ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bluetooth​ល្បឿន​លឿន​ជំនាន់​ទី​5 នឹង​លេច​រូបរាង​ឆាប់​ៗ

7 ឆ្នាំ មុន

យោង​តាម​លោក Mark Powell អគ្គនាយក​ជាន់ខ្ពស់ Bluetooth SIG ឱ្យ​ដឹង​ថា ក្រុម​ប្រព័ន្ធ Bluetooth ពិសេស​ហៅ​កាត់​ថា Bluetooth SIG បច្ចុប្បន្ន​កំពុង​តែ​មមាញឹក​នឹង​ការ​បង្កើត​ប្រព័ន្ធ​ស្តង់​ដាប​ញ្ចូ​ន​ឥត​ខ្សែ​ជំនាន់​ក្រោយ ។

យោង​តាម​លោក Mark Powell អគ្គនាយក​ជាន់ខ្ពស់ Bluetooth SIG ឱ្យ​ដឹង​ថា ក្រុម​ប្រព័ន្ធ Bluetooth ពិសេស​ហៅ​កាត់​ថា Bluetooth SIG បច្ចុប្បន្ន​កំពុង​តែ​មមាញឹក​នឹង​ការ​បង្កើត​ប្រព័ន្ធ​ស្តង់​ដាប​ញ្ចូ​ន​ឥត​ខ្សែ​ជំនាន់​ក្រោយ ។ វា​នឹង​ត្រូវ​គេ​ហៅ​ថា​ប្រព័ន្ធ Bluetooth 5 នឹង​លេច​រូបរាង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៦ មិថុនា ២០១៦ ។

ប្រព័ន្ធ Bluetooth ជំនាន់​ទី​៥ នឹង​មាន​ល្បឿន​លឿន ៤​ដង​សម្រាប់​ការ​បញ្ជូន​ថាមពល​ទាប (LE) បើ​ប្រៀបធៀប​ទៅ​នឹង​ប្រព័ន្ធ​ស្តង់ដា​មុន​ៗ ។ លើស​ពី​នេះ​ទៅ​ទៀត​វា​នឹង​ផ្តល់​មុខងារ​សំខាន់​ថ្មី​សម្រាប់​ការ​ទាក់ទង​ឥត​ខ្សែ​ប្រៀប​ដូច​ជា​ព័ត៌មាន​ពាក់ព័ន្ធ​ទីតាំង និង​ការ​រុករក ។ មាន​ន័យ​ថា Bluetooth 5 នឹង​ជួយ​ជម្រុញ​ជ្រើសរើស និង​ដាក់​ពង្រាយ​នៃ​កម្មវិធី​ត្រួតពិនិត្យ​សកម្មភាព និង​សេវាកម្ម​ផ្អែក​លើ​ទីតាំង​ដល់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ទៀត​ទូ​ទាំង​ពិភពលោក ។

រាល់​ព័ត៌មាន​លម្អិត​របស់​ប្រព័ន្ធ Bluetooth ជំនាន់​ទី​៥ នឹង​ត្រូវ​គេ​បង្ហាញ​នៅ​ឯ​ព្រឹត្តិការណ៍​ក្នុង​ក្រុង​ឡុ​ង​ដ៍​ថ្ងៃ​ទី​១៦ មិថុនា ៕