ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ វៀតណាម​នឹង​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​ឆ្នាំ​2016-2018

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ធនាគារពិភពលោក (WB) បាន​ព្យាករ​កាលពី​ថ្ងៃ​អង្គា​រថា វៀតណាម​នឹង​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​អត្រា​៦,៣% នៅ​ឆ្នាំ​២០១៦-២០១៨ ។
នៅ​ក្នុង​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្

ប្រទេស​វៀតណាម ៖ ធនាគារពិភពលោក (WB) បាន​ព្យាករ​កាលពី​ថ្ងៃ​អង្គា​រថា វៀតណាម​នឹង​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​អត្រា​៦,៣% នៅ​ឆ្នាំ​២០១៦-២០១៨ ។
នៅ​ក្នុង​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​របស់​ធនាគារពិភពលោក ដែល​ចេញផ្សាយ​ចុង​ក្រោយ​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​២០១៦​នេះ មាន​អត្រា​៦,២% បន្ទាប់​មក​នឹង​កើនឡើង​៦,៣% នៅ​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ។

ការ​កើនឡើង​នេះ គឺ​ដោយសារ​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស កំណើន​នៃ​ការ​នាំ​ចេញ និង​ទីផ្សារ​ការងារ​ខ្លាំង​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ។

ធនាគារពិភពលោក​បាន​ព្យាករ​ទៀត​ថា ក្នុង​ចំណោម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ាន វៀតណាម និង​ហ្វ៊ី​លី​ពី​ន​មាន​កំណើន​ទស្សនវិស័យ​សេដ្ឋកិច្ច​ខ្លាំងក្លា​ជាងគេ ។

យោង​តាម​របាយការណ៍​នៃ​ការ​ធ្វើ​កំណែទម្រង់​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ក្នុង​ប្រទេស​វៀតណាម ដែល​រួម​មានការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​តម្លាភាព​និង​រដ្ឋាភិបាល គឺ​អាច​កាត់​បន្ថយ​លើ​នូវ​កង្វះ​ធនធាន​សារពើ​ភ័​ណ្ឌ​បាន ។

រីឯ​ការ​ធ្វើ​កំណែទម្រង់​លើ​វិស័យ​ធនាគារ គឺ​អាច​ជួយ​កែប្រែ​នូវ​ប្រសិទ្ធភាព និង​ទុកដាក់​មូលធន​នៅ​ក្នុង​ប្រទេស​វៀតណាម ។ នេះ​បើ​តាម​ធនាគារពិភពលោក ។

កាលពី​ពេល​ថ្មី​ៗ​នេះ ធនាគារ Hong Kong and Shanghai Banking Corporation (HSBC) ក៏​បាន​រក្សា​ការ​ព្យាករ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ​២០១៦ ក្នុង​អត្រា​៦,៣%​ដដែល ។

តាម​របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ HSBC បង្ហាញ​ថា កម្តៅ​កើនឡើង​នឹង​បន្ត​ជះ​ឥទ្ធិពល​ដល់​ទិន្នផល​កសិកម្ម ។ ទោះជា​យ៉ាងណា គេ​រំពឹង​ថា ផ្នែក​ឧស្សាហកម្ម និង​សេវាកម្ម នឹង​អាច​ជួយ​ដល់​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ ក្នុង​អត្រា​៦,១% ។

របាយការណ៍​បង្ហាញ​ទៀត​ថា នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ នឹង​មានការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ ។

ទោះបី​ជាស​ន្ទ​ស្សន៍​អ្នក​គ្រង់​គ្រង​ការ​បញ្ជា​ទិញ​មាន​ស្ថានភាព​មិនល្អ​ក្នុង​តំបន់​ក្តី ក៏​ស​ន្ទ​ស្សន៍​នេះ​បាន​បន្ត​កើនឡើង​ដែរ ដោយសារ​តែ​មាន​ពិន្ទុ​ខ្ពស់​ក្នុង​រយៈពេល​១០​ខែ គឺ​៥២,៧​ពិន្ទុ​នៅ​ខែឧសភា និង​៥២,៣​ពិន្ទុ​នៅ​ខែ​មុន ។

ចំនួន​អ្នកបញ្ជា​ទិញ​ថ្មី ក៏​បាន​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ ដែល​បញ្ជាក់​ថា ប្រតិបត្តិការ​ផលិត​ហាក់​មាន​កំណើន​នៅ​ខែមិថុនា ។ ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម និង​ការ​នាំ​ចេញ ក៏​មាន​កំណើន​ជា​បន្ទ​បន្ទាប់​ក្នុង​រយៈពេល​នេះ​ដែរ ។

ធនាគារ HSBC បាន​ធ្វើ​ដំណោះស្រាយ​ក្នុង​រយៈពេល​មធ្យម​លើ​ការ​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ នៅ​វៀតណាម រួម​មាន ការ​ពង្រីក​ប្រាក់​ចំណេញ និង​កែតម្រូវ​តាម​វិធីសាស្ត្រ​គណនេយ្យ​ឲ្យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ។

របាយការណ៍​បញ្ជាក់​ថា វិធានការ​រដ្ឋបាល​ដែល​គ្រប់គ្រង​ដើម្បី​ទប់ស្កាត់​ការ​គេចពន្ធ ការ​ប្រកាស​ពី​ករណី​គេចពន្ធ និង​ដំណើរការ​នៃ​បង់ពន្ធ​អាករ​ឡើង​វិញ ក៏​ជា​ដំណោះស្រាយ​ដ៏​ល្អ​ប្រសើរ​ផង​ដែរ ៕