ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រា​ប់ត្នោត​២ពាន់​គ្រា​ប់ដាក់​ដាំ​នៅ​តាម​ព្រំប្រទល់​តំបន់​៣នៃ​​បឹងទន្លេ​សា​ប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កាលពី​ថ្ងៃ​ទី២៨ ​ធ្នូ លោកលី សំរិទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​លោក នួន ពុទ្ធា​រ៉ា…

ខេត្ត​សៀម​រា​ប ៖ កាលពី​ថ្ងៃ​ទី២៨ ​ធ្នូ លោកលី សំរិទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុ​ង​សៀមរាប ដឹ​កនាំ​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ មាន​លោក​ចៅសង្កាត់ និង​ប្រជា​កា​រពារ​ចុះ​ដាំ​គ្រាប់​ត្នោត​ចំនួន២ពាន់​គ្រាប់​ នៅ​តាម​ព្រំ ប្រទល់​តំបន់៣នៃ​ដែន​បឹងទន្លេសាប​ ​។​

លោក ក្អោប រ៉ន ចៅសង្កាត់​ជ្រាវ​បាន​ឲ្យដឹង​ថា នៅ​ថ្ងៃទី២៨ ខែធ្នូ ​នេះ អាជ្ញាធរ​ខេត្តសៀមរាប និង​ក្រសួង​ពាក់ព័ន្ធ ដោយមាន​ការចូលរួម​ពី​ប្រជា​ការពារ​មក​ពី​ភូមិ​ទាំង៧ក្នុង​សង្កាត់​ជ្រាវ បាន​ចុះ​ដាំ​គ្រាប់ត្នោត​ប្រមាណ​ជា២ពាន់​គ្រាប់ នៅ​តាម​ព្រំប្រទល់​តំបន់៣នៃ​បឹងទន្លេសាប ។ លោក​ថា ការ​ដាំ​នេះ ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ចាប់ពី​ចំណុច​ព្រំប្រទល់​សង្កាត់​ជ្រាវ ​និង​ឃុំ
​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ដល់​ព្រំប្រទល់​សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាបនៃ​ក្រុង​សៀមរាប ។

​លោក​ចៅសង្កាត់​បាន​ឲ្យដឹង​ទៀត​ថា ការ​ដាំ​គ្រាប់ត្នោត​នេះ ជាផ្នែក​មួយ​នៃ​ការ​ស្តារ​ឡើ​ង​វិ​ញ​នូវ​និរន្តរភាព​របស់​បឹងទន្លេសាប បន្ទាប់ពី​រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា បាន​ប្រកាស​សង្គ្រោះ​បឹង​ជង្រុក​ត្រី​ដ៏​ធំ​របស់​កម្ពុជា​មួយ​នេះ ឲ្យ​រួចផុត​ពី​ការទន្ទ្រាន​របស់​ជនខិ​ល​ខូ​ច ។

សូម​បញ្ជាក់​ថា ខេ​ត្ដ​សៀមរាប​មាន​ដី​ព្រៃលិចទឹក​ជាង១២ម៉ឺន​ហិ​ក​តា គ្រប​ដណ្តប់​ក្រុង ស្រុក​ចំនួន៦ មាន​ស្រុក​ជីក្រែ​ង ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ក្រុង​សៀមរាប ស្រុក​ពួក និង ស្រុក​ក្រឡាញ់​។ បន្ទាប់ពី​មានការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​ខេត្តសៀមរាប ជា​រឿយ​ៗ​បាន​ចុះ​ធ្វើការ​ដាំដុះ​កូនឈើ​ព្រៃលិចទឹក​ឡើងវិញ ដើម្បី​ស្តារ​នូវ​ជម្រក​របស់​មច្ឆា​ជាតិ នៅ​រដូវវស្សា និង​ទីជម្រក​សត្វស្លាប​គ្រប់​ប្រភេទ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ