ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទពិសោធន៍​ដាំ​ឃិន​ឆាយ

13 ឆ្នាំ មុន

អ៊ំស្រី​​ទីវ ឆាត អាយុ​​៦២​ឆ្នាំ ជា​កសិករ​​រស់​​នៅ​ភូមិ​​ថ្ម​រាប ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។ គាត់​មាន​បទពិសោធន៍​​ល្អ​ក្នុង​​ការ​ដាំ​​ដើម​ឃិន​ឆាយ ទទួល​បាន​លទ្ធ​ផលល្អ​ ដែលបទ​ពិសោធន៍​​​នេះ ​សូម​បង្ហាញ​​ជូនដូច​​ខាង​ក្រោម ៖
១-​ការ​រៀប​ចំ​ថ្នាល និង​សាបគ្រាប់
ដើម្បី​ជំរុញ​​ឱ្យការ​ដាំ​​ដុះ​មាន​លក្ខណៈ​ល្អ គាត់​បាន​រៀបចំថ្នាល​​សំរាប់​បណ្តុះ​​​ដោយ​​លាយ​នូវ​​សារធាតុ​ដូច​ជា ផេះ និង​អង្កាម​ពុក​ផុយ ដោយ​យក​ទៅ​ច្របល់​​លាយ​ជា​មួយ​ដី​ឱ្យសព្វ​​ រួច​ស្រោច​​ទឹក​ឱ្យសើម​ៗ បន្ទាប់​មក​​កា.ប់​លើ​ក​ជា​រង សំរាប់ដាំ​​ដោយ​មាន​ទំហំ​​មួយម៉ែត្រ​​បួនជ្រុង ។ យក​គ្រាប់​​ ដែលបាន​​ទិញ​ពីផ្សារ​​មកសាប​នៅ​លើ​ថ្នាល​ រួ​ចស្រោចទឹក​​ឱ្យជោក​​មួយ​ថ្ងៃ​​២ដង គឺ​ពេលព្រឹក និងពេលល្ងាច​ ។ ការស្រោច​នេះ ធ្វើ​រាល់​បីថ្ងៃ​ម្តង ។ បន្ទាប់​ពីដុះ​ គាត់​​បានស្រោច​ទឹក​​​ជីបន្ថែម​ពីលើ ដើម្បីជួយជំរុញ​ដល់​ការលូត​លាស់​​របស់​កូនដំណាំ ព្រោះកូនឃិនឆាយ​​នេះ​ពិបាក​បណ្តុះ​​ជាង​ដំណាំ​ផ្សេង​ៗ ។​
២-​ការរៀបចំ​រាន​សំរាប់ដាំ និងការ​​ដាំ

អ៊ំស្រី​​ទីវ ឆាត អាយុ​​៦២​ឆ្នាំ ជា​កសិករ​​រស់​​នៅ​ភូមិ​​ថ្ម​រាប ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។ គាត់​មាន​បទពិសោធន៍​​ល្អ​ក្នុង​​ការ​ដាំ​​ដើម​ឃិន​ឆាយ ទទួល​បាន​លទ្ធ​ផលល្អ​ ដែលបទ​ពិសោធន៍​​​នេះ ​សូម​បង្ហាញ​​ជូនដូច​​ខាង​ក្រោម ៖ ១-​ការ​រៀប​ចំ​ថ្នាល និង​សាបគ្រាប់ ដើម្បី​ជំរុញ​​ឱ្យការ​ដាំ​​ដុះ​មាន​លក្ខណៈ​ល្អ គាត់​បាន​រៀបចំថ្នាល​​សំរាប់​បណ្តុះ​​​ដោយ​​លាយ​នូវ​​សារធាតុ​ដូច​ជា ផេះ និង​អង្កាម​ពុក​ផុយ ដោយ​យក​ទៅ​ច្របល់​​លាយ​ជា​មួយ​ដី​ឱ្យសព្វ​​ រួច​ស្រោច​​ទឹក​ឱ្យសើម​ៗ បន្ទាប់​មក​​កាប់​លើ​ក​ជា​រង សំរាប់ដាំ​​ដោយ​មាន​ទំហំ​​មួយម៉ែត្រ​​បួនជ្រុង ។ យក​គ្រាប់​​ ដែលបាន​​ទិញ​ពីផ្សារ​​មកសាប​នៅ​លើ​ថ្នាល​ រួ​ចស្រោចទឹក​​ឱ្យជោក​​មួយ​ថ្ងៃ​​២ដង គឺ​ពេលព្រឹក និងពេលល្ងាច​ ។ ការស្រោច​នេះ ធ្វើ​រាល់​បីថ្ងៃ​ម្តង ។ បន្ទាប់​ពីដុះ​ គាត់​​បានស្រោច​ទឹក​​​ជីបន្ថែម​ពីលើ ដើម្បីជួយជំរុញ​ដល់​ការលូត​លាស់​​របស់​កូនដំណាំ ព្រោះកូនឃិនឆាយ​​នេះ​ពិបាក​បណ្តុះ​​ជាង​ដំណាំ​ផ្សេង​ៗ ។​ ២-​ការរៀបចំ​រាន​សំរាប់ដាំ និងការ​​ដាំ ក្រោយ​ពេល​បណ្តុះ​​បាន​​១៥​ថ្ងៃ គ្រាប់​ដំណាំ​ចាប់​ផ្តើម​​ដុះពន្លក បន្ទាប់មក​គាត់​​បានរៀបចំ​​ធ្វើ​រាន​​ដាំ ។ រានដាំ​ឃិន​ឆាយ​​លើ​ក​ផុត​ពី​ដីប្រហែល​ជា​កន្លះ​​ម៉ែត្រ ដោយមានទំហំ​​បណ្តោយ​​ប្រវែង​​៤,៥ម៉ែត្រ និងទទឹង​១,២ម៉ែត្រ ។ នៅលើ​រាន គាត់​បាន​ដាក់​លាយ​ល្បាយ​ដីមាន​ដូចជា ដី​ស្រទាប់លើ ផេះ​អង្កាម និងអង្កាម​​ពុក​ផុយ​ រួច​​ច្របល់​​​ឱ្យ​សព្វ បន្ទាប់មក​​យក​ទៅ​ដាក់​ពង្រាយ​​ឱ្យ​ពេញរាន ។ ​មុនដាំ​ គាត់​​បានស្រោច​​ទឹក​នៅ​លើ​​​រាន​ឱ្យ​សើម ហើយ​ដក​កូនឃិន​ឆាយ​​ទៅដាំ ដោយទុក​ចន្លោះ​​គុម្ព​​០,៧​តឹក ដើម្បី​ងាយស្រួល​ក្នុង​ការ​​ដាក់​ជី​ជ្រុំ​គល់ និង​ពន្លឺ​ចូល​បានគ្រប់គ្រាន់ (កូន​ឃិន​ឆាយ​​អាច​យកទៅ​ដាំ​បាន ​​នៅពេល​​វា​មាន​អាយុ​​២០​ថ្ងៃ) ។ ៣-​ការ​ថែ​ទាំ ការស្រោច​ទឹក ៖ បន្ទាប់​ពី​ដាំ​រួច​ គាត់​បាន​ស្រោច​ទឹក​​ជាប់ជា​ប្រចាំ​​គឺ ពេលព្រឹក និង​ពេល​ល្ងាច លើក​លែង​នៅ​ពេលមាន​ភ្លៀង​ ។ រាល់​បីថ្ងៃ​​ម្តង គាត់​​បានស្រោចទឹក​​បំប៉ន​​កូនដំណាំ ។ ទឹក​ដី របស់គាត់​ផ្សំ​​ឡើង​ដោយ​​សារធាតុ​ជាច្រើន​​ដូច​ខាង​ក្រោម ៖ ធាតុ​ផ្សំ -ទន្ទ្រាង​ខេត្ត​ចំនួន​​១បាច់ ស្មើ​នឹង​៥គីឡូ​ ក្រាម ។​ -លាមកគោ​​២បង្គី -លាមក​មាន់​១០​គីឡូក្រាម -ផេះ​​​១០គីឡូក្រាម -​ក្បាល​ត្រី​៥គីឡូក្រាម -​ទឹកនោមគោ​​១០០លីត្រ -​សារ​ធាតុ​ផ្សំ​​សំរាប់​បន្ថែម​​ពីខាង​ក្រៅ​មាន​ដូច​ជា​ ពោះ​វៀនមាន់ ផ្លែ​ឈើ​ទុំ ក្តាម​ ខ្យង ពស់ កង្កែប​ជា​ដើម ។​ របៀប​ធ្វើ យកសារ​ធាតុ​​ផ្សំ​ទាំង​អស់​ ទៅ​ច្របល់​ឱ្យសព្វ​​ច្រក​ចូលទៅ​ក្នុងការុង ចង​មាត់​ឱ្យជិត ។ យក​សារ​ធាតុ​​នោះ​ទៅ​ដាក់​ចូលទៅ​ក្នុងពាង រួច​ចាក់​ទឹកនោម​គោ​ចូល​ទៅក្នុង​ពាង (ដាក់ទឹកនោម​​គោសុទ្ធ) ត្រាំ​រហូត​​ដល់​រយៈ​ពេ​ល​​១០​ថ្ងៃ ទើប​យក​ទៅប្រើ​ប្រាស់​។​ របៀបប្រើ ក្រោយ​រយៈ​ពេល​​១០​ថ្ងៃ គាត់​បាន​​យកទឹក​ថ្នាំ​១កំប៉ុង ទឹកដោះ​គោ​លាយ​ជា​​មួយ​នឹង​ទឹក​​១០​លីត្រ ស្រោច​ទៅ​លើ​ដំណាំ​​រាល់​​៣ថ្ងៃ​ម្តង ។ នៅ​ពេល​ដំណាំ​ដាំ​បាន​រយៈ​ពេល​១ខែ ត្រូវជ្រុំ​​ជ្រោយ​គល់​​ដំណាំ​ម្តង ដើម្បី​កុំ​ឱ្យ​ដីហាប់ណែន នាំ​ឱ្យ​កូន​ឃិន​ឆាយ​​លូត​លាស់​មិន​ល្អ ។​ ៤-​ការ​ប្រមូល​ផល​ ឃិន​ឆាយ​​ជា​ប្រភេទ​​ដំណាំ​​ប្រមូល​ផល​បណ្តាក់ គឺ​គេមិន​ដក​ទាំង​​ដើម​ឱ្យ​អស់​នោះទេ គឺ​​ការ​ប្រមូល​​ដោយបេះ​​ធាង និង​កាត់​កូន​ដែលបែក​ខ្នែងយកទៅលក់ ឬ​បរិភោគ ។ ក្នុងការដាំ​ដុះ គាត់​ចំណាយប្រាក់​សំរាប់​ទិញ​គ្រាប់អស់​ចំនួន​​១.០០០​រៀល និងកំលាំង​ពលកម្ម​​ដាំ​ដុះ​ខ្លួន​ឯង។ ឃិន​ឆាយ​អាយុ​បាន​២ខែ អាច​ប្រមូល​ផល​បាន។ តាំង​ពីចាប់ផ្តើម​​ដាំនៅខែ​មករា រហូត​ដល់​ខែ ឧសភា គាត់​ប្រមូល​ផលបាន​ចំនួន​​៦ដង​មក​ ។ ​ការ​ប្រមូល​ផល​​ម្តង​គាត់​លក់​បាន​ប្រាក​់​ចំនួន​​​៨.០០០​រៀល សរុប​ស្មើ​នឹង​​៤៨.០០០​រៀល ។ ជាក់ស្តែង​​ដំណាំ​​របស់​គាត់ប្រមូល​​ផល​ពុំ​​ទាន់​អស់​ទេ ហើយ​គិត​ថា ​ដំណាំ​​របស់គាត់​នឹង​អាច​ប្រមូល​ផល​បាន​ពី​​៨-​១០​​ដង​ទៀត ព្រោះ​វា​ចេះ​តែ​លូត​លាស់​​ជា​​បន្ត​​ប្រសិនបើ​​ការ​ថែ​ទាំ​បានដិត​ដល់​នោះ​ ។ សរុប​មក បច្ចេក​ទេស​​សំខាន់ៗ ក្នុងការ​ដាំ​ឃិន​ឆាយ​​មាន ៖ -រៀបចំ​ថ្នាល​សាបគ្រាប់​ដោយដាក់​ផេះ​អង្កាមច្របល់​​លាយជា​មួយដី -​សាបគ្រាប់​​លើ​ថ្នាល និងថែ​ទាំ​​ស្រោច​បំប៉ន​​ជីទឹក​ឱ្យ​កូន​ដំណាំ​ឆាប់​លូតលាស់ -ដាំ​​នៅលើ​រាន ដោយទុក​ចន្លោះ​គុម្ព ដើម្បី​ងាយស្រួល​​ធ្វើស្មៅ និង​ទទួលពន្លឺ​​គ្រប់គ្រាន់ -ស្រោច​​ទឹក​ជី​បំប៉ន​​៣​ថ្ងៃ​ម្តង ដើម្បី​ឱ្យឃិន​​ឆាយលូតលាស​់​បាន​​​ល្អ ៕​ (ដកស្រង់ចេញពីទស្សនាវដ្តីកសិករ)