ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​យូ​រ៉ូ​2016​ប្រគំ​តន្ត្រី​ស្វាគមន៍​មុន​ថ្ងៃ​ប្រកួត​ចាប់ផ្ដើម

7 ឆ្នាំ មុន

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉្ងៃនេះ បារាំង​បាន​ប្រារព្ធ​ពិធីជប់លៀង​អបអរសាទរ​មុន​ព្រឹត្តិការណ៍​យូ​រ៉ូ​២០១៦​ចាប់ផ្ដើម ដោយ​មានការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នៅ​ក្បែរ​ប៉ម Eiffel Tower ​ដែល​ខ្លួន​ជា​ម្ចាស់ផ្ទះ​ត្រូវ​បើក​

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញនេះ បារាំង​បាន​ប្រារព្ធ​ពិធីជប់លៀង​អបអរសាទរ​មុន​ព្រឹត្តិការណ៍​យូ​រ៉ូ​២០១៦​ចាប់ផ្ដើម ដោយ​មានការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នៅ​ក្បែរ​ប៉ម Eiffel Tower ​ដែល​ខ្លួន​ជា​ម្ចាស់ផ្ទះ​ត្រូវ​បើក​ឆាក​ប្រកួត​ជម្រុះ​ដំបូង​ក្នុង​ពូ​ល​A​ជាមួយរូ​ម៉ា​នី​នៅ​រាត្រី​នេះ។

គេ​សង្កេត​ឃើញ​វត្តមាន​កំពូល​DJ​ប្រចាំ​ប្រទេស​បារាំង​លោក David Guetta រួម​ទាំង​អ្នកចូលរួម​ប្រមាណ​៨០.០០០​នាក់​កំពុង​រាំ​យ៉ាង​សប្បាយ​រីករាយ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​បារាំង Francois Hollande បេ្ត​ជ្ញា​ថា នឹង​ការពារ​សុវត្ថិភាព​ជូន​ប្រជាជន​ពី​ក្រុម​ឱកាសនិយម​នានា ។

លោក Francois Hollande មាន​ប្រសាសន៍​ថា ប៉ូលិស​ជាង​៩០.០០០​នាក់ និង​ឆ្មាំ​សម្ងាត់​មួយ​ចំនួន​នឹង​ត្រូវ​ដាក់​ពង្រាយ​តាម​តំបន់​ផ្សេង​ៗ​គ្នា ដើម្បី​ធានា​សុវត្ថិភាព​សាធារណ​ជន​ទូទៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ៕