ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា (នៅ​មាន​ត)

7 ឆ្នាំ មុន

ប៉ុន្តែ​ប្រការ​ដែល​គួរ​ឱ្យ​សោកស្តាយ​ជាទី​បំផុត​នោះ​គឺ រហូត​មក​ដល់​ថ្ងៃ​ដែល​យើងខ្ញុំ​កំពុង​តែ​សិក្សា​នេះ រូបចម្លាក់​មួយ​ចំនួន​កំពុង​ទទួល​គ្រោះអាសន្ន​ពី​ការ​បំផ្លិចបំផ្លាញ​នៃ​សង្គ្រាម និង​មួ​យ​ចំនួន​ទៀត​កំពុង​តែ​ទទួល​ការ​គំរាមកំហែង

ប៉ុន្តែ​ប្រការ​ដែល​គួរ​ឱ្យ​សោកស្តាយ​ជាទី​បំផុត​នោះ​គឺ រហូត​មក​ដល់​ថ្ងៃ​ដែល​យើងខ្ញុំ​កំពុង​តែ​សិក្សា​នេះ រូបចម្លាក់​មួយ​ចំនួន​កំពុង​ទទួល​គ្រោះអាសន្ន​ពី​ការ​បំផ្លិចបំផ្លាញ​នៃ​សង្គ្រាម និង​មួ​យ​ចំនួន​ទៀត​កំពុង​តែ​ទទួល​ការ​គំរាមកំហែង​ពី​គ្រោះ​ធម្មជាតិ​ដូច​ជា​អន្លើ​ដែល​បង្ហាញ​ពី​ភក្តីភាព​របស់​នាង​សិ​តា​ចំពោះ​ព្រះ​រាម «​សិ​តា​លុយ​ភ្លើង​» ដែល​ពេល​នេះ​មើល​ស្ទើរតែ​លែង​ស្គាល់​ទៅ​ហើយ ព្រោះ​ចម្លាក់​នេះ​ត្រូវ​ពុក​ផុយ​របេះ​ជ្រុះ​ដោយសារ​ទឹកភ្លៀង ដែល​ច្រោះ​តាម​ដំបូល​ចុះ​មក ។

២-​សិល្បៈ​និទានរឿង ៖ ដែល​ជា​ទំនៀមទម្លាប់​ពី​បរម​បុរាណ​របស់​ប្រជាជន​កម្ពុជា​… ក្នុង​ការ​និទានរឿង​រាមកេរ្តិ៍ នៅ​ប្រទេស​កម្ពុជា​សិល្បករ​ជំនាញ​ពីរ​នាក់​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​គឺ​៖ លោកតា​គ្រុឌ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្តកំពង់ចាម មាន​ក្រាំង​រឿង​រាមកេរ្តិ៍ ពិសេស​របស់​គាត់​មាន​កម្រាស់​រហូត​ដល់​ទៅ​កន្លះ​ម៉ែត្រ​បណ្តោយ​ជាង​មួយ​ម៉ែត្រ​… ។ ប៉ុន្តែ​ក្រាំង​នេះ​ត្រូវ​បាន​គេ​បូជា​ជាមួយ​សាកសព​របស់​គាត់​ក្នុង​ពេល​ដែល​គាត់​អនិច្ចកម្ម​ទៅ នៅ​ភូមិកំណើត​របស់​គាត់ ។

សិ​ស្ប​ករ​ចំណាន​ម្នាក់​ទៀត គឺ​តា​ចក់​មាន​ដើម​កំណើត​នៅ​ខេត្តសៀមរាប អ្នក​ទាំង​ពីរ​នាក់​សុទ្ធតែ​មាន​សំនួនវោហារ​ពីរោះ​រណ្តំ​ណែងណង ពូកែ​ខាង​និទានរឿង​រាមកេរ្តិ៍​មាន
ការ​ឆ្លាត​វាងវៃ ច្នៃប្រឌិត​រឿង​ទៅ​តាម​លក្ខណៈ​ពិសេស​នៃ​សង្គម​ខ្មែរ ដូច​ជា​អន្លើ ហនុមាន​ភ្នាល់​ទាញ​រោមជើង​ព្រះ​រាម ឬ​ហនុមាន​ដុត​ក្រុង​លង្កា​ជាដើម ប្រកបដោយ​កាយវិការ​រស់​រវើក​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ស្លុង​អារម្មណ៍​ផ្ទុះសំណើច​យ៉ាង​ខ្លាំង​ខ្ទរខ្ទារ​តាម​ការ​និទាន​របស់​គាត់ ។

៣-​ខាង​សិល្បៈ​វិចិត្រកម្ម ៖
សំណល់​ខាង​សិល្បៈ​វិចិត្រកម្ម​ផ្នែក​គំនូរ​បុរាណ មាន​គំនូរ​រឿង​រាមកេរ្តិ៍​មួយ​ចប់ នៅ​ក្នុង​ថែវ​វត្ត​ព្រះ​កែវ​មរតក​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង​នៅ​រាជធានី​ភ្នំពេញ ។ មាន​ជា​អន្លើ​រឿង​រាមកេរ្តិ៍​ខ្លះ​ទៀត​នៅ​តាម​វិហារ​នានា​ដូច​ជា​វិហារ​វត្ត​ព្រះរាជ​បូព៌ ក្នុង​ទីរួមខេត្ត​សៀមរាប​ជាដើម ។

៤-​ខាង​ទម្រង់​សិល្បៈ​ទស្សនីយភាព
ខាង​ផ្នែក​សិល្បៈ​ទស្សនីយភាព យើង​សង្កេត​ឃើញ​មាន​ទម្រង់​បី ដែល​សម្តែង​រឿង​រាមកេរ្តិ៍ រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​គឺ​៖

ក​-​ល្ខោន​ក្បាច់​បុរាណ ដែល​មាន​សុទ្ធតែ​សិល្ប​ការិនី​ជា​អ្នក​រាំ សូ​ម្បី​តែ​តួ​ព្រះ​រាម ឬ​ព្រះ​ល​ក្ម្ស​ណ៍​ក៏​ដោយ ហើយ​អាច​សម្តែង​រឿង «​រាមកេរ្តិ៍​» ផង​ដែរ និង​រឿង​ឯ ទៀត​ៗ​ផង ដូច​ជា​រឿង «​ព្រះ​ជិនវង្ស​» រឿង​«​ទិព្វ​សង្វារ​» រឿង «​ព្រះ​វេស្សន្តរ​» រឿង​«​ក្រៃ​ថោ​ង​» រឿង «​ព្រះ​ចន្ទ​គោរព​» ជាដើម ។​ល​។

ខ​-​ល្ខោន​ស្រមោល ៖ ស្បែក​ធំ​ដែល​ជា​ប្រភេទ​សិល្បៈ​សក្ការៈ សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួយ​គត់ មិន​មាន​សម្តែង​រឿង ផ្សេង​ទៀត​ឡើយ ។

គ​-​ល្ខោនខោល​៖ ដែល​ជា​ល្ខោន​ពាក់​មុខ ហើយ​មាន​សុទ្ធតែ ប្រុស​ៗ​ជា​អ្នក​រាំ សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួយ​គត់ ដូច​ជា​ល្ខោន​ស្រមោល ស្បែក​ធំ​ដែរ ។

៥-​ឯកសារ​សំ​ណេ​រ ៖
ក្រៅពី​ទម្រង់​សិល្បៈ​ខាងលើ យើង​នៅ​មាន​សំណល់​ឯកសារ​ខាង​សំ​ណេ​រ ដូច​ជា​ឯកសារ​របស់​អ្នក​អង្គ​ម្ចាស់​វ​ឌ្ឍ​ឆាយា​វង្ស ដែល​ពុទ្ធ​សាសន​បណ្ឌិត​បោះពុម្ពផ្សាយ ហើយ​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ។

បើ​តាម​ឯកសារ​នេះ យើង​ឃើញ​ថា រឿង​រាមកេរ្តិ៍​របស់​ខ្មែរ មាន​រហូត​ដល់​ទៅ​៨០​ខ្សែ  ឯណោះ ។ ប៉ុន្តែ​ឯកសារ​ដែល​បាន​រក​ឃើញ និង​យក​មក​បោះពុម្ពផ្សាយ​ហើយ​ចំនួន​តែ​១៦​ខ្សែ​ប៉ុណ្ណោះ គឺ​ពី​ខ្សែ​១​ដល់​ខ្សែ​១០ និង​ពី​ខ្សែ​៧៥​ដល់​ខ្សែ​៨០… នៅ​បាត់​ចំនួន​៦៤​ខ្សែ​ទៀត មិន​ទាន់​រក​ឃើញ ។

(​នៅ​មាន​ត​)