ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​មី​ក្រុង ធ្វើ​ឱ្យវិស័យ​អចលនទ្រព្យ​ឆ្នាំ ​២០២២​ មិន​ច្បាស់លាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​មិន​ច្បាស់លាស់​ពី​ជំងឺ​កូ​វី​ដ ​១៩ ពិសេស​វត្តមាន​វីរុស​បំប្លែង​ថ្មី​ៗ ដូច​ជា​អូ​មី​ក្រុង​ជាដើម​នោះ បាន​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ ​ខាង​មុខ ក៍​មិន​មាន​ភាព​ប្រាកដប្រជា​ថា​…

រាជធានី​ភ្នំពេញ ៖ ការ​មិន​ច្បាស់លាស់​ពី​ជំងឺ​កូ​វី​ដ ​១៩ ពិសេស​វត្តមាន​វីរុស​បំប្លែង​ថ្មី​ៗ ដូច​ជា​អូ​មី​ក្រុង​ជាដើម​នោះ បាន​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ ​ខាង​មុខ ក៍​មិន​មាន​ភាព​ប្រាកដប្រជា​ថា​ យ៉ាងនោះ​ដែរ​ ។ តើឆ្នាំ ​២០២២ វិស័យ​អចលនទ្រព្យ​នឹង​ល្អ​ប្រសើរ​ជាង​ឆ្នាំ ​២០២១ ​ឬ​យ៉ាងណា ? ពុំ​មាន​ចម្លើយ​ពិតប្រាកដ​ក្នុង​រឿង​នេះ​នៅឡើយ​ទេ ដោយ​គេ​ត្រូវ​រង់​ចាំ​មើល​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​ ១៩ ​ជា​មុន​សិន​ ។

ក្រុម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ មួយ​ក្រុម​នៅ​ព្រឹក​ថ្ងៃ​ទី ​៣០ ធ្នូ​ ២០២១ ​នេះ បាន​ជួប​ជជែក​គ្នា​ពី​បញ្ហា​ប្រឈម របស់​វិស័យ​អចលនទ្រព្យ​ដែល​អាច​នឹង​កើតឡើង​ដោយសារ​តែ​ស្ថានភាព​មិន​ច្បាស់លាស់​របស់​កូ​វី​ដ​ ១៩​ ។ លោក​ ឡុ​ង គឹ​ម​សួគ៌ ជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Century 21 Advance Property ដែល​បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​នោះ បាន​លើក​ឡើង​ថា បើ​ពិនិត្យ​មើល​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់រ​ដ្ខា​ភិ​បាល ​គឺ​ជោគជ័យ​មាន​ចំនួន​ច្រើន​លើសលប់ រហូត​ដល់​រដ្ឋាភិបាល​បាន​បើក​ប្រទេស បើក​សេដ្ឋកិច្ច​ឡើង​វិញ​ ។

ប៉ុន្តែ​បើ​គេ​សង្កេត​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​វិញ នៅ​ទទួលផល​ប៉ះពាល់​ពី​កូ​វី​ដ​ ១៩ ​នៅឡើយ​មិន​ទាន់​ត្រឡប់​ទៅ​រក​សកម្មភាព​ដូច​កាល​មុន​ផ្ទុះ​កូ​វី​ដ ​១៩ ​នៅឡើយ​នោះ​ទេ​ ។ លោក​ថា ​ការ​លក់​អចលនទ្រព្យ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​បន្ត​ទទួល​រង​ផល​ប៉ះពាល់​ប្រហាក់​ប្រហែលជា ​៥០ ​ភាគរយ ទាំង​វិស័យ​ដីធ្លី ខុន​ដូ និង​លំនៅ​ឋាន​ក្នុង​បុរី ។

លោក​ឧកញ៉ា​ ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល ​បាន​និយាយ​ថា ​មិនសូវ​ជា​ចាប់អារម្មណ៍​ពី​ផល​ប៉ះពាល់​ និង​ការ​ប្រឈម​ដែល​កើត​ចេញពី​កូ​វី​ដ​ ១៩ ​នោះ​ទេ ​។ សំខាន់​លោក​បាន ផ្ដោត​ទៅ​សកម្មភាព​ដោះស្រាយ និង​បន្ត​ធ្វើការ​អភិវឌ្ឍ ដោយ​ក្ដី​រំពឹង​ខ្ពស់ ទោះបីជា​មិន​បាន​ផល​ធំដុំ តែ​យ៉ាង​ហោច​ណាស់ លោក​នៅ​តែ​ដើរទៅ​មុខ ​។ លោក​ឧកញ៉ា​បន្ត​ថា អ្វី​ដែល​យើង​ត្រូវធ្វើ​គឺ​ការ​អភិវឌ្ឍ​ខ្លួន​យើង​ឱ្យ​កាន់តែ​ធំ ហើយ​នៅ​ពេល​ដែល​វិបត្តិ​ត្រូវ​បាន​បញ្ចប់ ពេល​នោះ​យើង​មាន​ទុន​មានការ​ត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រយុទ្ធ​បន្ត ។

លោក​ សំ សុខ​នឿ​ន ​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​និយាយ​ថា ឆ្នាំ ២០២២ ​ជា​ឆ្នាំ​ដែល​ពិបាក​ព្យាករណ៍​សម្រាប់​វិស័យ​អចលនវត្ថុ ដោយសារ​តែ​វត្តមាន​អូ​មី​ក្រុង​ចេះ​តែ​រាលដាល​ខ្លាំង នៅ​ខាងក្រៅ​ប្រទេស​ ។ ​លោក​បាន​បញ្ជាក់​ថា បើសិនជា​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​នូវ​មេរោគ​បំប្លែង​នេះ មាន​ប្រសិទ្ធភាព កុំឱ្យ​រាលដាល​នោះ វិស័យ​អចលនទ្រព្យ​អាច​នឹង​ដំណើរ​ល្អ ប៉ុន្តែ​បើ​ចង់ឱ្យ​ខ្លាំង​ដូច​កាល​មុន​កូ​វី​ដ ​១៩ ​ប្រហែលជា​ត្រូវការ​ពេលវេលា​យូរ​បន្តិច ​។

នៅ​ថ្ងៃ​ទី ​៣០ ខែ​ធ្នូ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ពី​ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៤ ៣០៣ គម្រោង និង​មាន​តម្លៃ​ប៉ាន់ស្មានជាង ៥.៣៣៣ លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២០ ថយ​ចុះ​ជាង ៣១% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ