ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​នាំ​ចេញ​អេ​ក្រង់ OLED ជិត 100% ដើមឆ្នាំ​នេះ

7 ឆ្នាំ មុន

ការ​នាំ​ចេញ​អេ​ក្រង់ OLED កំពុង​កើនឡើង​ប្រមាណ​ជា​៩១,៣% ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​ក្នុង​អំពេ​ល​៣​ខែ​ដំបូង​ឆ្នាំ​២០១៦​នេះ ។ ដោយឡែក​ក្រុមហ៊ុន Samsung Display បាន​គ្របដណ្តប់​ទីផ្សារ​ពោល​

ការ​នាំ​ចេញ​អេ​ក្រង់ OLED កំពុង​កើនឡើង​ប្រមាណ​ជា​៩១,៣% ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​ក្នុង​អំពេ​ល​៣​ខែ​ដំបូង​ឆ្នាំ​២០១៦​នេះ ។ ដោយឡែក​ក្រុមហ៊ុន Samsung Display បាន​គ្របដណ្តប់​ទីផ្សារ​ពោល​គឺ​បាន​នាំ​ចេញ​អេ​ក្រង់ OLED ចំនួន​៨៦,៧​លាន​គ្រឿង​ដោយ​គិត​ជា​ភាគរយ​គឺ​៩៥%​ក្នុង​ទីផ្សារ ។ ភាគច្រើន​នៃ​អេ​ក្រង់ OLED បំពាក់​លើ​ទូរស័ព្ទ ខណៈ​ទូរទស្សន៍​មាន​ចំនួន​តិចតួច ។

ភាគច្រើន​នៃ​ទូរស័ព្ទ​គឺជា​ផលិតផល​របស់​ក្រុមហ៊ុន Samsung Mobile ប៉ុន្តែ​ទូរស័ព្ទ​មក​ពី​ក្រុមហ៊ុន​ចិន​ក៏​មាន​បំពាក់​អេ​ក្រង់ OLED ដែរ ។ ក្រុមហ៊ុន Samsung Display ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា មាន​បញ្ហា​ជាប់​គាំង​រឿង​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​អេ​ក្រង់ OLED ជាមួយ​ក្រុមហ៊ុន Apple ដោយ​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​វិនិយោគ ១,៥ ពាន់​លាន​ដុល្លារ​លើ​ក្រុមហ៊ុន A3 ដើម្បី​បង្កើន​ការ​ផលិត​ពី​១៥.០០០​បន្ទះ​ដល់​១០៥.០០០ បន្ទះ​ក្នុង​១​ខែ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ។
ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​នៅ​តែ​ប្រឈម​ជាមួយ​ក្រុមហ៊ុន​ចិន​ក្នុង​ការ​ផ្គត់ផ្គង់​បន្ទះ​អេ​ក្រង់ OLED កាលពីដើម​ត្រីមាស​២០១៦ ។ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Hyundai Securities និយាយ​ថា ប្រទេស​កូរ៉េ និង​ប្រទេស​ជប៉ុន​មាន​សង្វា​ក់​ផលិតកម្ម OLED តិច​តូច​ជាង​ការ​ផលិត​បន្ទះ​អេ​ក្រង់ LCD ៕