ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​សម្ភោ​ធលក់​ជា​ផ្លូវការ​របស់​គំរោង​ស្កា​យ​ទ្រី​ខុន​ដូ​នៅ​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

យើងខ្ញុំ​បាន​ចាប់ផ្តើម​តំណាក់កាល​ដំបូង​នៃ​ពិធី​សម្ភោ​ធ​បើក​លក់​ជា​ផ្លូវការ​របស់​គំរោង​ស្កា​យ​ទ្រី​ខុន​ដូ​នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​០៤ មិថុនា ២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ​។

នេះ​គឺជា​ជោគជ័យ​មួយ​ដែល​យើងខ្ញុំ​បាន​សម្រេច​នូវ​សមិទ្ធផល​

យើងខ្ញុំ​បាន​ចាប់ផ្តើម​តំណាក់កាល​ដំបូង​នៃ​ពិធី​សម្ភោ​ធ​បើក​លក់​ជា​ផ្លូវការ​របស់​គំរោង​ស្កា​យ​ទ្រី​ខុន​ដូ​នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​០៤ មិថុនា ២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ​។

នេះ​គឺជា​ជោគជ័យ​មួយ​ដែល​យើងខ្ញុំ​បាន​សម្រេច​នូវ​សមិទ្ធផល​ក្នុង​ការ​ការ​កក់​ជាង​៥០% ចាប់តាំងពី​ការ​បើក​លក់​ដំបូង​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៦ រហូត​មក​ដល់​ថ្ងៃ​ដែល​យើងខ្ញុំ​ធ្វើ​កម្មវិធី​ថ្លែងអំណរគុណ និង បើក​លក់​ជា​ផ្លូវការ​ថ្មី​ៗ​នេះ​។ ជាមួយនឹង​ការ​គាំទ្រ​របស់​លោក​អ្នក និង​ការ​គាំទ្រ​ពី​ដៃគូរ​សហការ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ពួក​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​អោយ​លោក​អ្នក​បន្ត​នូវ​ការ​គាំទ្រ​បន្ត​ទៀត ចំពោះ​គំរោង B របស់​ពួក​យើង​ដែល​នឹង​បើក​លក់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

យើងខ្ញុំ​បាន​ចាប់ផ្តើម​បើក​លក់​ជា​សាកល​ក្រោយ​ពី​ការ​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ហើយ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ យើងខ្ញុំ​កំពុង​ធ្វើ​ពិធី​បើក​សម្ភោ​ធ​ការ​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​តៃវ៉ាន់​។

យើងខ្ញុំ​បាន​ទទួល​ការ​កក់​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​អាស៊ី និង​អឺរ៉ុប ជា​ពិសេស​ពី​ប្រទេស​កម្ពុជា​, សាំង​ហ្គា​ពួរ​ចិន​, តៃវ៉ាន់​, ម៉ា​កាវ​, ហុងកុង​, ហ្វី​លី​ពី​ន និង​ម៉ា​លេ​ស៊ី​។ ហើយ​សំរាប់​ការ​កក់​ពី​ទ្វីបអឺរ៉ុប​មាន​ដូច​ជា ប្រទេស​អ៊ី​តា​លី​, អា​ល្លី​ម៉​ង់ និង​អា​មេ​រិ​ក​ខាងជើង​ជាដើម​។

អតិថិជន​របស់​យើងខ្ញុំ​ដែល​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​គ្នា និង​វប្បធម៌​ខុស​ៗ​គ្នា គឺជា​កត្តា​ដ៏​ល្អ​មួយ​នៅ​ក្នុង​ការ​ជំរុញ​អោយ​មានការ​បង្កើត​ការ​រស់នៅ​បែប​សហគមន៍​អន្តរជាតិ​មួយ​ក្នុង​ស្កា​យ​ទ្រី​ខុន​ដូ ដែល​មាន​ជាតិ​សាសន៍​ចម្រុះ​, ទំនៀមទម្លាប់ វប្បធម៌ និង​ភាសា​ចម្រុះ ជាមួយ​ទេ​ព្យ​កោសល្យ និង​បទ​ពិសោធន៍​ផ្សេង​ៗ​គ្នា ជា​ពិសេស​ទៅ​ទៀត​នោះ​ជាមួយនឹង​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ៗ​គ្នា​របស់​ពួក​គេ​។ ការ​រស់នៅ​បែប​សហគមន៍​ចម្រុះ​ជាតិ​សាសន៍​ដូចនេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​រស់នៅ​ក្នុង​ស្កា​យ​ទ្រី​ខុន​ដូ ជា​ពិសេស​សំរាប់​អ្នក​ជំនាន់​ក្រោយ​ដែល​មក​រស់នៅ​ក្នុង​ស្កា​យ​ទ្រី​ខុន​ដូ​។

នេះ​គឺជា​ការ​ចាប់ផ្តើម​នៃ​ការ​អភិវឌ្ឍ​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​លោក លោកស្រី ដែល​មក​រស់នៅ​ក្នុង​ស្កា​យ​ទ្រី​ខុន​ដូ​។ នេះ​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន​បរទេស ដែល​ទទួល​បាន​នូវ​ខុន​ដូ​ដ៏​ស្រស់​ស្អាត និង​ការ​រៀបចំ​រចនា​បែប​សាំង​ហ្គា​ពួរ​សុទ្ធសាធ ជាមួយនឹង​តំបន់​បម្រើសេវា​សា​ធារ​ហូត​ដល់​ទៅ​១៨​ប្រភេទ ក្នុង​ការ​ជួយ​សម្រួល​ភាព​ងាយស្រួល​ដល់​លោក​អ្នក​ដែល​រស់នៅ​ក្នុង​ស្កា​យ​ទ្រី​ខុន​ដូ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្កា​យ​ទ្រី​ខុន​ដូ ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​លំដាប់ថ្នាក់​អន្តរជាតិ ដែល​មានការ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក ដែល​អាច​ធានា​បាន​នូវ​ភាពរឹងមាំ​យូរអង្វែង​របស់​អគារ​ដែល​មាន​អាយុកាល​លើស​ពី​១០០​ឆ្នាំ​៕