ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​និយាយ​ទូរស័ព្ទ​យូរ​គុណភាព​ទឹកកាម​ថយ​ចុះ

7 ឆ្នាំ មុន

បណ្តា​បុរស​ដែល​កំពុង​រៀបចំ​គម្រោង​យក​កូន​នៅ​ថ្ងៃ​ណាមួយ​នោះ​គួរតែ​កាត់​បន្ថយ​រយៈពេល​ដែល​ចំណាយ​លើ​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​ដៃ ។

បណ្តា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​Queen’s University

បណ្តា​បុរស​ដែល​កំពុង​រៀបចំ​គម្រោង​យក​កូន​នៅ​ថ្ងៃ​ណាមួយ​នោះ​គួរតែ​កាត់​បន្ថយ​រយៈពេល​ដែល​ចំណាយ​លើ​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​ដៃ ។

បណ្តា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​Queen’s University ប្រទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​អាច​ធ្វើ​ឱ្យ​គុណភាព​ទឹកកាម​ថយ​ចុះ ហើយ​នាំ​ទៅ​រក​ការ​ថមថយ​លើ​ការ​ផ្តល់​កំណើត ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិសោធន៍​ឃើញ​ថា រលក​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​(EMW) ដែល​បញ្ជូន​ដោយ​ប្រដាប់​ទទួល​សំឡេង​របស់​ទូរស័ព្ទ​មាន​ទំនាក់ទំនង​យ៉ាង​សាំញ៉ាំ​បំផុត​ជាមួយ​អ័រម៉ូន​ភេទបុរស ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​វេជ្ជបណ្ឌិត​រ៉ា​នី សា​មូល​បាន​បញ្ជាក់​ថា ការ​រក​ឃើញ​របស់​យើង​នេះ​មាន​សភាព​ស្មុគស្មាញ​បន្តិច ។ តែ​យើង​សង្ឃឹមថា នឹង​រក​ឃើញ​លទ្ធផល​ផ្សេង​ពី​នេះ ។ យ៉ាងណា​ក៏​ដោយ លទ្ធផល​ទាំងឡាយ​ដែល​យើង​បាន​រក​ឃើញ​ពិតជា​បង្ហាញ​ថា​អាច​នឹង​មាន​យន្តការ​បារម្ភ​ខ្លះ​ៗ​នៅ​កន្លែងធ្វើការ ។

បុរស​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ត្រូវ​គេ​រាយការណ៍​ថា ការ​ចរាចរ​អ័រម៉ូន​ភេទ testosterone មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​កម្រិត​អ័រម៉ូន Luteinizing hormone(​ហៅ​កាត់​ថា LH ឬ​ក៏​ហៅ​ម្យ៉ាងទៀត​ថា lutropin) បែរជា​ថយ​ចុះ ។

ការ​ស្រាវជ្រាវ​ខាងលើ​នេះ​បាន​កើត​មាន​ឡើង​រយៈពេល​២​ខែ​ក្រោយ​ពី​បណ្តា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ចក្រភព​អង់គ្លេស​ត្រូវ​បាន រដ្ឋាភិបាល​ផ្តល់​ដំបូន្មាន​ឱ្យ​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​កាស​បញ្ជា​ដោយ​សំឡេង​ជា​ជាង​ការ​និយាយ​ផ្ទាល់​ជាមួយ​ទូរស័ព្ទ ។ នាយកដ្ឋាន​សុខភាព​បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​អាច​ជួយ​កាត់​បន្ថយ​វិទ្យុសកម្ម​ដែល​បញ្ចេញ​ដោយ​ទូរស័ព្ទ ។ ទោះជា​យ៉ាងណា​បណ្តា​មន្ត្រី​សុខភាព​បាន​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​នៅ​តែ​រង​ផល​ប៉ះពាល់​ដូច​គ្នា​គ្រាន់តែ​តិច​និង​ច្រើន ។

បើ​តាម​ការ​អង្កេត​ជុំវិញ​ករណី​នេះ ភាគច្រើន​ធ្លាក់​ទៅ​លើ​អ្នក​និយាយ​សាសង​ទំនាក់ទំនង​ផ្លូវ​ស្នេហា អូន​បង​ផ្អែមល្ហែម ព្រោះ​ការ​និយាយ​បែប​នេះ​ភាគច្រើន​គេ​និយាយ​យូរ​ប៉ប៉ាច់ប៉ពូ​គ្មាន​ទី​បញ្ចប់ ៕