ក្រុមហ៊ុន Microsoft ទិញ LinkedIn ក្នុងតម្លៃ26,2ពាន់លានដុល្លារ
ក្រុមហ៊ុន Microsoft បានប្រកាសពីការទិញយក LinkedIn នៅក្នុងចំនួនទឹកប្រាក់សុទ្ធចំនួន26,2ពាន់លានដុល្លារ (196ដុល្លារសំរាប់មួយហ៊ុន) ។

សហស្ថាបនិកក្រុមហ៊ុន និងជាអ្នកគ្រប់គ្រងភាគហ៊ុន លោក Reid Hoffman និងលោកអគ្គនាយកក្រុមហ៊ុន Jeff Weiner គាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចព្រមព្រៀងនេះ ។ លោក Weiner នឹងនៅតែបន្តធ្វើជាអគ្គនាយកក្រុមហ៊ុន ហើយរាយការណ៍រាល់ព័ត៌មានផ្សេងៗទៅកាន់លោក Satya Nadella ដែលជាប្រធានក្រុមហ៊ុន Microsoft ។
បណ្តាញប្រព័ន្ធសង្គម ដែលមានគោលដៅលើអាជីវកម្មនេះ មានសមាជិក 433លាននាក់ និងបន្តកើនឡើង19% ពីមួយឆ្នាំទៅមួយឆ្នាំ ។ មានមនុស្សប្រមាណ105លាននាក់ ចូលមើលគេហទំព័រនេះរៀងរាល់ខែ ហើយ 60% នៃអ្នកប្រើប្រាស់បានចូលទៅមើល កម្មវិធីដែលបានបង្កើតឡើងថ្មីៗ ។
ស្របគ្នានេះដែរ Facebook ធ្លាប់ចំណាយ19ពាន់លានដុល្លារ សំរាប់កម្មវិធី WhatsApp នៅពេលដែលកម្មវិធីនេះ មានអ្នកប្រើប្រាស់450លាននាក់ (ចំនួនប្រហែលនឹងអ្នកប្រើប្រាស់LinkedIn) ប៉ុន្តែក្រោយពីនោះមក ចំនួនអ្នកប្រើប្រាស់បានកើនច្រើនជាង 1ពាន់លាននាក់ ។
ចែករំលែកព័តមាននេះ