ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​អង្គុយ ក៏​ស្លា.ប់​បាន​ដែរ​?

7 ឆ្នាំ មុន

តើ​លោក​អ្នក​មានបាន​ចាប់អារម្មណ៍​ទេ​​ថា សកម្មភាព​ដែល​លោក​អ្នក​ធ្វើ​ជា​រៀងរាល់ថ្ងៃ ភាគច្រើន គឺជា​អ្វី ?
ប្រាកដ​ណាស់ លោក​​អ្នក​នឹង​និយាយ​ថា លោក​អ្នកធ្វើការ​នៅ​ការិយាល័យ មើល​ទូរទស្សន៍ បើកបរ​យានយន្ត​ទៅ​កន្លែង​ធ្វើការ បរិ​ភោគ​​អាហារ ​នៅ​ភោជនីយដ្ឋាន និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ទៀត​ ។ វា​ហាក់បីដូចជា​លោក​​ធ្វើ​សកម្មភាព​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ក៏​ប៉ុន្តែ​សកម្មភាព​ទាំង​អស់នោះ​ សុទ្ធតែ​ទាមទារ​​​ឱ្យ​យើង​​អង្គុយ​ ។

តើ​លោក​អ្នក​មានបាន​ចាប់អារម្មណ៍​ទេ​​ថា សកម្មភាព​ដែល​លោក​អ្នក​ធ្វើ​ជា​រៀងរាល់ថ្ងៃ ភាគច្រើន គឺជា​អ្វី ?

ប្រាកដ​ណាស់ លោក​​អ្នក​នឹង​និយាយ​ថា លោក​អ្នកធ្វើការ​នៅ​ការិយាល័យ មើល​ទូរទស្សន៍ បើកបរ​យានយន្ត​ទៅ​កន្លែង​ធ្វើការ បរិ​ភោគ​​អាហារ ​នៅ​ភោជនីយដ្ឋាន និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ទៀត​ ។ វា​ហាក់បីដូចជា​លោក​​ធ្វើ​សកម្មភាព​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ក៏​ប៉ុន្តែ​សកម្មភាព​ទាំង​អស់នោះ​ សុទ្ធតែ​ទាមទារ​​​ឱ្យ​យើង​​អង្គុយ​ ។ ជា​ការ​ពិត​ណាស់​ គឺ​យើង​អង្គុយ​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​ជាង​ការងារ​អ្វី​ៗ​ទាំង​អស់ទៅទៀត ​។

តាម​ការ​ស្រាវជ្រាវ​របស់ Annals of Internal Medicine បាន​ឱ្យ​ឃើញ​ថា ​ការ​អង្គុយ​យូរអាច​ធ្វើ​ឱ្យ​យើង​ស្លាប់​មុន​​អាយុ ទោះបីជា​យើង​​ធ្វើ​លំ​ហាត់​ប្រាណ ​ក៏​ដោយ​។

អ្នក​ស្រាវជ្រាវ​មក​ពី​ តូ​រ៉ុ​ន​តូ ​នៃ​ប្រទេស​កា​ណា​ដា ​បាន​សន្និដ្ឋាន​បែប​នេះ​ បន្ទាប់​ពី​បាន​ធ្វើការសិក្សា​ចំនួន​៤៧​ករណី​រួច​មក​ ។ តាម​​ការ​ស្រាវជ្រាវ​នេះ ពួក​គេ​រក​​ឃើញ​ថា​ ការ​អង្គុយ​ចុះ​​យូរ​ជា​រៀងរាល់ថ្ងៃ​នេះ គឺ​ធ្វើ​ឱ្យ​​យើងបាត់បង់​ផលប្រយោជន៍​ ដែល​ទទួល​បាន​មក​ពី​ការ​ហាត់ប្រាណ​ ។ វា​អាច​ធ្វើ​ឱ្យ​​យើង​ស្លាប់​ ដោយសារជំងឺ​សរ​​សៃ​ឈាម ​និង​មហារីក ហើយ​ជា​ពិសេស ​គឺ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​​ទី​២​។

បើ​តាម​អង្គការ​សុខភាព​​ពិភពលោក​បាន​ឱ្យ​​ដឹង​ថា ការ​មិនសូវ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ គឺជា​កត្តាប្រឈម​ទី​៤​ ឈានមុខ​គេ​ដែល​ធ្វើ​
ឱ្យ​មនុស្ស​ស្លាប់​ ។ ការ​អង្គុយ​យូរ​លើស​ចាប់ពី៨​ ទៅ​១២​ម៉ោងក្នុង​មួយ​ថ្ងៃ អាច​ធ្វើ​​ឱ្យ​យើង​ប្រឈម​មុខ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ រហូត​ដល់​៩០% ​។

ដោយសារ​តែ​ហេតុនេះ​ហើយ​ ទើប​យើង​គួរតែ​ដឹង​ថា តើ​គួរ​ធ្វើ​របៀប​ណា​ បាន​អាច​កាត់​បន្ថយទម្លាប់​​អាក្រក់​មួយ​នេះ​ ។ បើសិនជា​អ្នក​ធ្វើការ អ្នក​គួរតែ​ឈរ ឬ​ដើរ​ចុះឡើង​២ ​ទៅ​៣​ដង ក្នុង​ពេល​កន្លះ​ម៉ោង​ម្តង​ ។ បើសិនជា​អ្នក​មើល​​ទូរទស្សន៍ អ្នក​គួរតែ​ងើប​ដើរ ​នៅ​ពេល​គេ​ផ្សាយ​ពាណិជ្ជកម្ម​ ។ ការ​ធ្វើ​បែប​នេះ ​អាច​ជួយឱ្យ​​យើងកែ​ទម្លាប់​អង្គុយ​យូរ​បាន​ ។