ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សៀមរាប​ លេងខ្លួន ​រង់ចាំ​ទទួលភ្ញៀវ​មក​កម្សាន្ត ​ដាក់​សមត្ថកិច្ច​ចម្រុះ​ល្បាត​ការពារ​សន្តិសុខ​​ថ្ងៃ​ឆ្លង​ឆ្នាំ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​សហការ​គ្នា ​ចេញ​ល្បាត​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ដើម្បី​ឲ្យ​ពលរដ្ឋ ​និង​ភ្ញៀវ​ទេសចរ​ មក​កម្សាន្ត ប្រកបដោយ​សេចក្តីសុខ​សប្បាយ នា​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​។…

ខេត្តសៀមរាប​៖ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​សហការ​គ្នា ​ចេញ​ល្បាត​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ដើម្បី​ឲ្យ​ពលរដ្ឋ ​និង​ភ្ញៀវ​ទេសចរ​ មក​កម្សាន្ត ប្រកបដោយ​សេចក្តីសុខ​សប្បាយ នា​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ការពារ​ និង​រឹត​បន្តឹង​ផ្នែក​សន្តិសុខ ​នៅ​ក្រុង​សៀមរាប ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ហើយ​ក៏​ចេញ​ល្បាត​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ផង​ដែរ​។

លោក​បន្ថែម​ថា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​បាន​ចេញ​ល្បាត​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ក្នុងភូមិ​សាស្ត្រ ​ក្រុង​សៀមរាប ដើម្បី​ឲ្យ​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ មក​កម្សាន្ត ​ប្រកបដោយ​សេចក្តីសុខ​សប្បាយ ​នា​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី​នេះ​។​

លោក​បន្ត​ថា កម្លាំង​ទាំងនេះ ​រួម​មាន​៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហង្ស សុ​ផាត​ភី​រម្យ (​លេខ​ទូរស័ព្ទ​លេខ ០១២ ៥៩៨២៨១) ទទួលខុសត្រូវ​ល្បាត​រក្សា​សន្តិសុខ ​និង​សុវត្ថិភាព ​នៅ​តំបន់​ផាប់​ស្ទ្រី​ត ​និង​ភូមិសាស្ត្រ​ខាងលិច​ស្ទឹង​។

កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សុខ ម៉េ​ង​​អៀង (​លេខ​ទូរស័ព្ទ​លេខ ០១៧ ៩១០ ៦០៦) ទទួលខុសត្រូវ​ល្បាត​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​តំបន់​មហាសណ្ឋាគារ​អង្គរ និង​ភូមិសាស្ត្រ​ខាងកើត​ស្ទឹង​។ 

នា​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី​២០២២ ​ខាង​មុខ​នេះ សូម​ជូនពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ​និង​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ ​ដែល​មក​កម្សាន្ត ​នៅ​ក្នុង​ខេត្តសៀមរាប ទទួល​បាន​សេចក្តីសុខ​សប្បាយ​គ្រប់​ទីកន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ