ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់ចិន ដែលចាក់សម្លា.ប់ចិន កាលពី ៣ថ្ងៃមុន បានហើយ

4 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការរដ្ឋាននគរបាល ខេត្តស្វាយរៀង បានស្រាវជ្រាវ ឃាត់បានជន​សង្ស័យ​ជាឃាតក​ជនជាតិចិនម្នាក់ ដែលបានចាក់សម្លា.ប់ស្រ្តីជនជាតិចិន…

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការរដ្ឋាននគរបាល ខេត្តស្វាយរៀង បានស្រាវជ្រាវ ឃាត់បានជន​សង្ស័យ​ជាឃាតក​ជនជាតិចិនម្នាក់ ដែលបានចាក់សម្លា.ប់ស្រ្តីជនជាតិចិន កាលពី ៣ថ្ងៃមុន។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទីរសៀល នៅ​ផ្ទះគ្មានលេខ ផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

នគរបាលបានប្រាប់ថា ជនសង្ស័យ ឈ្មោះ សាវ វិន (Xiao Wen) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ ស្នាក់នៅក្នុងរោងចក្រហ្គោលដិនហ្គ្រេស ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាន់លិខិតឆ្លង​ដែនលេខ EO1271955។ នគរបាលដកហូតយកបានកូនកាំបិតច្នៃចំនួន ០១ដើម។ ចំណែកស្រ្តីរងគ្រោះ ដែលត្រូវចាក់សម្លា.ប់ ឈ្មោះ ឌៀង លី (Ding Li) ភេទស្រី អាយ៣៧ឆ្នាំ ជនជាតិចិន មុខរបរប្រធានរោងចក្រ ហ្គោលដិនហ្គ្រេស កាន់លិខិតឆ្លងដែនលេខ EF9567276 ស្នាក់នៅក្នុងរោងចក្រនោះដែរ។

នគរបាលបានប្រាប់​ថា អំពើឃា.តកម្មនោះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២៣ និង ២៥នាទីយប់ នៅរោងចក្រហ្គោលដិនហ្គ្រេសនោះតែម្ដង។ ​នៅមុនពេលកើតហេតុ ជនដៃដល់បានចេញទៅផឹកស៊ីនៅខាងក្រៅ លុះពេលត្រឡប់មកដល់រោងចក្រខាងលើ ក៏បានឈ្លោះប្រកែកគ្នាខ្លាំងៗជាមួយជនរងគ្រោះ។ ប៉ុន្តែខណៈនោះ ត្រូវបានឈ្មោះ សេម យី ភេទប្រុស អាយុ ៦៧ឆ្នាំ ជានាយករោងចក្រ និងអ្នកនៅបន្ទប់ក្បែរគ្នា បានចេញមកឃាត់ ព្រមទាំងចាប់បំបែកចេញឲ្យចូលទៅដេកក្នុងបន្ទប់រៀងៗខ្លួន។

ប្រភពដដែល បានបន្តទៀតថា រហូតដល់ពេលកើតហេតុ ជនសង្ស័យបាននិយាយថា ជនរងគ្រោះ បានជំពាក់លុយរូបគេ (ជនសង្ស័យ) ហើយជនរងគ្រោះ ក៏បានបដិសេធ ដែលជាហេតុ ធ្វើឲ្យជនសង្ស័យខឹង ក៏បានកាន់កូនកាំបិតច្នៃ ស្ទុះចេញពីក្នុងបន្ទប់ ទៅចាក់ជនរងគ្រោះ ដែលកំពុងឈរ នៅមុខបន្ទប់ ពីក្រោយខ្នងមួយកាំបិតជាប់កូនកាំបិត​នៅខ្នង ត្រង់បោះដៃផុត បណ្តាលអោយជនរងគ្រោះ ដួលផ្កាប់មុខ ទៅលើបេតុង ហើយជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មក លោកនាយករោងចក្រ និងអ្នកធ្វើការជាមួយ បានដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ប្រភពខាងលើ បានបន្តថា ប៉ុន្តែជាអកុសល ព្រោះតែរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង ហើយឈ្មោះ ហែម ផល្លី តំណាងឲ្យជនរងគ្រោះ ក៏បានមករាយការណ៍ ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស និងនគរបាលខណ្ឌដង្កោ​។

ក្រោយមក នគរបាលខណ្ឌដង្កោ ក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការចុះទៅធ្វើកោសល្យវិច័យ​។ រួចយកស.ពទៅតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីប្រគល់ជូនសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

នគរបាលបានបញ្ជាក់ថា លុះដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០នាទី ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុន​ហេង ព្រះរាជអាជ្ញា​រង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នគរបាលខណ្ឌដង្កោ ដឹកនាំដោយ​លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវឃាត់បាន​ជនសង្ស័យ​ខាងលើ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង យកមកធ្វើការសាកសួរអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ យន់ ស៊ីថា

Picture
Picture
Picture
Picture