រាជធានីភ្នំពេញ ៖ តារាសម្តែងនាង គង់ ច័ន្ទស្រីមុំ និងស្វាមីលោក គឹម សីហា បានបញ្ចេញនូវរូបភាពឈុតបែបស្រៀវសាច់ ដើម្បីទាក់ចិត្តអ្នកគាំទ្រ និងបណ្តាអ្នកលេងហ្វេសប៊ុក។ នេះមិនមែនជាអ្វីដែលចម្លែកឡើយ សម្រាប់តារាសម្តែងដែលជាប្តីប្រពន្ធមួយគូនេះ ខណៈពេលកន្លងមក គេតែងតែឃើញអ្នកទាំងពីរបានបង្ហាញនូវរូបភាពប្លែកៗ និងសិចស៊ីជាបន្តបន្ទាប់។
គង់ ច័ន្ទស្រីមុំ និងស្វាមី ហាក់មិនខ្លាចរអាលនូវការរិះគន់ពីមហាជន នៅក្នុងការហ៊ានថតឈុតសិចស៊ី និងស្រៀវសាច់បែបនេះឡើយ ពោលគឺទាំងអស់នេះ គឺជាផ្នែកមួយនៃសិល្បៈនៃការថតរូបរបស់អ្នកទាំងពីរតែប៉ុណ្ណោះ។
![Picture]()
ទាំង គង់ ច័ន្ទស្រីមុំ និងស្វាមី តែងតែរិះរកការការថតរូបតែងខ្លួនបែបប្លែកៗ ដែលនាងធ្វើឡើងសម្រាប់បំពេញចិត្តបណ្តាអ្នកគាំទ្រ បើទោះបីជាអ្នកទាំងពីរបានរយាលច្រើនពីការងារសិល្បៈបន្តិចក្តី។ រូបភាពជាច្រើនសន្លឹកមើលទៅសិចស៊ី និងហើយស្រៀវសាច់ ដែលគង់ ច័ន្ទស្រីមុំ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នាពេលនេះបានក្លាយជាទីចំណាប់អារម្មណ៍ពីប្រិយមិត្តគាំទ្រ ជាពិសេសអ្នកលេងហ្វេសប៊ុក។
រូបភាពអស់នេះបានទទួលការលើកសរសើរច្រើនជាងការរិះគន់ ក្នុងពេលដែល គង់ ច័ន្ទស្រីមុំ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រ ហើយនាងសន្យានឹងរិះរកការអ្វីដែលថ្មី និងប្លែកបន្ថែមទៀត សម្រាប់ប្រិយមិត្តគាំទ្ររបស់នាង។
![Picture]()
ជាការកត់សម្គាល់ ចាប់តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំមកនេះ គង់ ច័ន្ទស្រីមុំ និងស្វាមី លោក គឹម សីហា បានទទួលចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ហើយមកទល់បច្ចុប្បន្ននេះ។ ក្រោយពីសម្រេចចិត្តដឹកដៃគ្នាចូលរោងការសាងសុភមង្គលជាគ្រួសារមក អ្នកទាំងពីរហាក់ឃ្លាតឆ្ងាយពីការងារសិល្បៈ ដោយសារពួកគេបានជាប់ដៃរកស៊ីផ្ទាល់ខ្លួន និងមើលថែកូនស្រីដ៏គួអោយស្រឡាញ់របស់ពួកគេ។
យ៉ាងណា បើទោះបីជាជាប់ដៃរកស៊ី ប៉ុន្តែអ្នកទាំងពីរហាក់មិនបានទៅណាឆ្ងាយពីការងារសិល្បៈរបស់ខ្លួនឡើយ ពោលគឺអ្នកទាំងពីរតែងតែរៀបចំខ្លួនប្លែកថតរូបបែបសិល្បៈបង្ហាញមហាជនជាបន្តបន្ទាប់ដដែល។ ជាងនេះទៅទៀត អ្នកទាំងពីរក៏តែងតែបង្ហាញវត្តមានជាបន្តបន្ទាប់ចូលរួមនៅក្នុងកម្មវិធីផ្សេងៗ ក្នុងចង្កោមអ្នកសិល្បៈផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ