ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន នៅក្នុង​ពន្ធនាគារ ខេត្ត​ប៉ៃលិន ប្រាកដ​មែន

2 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ម្នាក់ ដែល​ជួញដូរ​គ្រឿងញៀន ត្រូវបាន​បញ្ជូន ទៅ​តុលាការខេត្ត​ប៉ៃលិន​ហើយ ក្រោយពី​សារព័ត៌មាន​មួយចំនួន…

​ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ម្នាក់ ដែល​ជួញដូរ​គ្រឿងញៀន ត្រូវបាន​បញ្ជូន ទៅ​តុលាការខេត្ត​ប៉ៃលិន​ហើយ ក្រោយពី​សារព័ត៌មាន​មួយចំនួន បានចេញ​ផ្សាយ​យ៉ាងរ​ស៊ើប​នូវ​ករណី​បែកធ្លាយ​អ្នកទោស និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បាន​ប្រើប្រាស់​គ្រឿងញៀន​។ រហូតមកដល់​វេលា​ម៉ោង ១៩ និង​០០​នាទី ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន រកឃើញថា មាន​ទណ្ឌិត កំពុង​ជាប់ឃុំ ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ម្នាក់ បាន​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ (​ម៉ា​ទឹកកក​ICE) បម្រុង​នឹង​នាំចូល​ទៅក្នុង​ពន្ធនាគារ​។

​តែ​ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដែល​យាម​ខ្លោងទ្វារ បាន​ឆែកឆេរ​លើ​ខ្លួន​ទណ្ឌិត​នោះ ឃើញ​មាន​ថង់​មួយកញ្ចប់ រុំ​ដោយ​ស្កុ​ត​ពណ៌​ខ្មៅ លុះ​ឆែកឆេរ ក៏​ឃើញតែ​ម្តង​។

​ប្រភពព័ត៌មាន​ពី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​កន្លែង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដែល​ស្ថិតនៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កម្លាំង​ជំនាញ​ក៏បាន​ពិ​និ​ត្រ​លើ​វត្ថុតាង ដែល​កម្លាំង​មន្ត្រី​ពន្ធ​នា គារ​បានធ្វើ​ការឆែកឆេ​រ និង​ដកហូត​ពី​ទណ្ឌិត​ឈ្មោះ សំរោង រិទ្ធី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ដែល​បច្ចុប្បន្ន កំពុង​ជាប់​ក្នុង​ពន្ធនាគារ ខេត្ត​ប៉ៃលិន​។

​ប្រភព​បន្តទៀតថា បើ​យោងតាម​ចម្លើយសារភាព​របស់​ទ​ណ្ឌិ​ត​ខាងលើ​ថា ថង់​មួយកញ្ចប់​រុំ​ដោយ​ស្កុ​ត​ពណ៌​ខ្មៅ​នេះ គឺ​ឈ្មោះ ងឿ ចិត្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានប្រគល់​ឲ្យ​រូបគេ ដើម្បី​យក​ចូលទៅក្នុង​របង​សុវត្ថិភាព​ពន្ធនាគារ ក្នុង​កិច្ចប្រតិបត្តិការ និង​សហការ​ខាងលើ​កម្លាំង​ជំនាញ​យើង​ទទួលលទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០២​នាក់​ខាងលើ​។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន នគរបាល​រកឃើញ​នូវ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់ ទម្ងន់​៦៧,៣៥​ក្រាម​ថ្នាំ​សុទ្ធ​។​

​ក្នុងករណី​ខាងលើ កម្លាំង​ជំនាញ​បាន​នាំខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ងឿ ចិត្ត ភេទ​ប្រុស ជា​មន្ត្រី​ពន្ធនាគារ មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។ ចំណែក​ទណ្ឌិត ឈ្មោះ សំរោង រិទ្ធី ភេទ​ប្រុស គឺ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ដដែល​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ