ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់​គ្រឿងញៀ.ន ៤៨កញ្ចប់​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ​របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ​សមត្ថកិច្ចចម្រុះ បានស្រាវជ្រាវ និង​បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

ខេត្តឧត្តរមានជ័យ៖ ​របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ​សមត្ថកិច្ចចម្រុះ បានស្រាវជ្រាវ និង​បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅក្នុង​លំនៅឋានរបស់ជនសង្ស័យតែម្តង ស្ថិតនៅ​ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៏ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានបញ្ជាក់ថា ​កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ បានធ្វើឃាត់ខ្លួន​ជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង ជាថ្នាំញៀនមេតាំហ្វេតាមីន ប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ រួមមាន កញ្ចប់ធំ ៤០កញ្ចប់ និងកញ្ចប់តូច ៨កញ្ចប់ ដែលមានទម្ងន់សរុបស្មើនឹង ៧៧៤ក្រាម។

​ជនសង្ស័យ​ និងវត្ថុតាង ដែលដកហូតបាន ត្រូវបានសមត្ថកិច្ចជំនាញ សាកសួរ ធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់៕ ឱម សារឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ