ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កែ​ច្នៃ​ផ្លូវ​រថភ្លើង​បោះបង់ចោល​ជា​កន្លែង​ទេសចរណ៍

7 ឆ្នាំ មុន

ខេត្ដ Hyogo របស់​ជប៉ុន​នឹង​ជួសជុល​ផ្លូវ​រថភ្លើង​ដែល​បោះបង់​ចោល​ឱ្យ​ក្លាយជា​កន្លែង​ទេស​រណ៍​ថ្មី​សម្រាប់​អ្នក​ឡើង​ភ្នំ និង​ដើរ​កម្សាន្ដ​ក្នុង​ព្រៃ ។ ផ្លូវ​រថភ្លើង​ដ៏​ចំណាស់​ក្នុង​ទីក្រុង Nishinomiya និង Takarazuka នៅ​ខេត្ដ Hyogo

ខេត្ដ Hyogo របស់​ជប៉ុន​នឹង​ជួសជុល​ផ្លូវ​រថភ្លើង​ដែល​បោះបង់​ចោល​ឱ្យ​ក្លាយជា​កន្លែង​ទេស​រណ៍​ថ្មី​សម្រាប់​អ្នក​ឡើង​ភ្នំ និង​ដើរ​កម្សាន្ដ​ក្នុង​ព្រៃ ។ ផ្លូវ​រថភ្លើង​ដ៏​ចំណាស់​ក្នុង​ទីក្រុង Nishinomiya និង Takarazuka នៅ​ខេត្ដ Hyogo ដែល​បាន​បោះបង់​ចោល​តាំងពី​៣០​ឆ្នាំ​មុន​មក​នោះ ត្រូវ​ជួសជុល​ជា​ប្រភព​ទេសចរណ៍ថ្មី ហើយ​គ្រោង​បើក​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៦ ។

ផ្លូវ​រថភ្លើង​នោះ​មានឈ្មោះ​ថា «​ផ្លូវ​រថភ្លើង​ខ្មោច​សណ្ឋិត​» មាន​ប្រវែង​៤,៧​គីឡូម៉ែត្រ ឈប់​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៨៦​មក បន្ទាប់​ពី​បង្កើត​រូង​ក្រោម​ភ្នំ​នៅ​តំបន់​ក្បែរ​នោះ ។ ផ្លូវ​រថភ្លើង​នោះ​បន្សល់​ទុក​តែ​អង្កត់ឈើ និង​ស្ពានដែក​ទ្រុឌទ្រោម ។ ដោយសារ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​សាងសង់​ស្រប​តាម​មាត់ទន្លេ Mukokawa និង​នៅ​កណ្ដាល​ព្រៃ​ភ្នំ ទើប​រដ្ឋបាល​ក្រុង Takarazuka ជួសជុល​ធ្វើ​ជា​កន្លែង​ទេសចរណ៍ ។

ទោះជា​មាន​សម្រស់​ធម្មជាតិ​ស្រស់​ប្រណីត​ទាក់ទាញ​អ្នក​ទេសចរណ៍​ក៏​ដោយ ប៉ុន្ដែ​តាម​ផ្លូវ​មាន​ស្លាក​ដាស់តឿន​ពី​គ្រោះថ្នាក់​ពី​ការ​បាក់​ថ្ម​បាក់​ដើមឈើ និង​គ្រោះថ្នាក់ ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

នៅ​ឆ្នាំ​២០០៨ បុរស​ម្នាក់​បាន​ធ្លាក់​ទៅ​ក្នុង​ជ្រលង​ភ្នំ​បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជិ​វិត ។
ភាព​ស្រស់​ស្អាត​ប្រកបដោយ​អាថ៌​កំបាំង ធ្វើ​ឱ្យ​ផ្លូវ​រថភ្លើង​នោះ​ត្រូវ​គេ​ហៅ​ថា «​ផ្លូវ​រថភ្លើង​ខ្មោច​សណ្ឋិត​» ។

កាលពី​ខែកុម្ភៈ​កន្លង​មក ក្រុមហ៊ុន​រថភ្លើង «JR» និង​ក្រុង Nishinomiya រួម​ជា​មួ​ួ​យ​ក្រុង Takarazuka បាន​ព្រមព្រៀង​គ្នា​ជួសជុល និង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ខ្មោច​សណ្ឋិត ឱ្យ​ក្លាយជា​ប្រភព​ទេសចរណ៍ ហើយ​ក្រុមហ៊ុន​នឹង​ទទួលខុសត្រូវ​លើ​ការ​ជួសជុល និង​គ្រប់គ្រង​ផ្លូវ​រថភ្លើង ស្ពាន និង​រូងភ្នំ ។

នៅ​ខែតុលា «​ផ្លូវ​រថភ្លើង​ខ្មោច​សណ្ឋិត​» នឹង​ទទួល​អ្នកទេសចរ​ដោយ​គ្មាន​ក្ដី​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ប៉ុន្ដែ​ស្ថានភាព​ស្ពាន​ដ៏​ចំណាស់ និង​ល្អាង​ភ្នំ​ដ៏​ងងឹត​ពោរពេញ​ដោយ​ប្រចៀវ នៅ​តែ​បន្ដ​ធ្វើ​ឱ្យ​អ្នកទេសចរ​ព្រឺ​ខ្លាច ៕