព្រំដែន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា ថៃ​ប្រឈម​មិន​ហ៊ាន​ប្រើប្រាស់​ទឹក​ក្នុង​អូរ​។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ក្រុង​ប៉ោយ​ប៉ែ​ត​គឺជា​ក្រុង​មួយ​ដែល​ជាប់​ព្រំដែន​កម្ពុជា ថៃ​ហើយ​មាន​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​តំបន់​សេដ្ឋកិច្ច​មួយ​នៅ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​មក​រស់នៅ​រកស៊ី តែ​ការ​រស់នៅ​របស់​បងប្អូន​តាម​ជាយ​ដែន​ក្នុង​ក្រុង​ប្រឈម​គ្មាន​ទឹក​ប្រើប្រាស់​ខួប​ប្រាំង ខួប​វស្សា​ព្រោះ​ទឹកអូរ​គ្មាន​អនាម័យ​ដោយ​ក្រុមហ៊ុន​កាស៊ីណូ​បាន​បង្ហូរទឹក​ស្អុយ​ចូល​អូរ​ព្រំដែន​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​កាស៊ីណូ​ចំនួន​៧​កន្លែង​ក្បែរ​ព្រំដែន​ដែល​ត្រូវ​បាន​បង្ហូរទឹក​ស្អុយ​ចូល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ក្នុង​អូរ​ដែល​ប្រឈម គ្មាន​ទឹក​ប្រើប្រាស់​។ ប្រជាពលរដ្ឋ​សុំ​ឲ្យ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​វិធានការ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ហូរទឹក​ស្អុយ​ចូល​អូរ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ដែល​អ្នក​គ្មាន​លទ្ធភាព​ប្រើប្រាស់​ទឹក​ស្អាត​។ លោកស្រី អៀង ក​ណ្ណា​រ៉ា អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ភូមិ​ជាប់​អូរ​ព្រំដែន​មាន​ភូមិ​ប៉ោយ​ប៉ែ​ត ភូមិ​ក្បាលកោះ ភូមិ​អូរ​ជ្រៅ ភូមិ​ទំនប់​ក​៥ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ជាយ​ដែន​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​ទឹក​ស្អាត​ព្រោះថា ទឹកអូរ​មិន​អាច​ប្រើប្រាស់​បាន​ដោយ​ក្រុមហ៊ុន​កាស៊ីណូ​បង្ហូរទឹក​ស្អុយ​ចូល​អូរ​ព្រំដែន​។

លោកស្រី​បាន​បញ្ជាក់​ថា បើ​និយាយ​ពី​អូរ​ព្រំដែន​វិញ​មិន​អាច​ប្រើប្រាស់​ទឹកបាន​ឡើយ​ព្រោះថា អូរ​នេះ​ត្រូវ​បាន​កាស៊ីណូ​ទាំង​៧​បាន​បង្ហូរទឹក​ស្អុយ​ចូល​អូរ​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ដែល​មិន​បាន​ប្រើប្រាស់​ទឹកអូរ​ព្រំដែន​ព្រោះ​បរិស្ថាន​កខ្វក់​។ លោក យឹ​ម លី ប្រធាន​មន្ទី​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​វិញ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​និង​បកស្រាយ​បាន​បញ្ហា​អូរ​ព្រំដែន​ប៉ោយ​ប៉ែ​ត​ដែល​ក្រុមហ៊ុន​កាស៊ីណូ​ទាំង​៧​កន្លែង​ជាប់​ជាយ​ដែន​បង្ហូរទឹក​ស្អុយ​ចូល ប្រជាពលរដ្ឋ​គ្មាន​ទឹក​ប្រើប្រាស់ ៕