ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ឈុត​ហែល​ទឹក​កញ្ញាឯក​មាន​ទម្រង់​មុខ​ស្អាត​ជាងគេ កញ្ញា វ៉ា ម៉ា​លី​ណា

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​មានចិត្ត​ក្លាហាន​ណាស់ ខណៈ​ទើបតែ​លេចមុខ​ក្នុង​សិល្បៈ​មួយ​រយៈ ក្រោយ​ពេល​ឡើង​ប្រឡង​បវរកញ្ញា ស្រាប់តែ​ស្រី​ស្អាត វ៉ា ម៉ា​លី​ណា មានចិត្ត​ក្លាហាន​មិន​ចាញ់​គេ​នោះ​ទេ ដោយ​កញ្ញា​រាង​ល្វតល្វន់​រូប​នេះ បាន​បង្ហាញ​នូវ​

រាជធានី​ភ្នំពេញ ៖ ពិតជា​មានចិត្ត​ក្លាហាន​ណាស់ ខណៈ​ទើបតែ​លេចមុខ​ក្នុង​សិល្បៈ​មួយ​រយៈ ក្រោយ​ពេល​ឡើង​ប្រឡង​បវរកញ្ញា ស្រាប់តែ​ស្រី​ស្អាត វ៉ា ម៉ា​លី​ណា មានចិត្ត​ក្លាហាន​មិន​ចាញ់​គេ​នោះ​ទេ ដោយ​កញ្ញា​រាង​ល្វតល្វន់​រូប​នេះ បាន​បង្ហាញ​នូវ​រូបភាព​មួយ​ចំនួន​ជាមួយនឹង​ឈុត​ហែល​ទឹក លម្អ​នៅ​តាម​តំបន់​មាត់សមុទ្រ​។

ក្រោយ​ពេល​បានឃើញ​នូវ​រូបរាង សាច់​ស​.​រលោង​របស់​ស្រី​ស្អាត ម៉ា​លី​ណា បាន​ធ្វើ​ឱ្យ​ប្រុស​ៗ​មួយ​ចំនួន​សម្លឹង​មើល​ឡើង​ភ្លឹក ស្ទើរ​មិន​ដាក់​ភ្នែក​តែ​ម្តង​។ ហើយ​ស្រី​ស្អាត វ៉ា ម៉ា​លី​ណា បាន​ឈាន​ចូល​ដល់ វគ្គ Top 10 Miss Grand Cambodia 2021 ដែល​ធ្វើ​អោយ​មហាជន​តាមដាន​អំឡុង​ពេល​ឡើង​ប្រកួត​។

កញ្ញា​ដ្បិតតែ​មិន​បាន​ឱកាស​ចូល​ដណ្តើម​មកុដ តែ​នាង​ក៏​ដណ្តើម​បាន​តំណែង​ជានា​រី​ដ៏​ស្រស់​ផូរផង់​ផ្នែក​ទម្រង់​មុខដាច់​គេ​។ ហើយ​ស្រី​ស្អាត វ៉ា ម៉ា​លី​ណា ក៏​ធ្លាប់​ប្រកួត​កញ្ញាឯក​ស​ង្គ្រា​ន្ត ដែល​ឆ្លង​ដល់​វគ្គ​សំខាន់​ដឺរ ផង​ដែរ​។ បើ​ទោះជា​ប្រឡង​ជាប់​បែប​ណា គោលដៅ​របស់​នាង​នៅ​មិន​ទាន់​ដល់​ចំណុច​ដែល​នាង​ចង់បាន​ឡើយ​។ នាង​ក៏​បង្កើត​ឱកាស​ខ្លួនឯង ហើយ​ក៏​ចូល​ទៅ​ប្រឡង​វគ្គ​ផ្សេង​ៗ​ទៀត ដូច​ជា នៅ​ក្នុង​កម្មវិធី Miss Grand Cambodia ដែល​នាង​សម្លឹង​ឃើញ​។

ទោះ​យ៉ាងណា នាង​បាន​ត្រឹម​ឆក់​ឱកាស​បាន​១០​នាក់​ចុង​ក្រោយ តែ​នាង​នៅ​មិន​ទាន់​អស់ចិត្ត​នោះ​ទេ ប្រសិនបើ​មានឱកាស​ល្អ នាង​នឹង​ព្យាយាម​បង្ហាញខ្លួន​លើ​ឆាក​ប្រកួត​អោយ​កាន់តែ​ផុសផុល​បន្ត​ទៀត ដើម្បី​ដណ្តើម​បាន​ម្ចាស់​មកុដ​។

វ៉ា ម៉ា​លី​ណា នាង​មិន​ខ្លាច​ឈុត​លេច​លើ​ក្រោម​នោះ​ទេ នា​ពេល​ឡើង​បង្ហាញ​លើ​ឆាក ។ ហើយពី​មុន​នាង​ហាក់​អៀនប្រៀន​ច្រើន តែ​គិត​ថា ប្រសិនបើ​នៅ​តែ​អៀន​នោះ មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​។ ហើយ​កន្លង​មក ការ​គ្រង​ឈុត​ប៊ី​គី​នី​របស់​នាង ហាក់​មិន​សប្បាយចិត្ត​សោះឡើយ​ពី​ឪពុក​ម្តាយ​របស់​នាង​។ ប៉ុន្តែ​ក្រោយ​ពី​បាន​ស្វែង​យល់​ច្រើន​ថា នោះ​គ្រាន់តែ​ឈុត​ប្រកួត​លើ​ឆាក និង​ជា​វិញ្ញាសារ​មួយ ទើប​អ្នក​មានគុណ​របស់​នាង​មិន​ដាក់​ការ​ហាម​ដូច​មុន​ដំបូង​ទៀត​នោះ​ទេ​។

ម៉ា​លី​ណា បាន​បញ្ជាក់​ថា នាង​ចង់​បន្ត​ឱកាស​ប្រកួត​លក្ខណៈ​បវរកញ្ញា​មួយ​កម្មវិធី​ផ្សេង​ទៀត​ដើម្បី​ដណ្តើម​មកុដ ធ្វើ​ជា​តួឯក​អោយ​បាន​។ ម្ល៉ោះហើយ​រាល់ថ្ងៃ ទំនេរ​តាមដាន​ការ​ប្រឡង​បែប​បវរកញ្ញា​ផ្សេង​ៗ ដើម្បី​ជា​ទុន​។ កញ្ញា​ញញឹម​ស្រស់​រូប​នេះ​បន្ត​ទៀត​ថា ពី​មុន​ឪពុក​ម្តាយ​មិន​ចង់អោយ​ប្រឡង​ទេ ព្រោះ​គ្រាន់តែ​ឃើញ​នាង​គ្រង​ឈុត​ប៊ី​គី​នី​ឡើង​ឆាក​ពួក​គាត់​ប្រកែក​។ ប៉ុន្តែ​ដោយ​យល់​ថា នោះ​គ្រាន់តែ​ជា​វិញ្ញាសា​ប្រកួត ក៏​បាន​រំសាយ​អារម្មណ៍​ហាមឃាត់​មក​វិញ​។

បើ​និយាយ​ពី​សិល្បៈ​វិញ នាង​ស្រឡាញ់​តាំងពី​ក្មេង​ៗ​មក​ម្ល៉េះ ហើយ​ចង់​ក្លាយជា​មនុស្ស​មហាជន និង​គិត​ថា ខាង​មុខ​បន្ត​ទៀត នាង​នឹង​ដើរ​ដល់​គោលដៅ​។ វិស័យ​សិល្បៈ ក្រៅពី​ចង់​ក្លាយជា​តារា​បង្ហាញ​ម៉ូ​ដ នាង​ក៏​ចង់​ក្លាយជា​តារា​សម្តែង និង​ពិធី​ការិនី​លេចធ្លោ​ផង​ដែរ នេះ​ជា​ក្តី​ប្រាថ្នា​តាំងពី​ដើម​ទី​មក​របស់​នាង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ