ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទូ​រី​ស​១២​កៅអី បុក​ស្ត្រី​លក់​ពោត​បំពង​ស្លា.ប់​ភ្លាម​ៗ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា រថយន្ត​ទូ​រី​ស​១២​កៅអី បាន​បុក​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​លក់​ពោត​បំពង បណ្ដាល​ឲ្យ​ស្លា.ប់​នៅ​កន្លែង​

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា រថយន្ត​ទូ​រី​ស​១២​កៅអី បាន​បុក​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​លក់​ពោត​បំពង បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​បេ ត្រង់​ចំណុច​ក្បាលស្ពាន​ពង្រ ស្ថិត​ក្នុងភូមិ​ក្ដុល​លើ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3008 ធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ស្ត្រី​ជិះ​ម៉ូតូ​កង់​បី​ពេញទំហឹង ដែល​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ស្ត្រី​រូប​នេះ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

សេចក្ដី​រាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ បួ ឡឹ​ង អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង មានមុខ​រប​ជា​អ្នកលក់​ពោត​បំពង​តាម​ម៉ូតូ​កង់​បី​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​រត់​ចោល​រថយន្ត​ក្រោយ​ជួប​គ្រោះថ្នាក់​។ សមត្ថកិច្ច​ជំនាញ​បាន​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕