ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកគេម្តងរត់ ដល់បុកម្តង​​ទៀតព័ទ្ធបាន​​​ផ្អើល

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍មួយកើតឡើង​យ៉ាង​ភ្ញាក់​ផ្អើល បន្ទាប់ពី​​បុរស​ជនជាតិ​ចិន​ម្នាក់បើករថយន្ដ​បុក​​​​២​នាក់​ប្ដី​-ប្រពន្ធ បណ្តាល​ឱ្យ​​​រង​​របួស​ធ្ងន់​ក្នុង​​ខណ្ឌចំការមន ​រួច​​បាន​ព្យាយាម​​បើក​​រត់​ដល់​​ខណ្ឌដូនពេញ ​ក៏ជ្រុល​​បុក​​បន្ដ​ទៀត​តែ​​ត្រូវ​ប្រជា​ពលរដ្ឋ​ឡោម​ព័ទ្ធ​​ចាប់​​បាន​ នាំគ្នា​​វាយ​​​យ៉ាងទក់​សាច់​ និង​​រថ​យន្ដ​ត្រូវ​ខ្ទេច​ទើប​ចាប់​​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច ​។

រាជធានីភ្នំពេញ ៖ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​កើតឡើង​យ៉ាង​ភ្ញាក់​ផ្អើល បន្ទាប់ពី​​បុរស​ជនជាតិ​ចិន​ម្នាក់បើករថយន្ដ​បុក​​​​២​នាក់​ប្ដី​-ប្រពន្ធ បណ្តាល​ឱ្យ​​​រង​​របួស​ធ្ងន់​ក្នុង​​ខណ្ឌចំការមន ​រួច​​បាន​ព្យាយាម​​បើក​​រត់​ដល់​​ខណ្ឌដូនពេញ ​ក៏ជ្រុល​​បុក​​បន្ដ​ទៀត​តែ​​ត្រូវ​ប្រជា​ពលរដ្ឋ​ឡោម​ព័ទ្ធ​​ចាប់​​បាន​ នាំគ្នា​​វាយ​​​យ៉ាងទក់​សាច់​ និង​​រថ​យន្ដ​ត្រូវ​ខ្ទេច​ទើប​ចាប់​​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច ​។

ហេតុការណ៍​​នេះ កើតឡើង​​កាលពី​វេលា​យប់​ថ្ងៃ​ទី​១០ ​មិថុនា ​២០១៦ ស្ថិត​នៅ​តាមបណ្តោយយ​​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ​។

​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ដ​ម៉ាក Fortuner ពាក់​ស្លាក​លេខ​ភ្នំពេញ​៖ 2Z-3000 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ​។ ចំណែក​ខាងភាគី​ម៉ូតូ​​ម៉ាក Honda Dream C125 ពាក់​ស្លាក​លេខ​ព្រៃវែង2A-2424 បណ្ដាល​ឱ្យ​ជន​រង​គ្រោះ២​នាក់​ប្ដី​ប្រពន្ធ​រង​របួសធ្ងន់ ​។