ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​សិង្ហ​បុរី​អាច​នឹង​រើប​ឡើង​ល្អ​ជាង​នៅ​ក្រុង​ហុងកុង

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ Arch Capital ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ឯកជន​ប្រចាំ​ក្រុង​ហុងកុង បាន​កំណត់​គោលដៅ​វិនិយោគ​នៅ​សិង្ហ​បុរី ជា​គោលដៅ​បន្ទាប់​របស់​ខ្លួន ជំនួស​ឲ្យ​ក្រុង​ហុងកុង​ដែល​ជា​កន្លែង​ទើបតែ​ចាប់ផ្តើម ។

ប្រទេស​សិង្ហ​បុរី ៖ Arch Capital ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ឯកជន​ប្រចាំ​ក្រុង​ហុងកុង បាន​កំណត់​គោលដៅ​វិនិយោគ​នៅ​សិង្ហ​បុរី ជា​គោលដៅ​បន្ទាប់​របស់​ខ្លួន ជំនួស​ឲ្យ​ក្រុង​ហុងកុង​ដែល​ជា​កន្លែង​ទើបតែ​ចាប់ផ្តើម ។

លោក Richard Yue នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា ៖ «​រវាង​សិង្ហ​បុរី និង​ហុងកុង ខ្ញុំ​គិត​ថា សិង្ហ​បុរី​មាន​និន្នាការ​តម្លៃ​ធ្លាក់​ចុះ​ជាង ដូច្នេះ ពួក​យើង​កំពុង​តែ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​វា » ។

ផ្ទុយ​ទៅ​វិញ អចលនទ្រព្យ​ក្នុង​ក្រុង​ហុងកុង​នៅ​តែ​មាន​តម្លៃ​ថ្លៃ ហើយ​គេ​រំពឹង​ថា តម្លៃ​លំនៅ​ឋាន​នៅ​តំបន់​ថ្មី​នឹង​មានការ​ផ្គត់ផ្គង់​ច្រើន​ជាង​នៅ​ទីក្រុង ។

កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន​វិនិយោគ LaSalle Investment Management បាន​ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​សិង្ហ​បុរី​ប្រហែលជា​អាច​រើប​ឡើង​វិញ​ជាង​នៅ​ក្រុង​ហុងកុង បន្ទាប់​ពី​វា​បាន​ចុះ​ខ្សោយ​ជា​ខ្លាំង ។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន Arch Capital នឹង​សម្ពោធ​គម្រោង​រី​សត​មួយ​ឈ្មោះ MontAzure  Phuket នៅ​ក្រុង​ហុងកុង​នា​ស​ប្តា​ហ៍​ក្រោយ​។ គម្រោង​នេះ​នឹង​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ​៧៣​ហិ​កតា​ក្នុង​តំបន់ Kamala ដែល​ចំណាយពេល​ប្រមាណ​២០​នាទី​ពី​ភូ​កេ​ត ។ ចំណែក​តម្លៃ​វិនិយោគ​សរុប​មាន​ទឹកប្រាក់​៣៥​ប៊ី​លាន​ដុល្លារ​ហុងកុង ។
រីឯ​លោក Jonathan Umail អគ្គនាយក​ផ្នែក​ទ្រព្យសកម្ម​នៃ​ក្រុមហ៊ុន Arch Capital បាន​ថ្លែង​ថា ៖ « ពួក​យើង​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចម្រុះ​ធំ​ជាងគេ​នៅ​ភូ​កេ​ត នា​ពេល​បច្ចុប្បន្ន​នេះ​។ អគារ​ខុន​ដូ​ប្រមាណ​ជា​៥០% ដែល​នៅ​ជាប់មាត់​សមុទ្រ ត្រូវ​បាន​លក់​តាំងពី​សម្ពោធ​លើក​ដំបូង​នៅ​ខែវិច្ឆិកា ឆ្នាំ​មុន​មក​ម្ល៉េះ » ។

លោក​បន្ថែម​ថា ៖ « គម្រោង​ដែល​ធ្វើ​ឡើង​រួម​គ្នា​រវាង​ក្រុមហ៊ុន Narai Group of Thailand និង​ក្រុមហ៊ុន​សិង្ហ​បុរី Philean Capital of Singapore នឹង​អាច​រក​ប្រាក់​បាន​ចំនួន​២,២​ប៊ី​លាន​បាត ប្រសិនបើ​ខុន​ដូ​ទាំងអស់​ត្រូវ​បាន​លក់​។ អ្នកបញ្ជា​ទិញ​ធំ​ជាងគេ​គឺ​ជនជាតិ​ថៃ បន្ទាប់​មក​មាន ហុងកុង សិង្ហ​បុរី រុ​ស្ស៊ី និង​អឺរ៉ុប » ។

លោក Richard Yue លើក​ឡើង​ថា ៖ « វា​ជា​រឿង​ដ៏​កម្រ​ណាស់​ដែល​យើង​អាច​ស្វែងរក​អគារ​ខុន​ដូ​នៅ​ជាប់មាត់​សមុទ្រ​លើ​កោះ ។ ពួក​យើង​បាន​ផ្តល់​ជូន​ពួក​គេ ដោយសារ​តែ​មនុស្ស​នៅ​ទីនោះ​យល់​ថា ភូ​កេ​ត​គឺជា​ទីតាំង​សម្រាកកាយ​ដ៏​មាន​ប្រជាប្រិយភាព ។ អគារ​ខុន​ដូ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០១៨ ខាង​មុខ » ។

គម្រោង MontAzure រួម​មាន​សណ្ឋាគារ​ប្រណីត​មួយ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សណ្ឋាគារ និង​រមណីយដ្ឋាន InterContinental  ក៏​ដូច​ជា​ក្លិប​នៅ​មាត់សមុទ្រ និង​ផ្សារ​ទំនើប​ផង​ដែរ ។ ក្រៅពី​អគារ​ខុន​ដូ​នៅ​ជាប់មាត់​សមុទ្រ គម្រោង​នេះ​ក៏​មាន​វីឡា​ប្រណីត​ចំនួន​១០ ដែល​វីឡា​នីមួយ​ៗ​មាន​ទំហំ​១០.០០០​ហ្វី​ត​កា​រ៉េ ។ 

លោក Richard Yue បន្ថែម​ថា ៖ « ក្រុមហ៊ុន​បាន​ចំណាយពេល​៣​ឆ្នាំ​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ពង្រីក​ផ្លូវ និង​កសាង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ជាដើម ។ ពួក​យើង​ខុស​ពី​ក្រុមហ៊ុន​ដទៃ​ទៀត ដែល​ផ្តោត​ចម្បង​ទៅ​លើ​ការ​ពង្រីក​ហិរញ្ញវត្ថុ គឺ​យើង​បាន​អភិវឌ្ឍន៍​ជាប់​ៗ​គ្នា ហើយ​ពួក​យើង​ក៏​បាន​សាងសង់​គម្រោង​លំនៅ​ឋាន​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​ទៀត​ដូច​ជា គម្រោង One Oasis នៅ​ម៉ា​កាវ ជាដើម » ៕