ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈ្មួញ​ បន្ត​ដឹកឈើ​​រៀង​រាល់​យប់ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ សហការ​បង្ក្រាប

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ ដែល​ដឹកឈើ​ប្រភេទ​លេខ​២ បានត្រូវ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​​ស្រុក​អន្លង់​វែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ​ស្រុក​អន្លង់​វែង និង​នគរបាល​ប៉ុ​ស្គិ៍​ឃុំ​ថ្លា​ត បង្ក្រាប ​កាលពី​វេលា​ម៉ោង​ប្រមាណ ​១១​យប់…

ខេត្តឧត្តរមានជ័យ​៖ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ ដែល​ដឹកឈើ​ប្រភេទ​លេខ​២ បានត្រូវ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​​ស្រុក​អន្លង់​វែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ​ស្រុក​អន្លង់​វែង និង​នគរបាល​ប៉ុ​ស្គិ៍​ឃុំ​ថ្លា​ត បង្ក្រាប ​កាលពី​វេលា​ម៉ោង​ប្រមាណ ​១១​យប់ ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ នៅ​តាម​ផ្លូវលំ​មួយ ក្នុងភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​។

លោក វុន ប៊ុ​ន​ធឿ​ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា នៅ​ពេល​មាន​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​ពី​ករណី​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​នេះ រូប​លោក ​ក៏​បាន​សហការ​កម្លាំង​អាវុធ​ហត្ថ​ស្រុក​អន្លង់​វែង និង​នគរបាល​ប៉ុ​ស្តិ៍​​ឃុំ​ថ្លា​ត ទៅ​ធ្វើការ​បង្ក្រាប​តែ​ម្តង​។

លោកនាយ​សង្កាត់ ​បញ្ជាក់​ថា គោ​យន្ត​កន្ត្រៃនេះ ​ដឹកឈើ​ប្រភេទ​លេខ​២ ដោយ​មាន​មន្ត្រី​គ្រាប់​ល្ពៅ​ ចំនួន ​២​រូប ​ជា​អ្នក​នាំ ​និង​មើលផ្លូវ និង​តែងតែ​ធ្វើ​សកម្មភាព​ជា​ញឹកញាប់​មក​ហើយ តែ​នៅ​ពេលបង្ក្រាប​នោះ ​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ រីឯ​គោ​យន្ត​កន្ត្រៃ ​និង​ឈើ​ជិត​ ៥​ម៉ែត្រគូប​ ត្រូវបាន​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ រង់ចាំ​មាន​វិធានការ​បន្ត ​ទៅ​តាម​នីតិវិធី​។

គួរ​រំឭក​ថា កន្លង​មក ​គេ​តែងតែ​សង្កេត​ឃើញ ​មាន​សកម្មភាព​គោ​យន្ត​កន្ត្រៃ ​ដឹកឈើ​លេខ​២​នេះ​ យ៉ាង​គគ្រឹកគគ្រេង​ ក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ឆ្ពោះ​មក​ឆ្លងកាត់​ស្រុក​អន្លង់​វែង រួច​បន្ត​ទៅ​ខេត្តសៀមរាប និង​ស្រុក​ស្រីស្នំ ដែល​ក្នុង​មួយ​យប់​ៗ ​ពី​ ១០​ទៅ​ ២០​គោ​យន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ