ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ដល់​អតិថិជន​មានសំណាង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​កាល​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ជូន​ដល់​អតិថិជន​មានសំណាង​ឈ្នះ​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ខ្លួន ដើម្បី​អបអរសាទរ​មេដាយមាស​ដែល​ស្រា​បៀរ​អង្គរ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​កាល​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ជូន​ដល់​អតិថិជន​មានសំណាង​ឈ្នះ​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ខ្លួន ដើម្បី​អបអរសាទរ​មេដាយមាស​ដែល​ស្រា​បៀរ​អង្គរ ទើប​ទទួល​បាន​ពី​ម៉ុង​សេ​ឡិច​សិន ។ ពិធី​ប្រគល់​រង្វាន់​នេះ ធ្វើ​ឡើង​នៅ​ហាង​លី​លី ពិភព​សាច់​អាំង ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ។

ក្នុង​ឱកាស​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ទាំង​នៅ​ក្រុងភ្នំពេញ និង​ខេត្តកណ្តាល ពេល​នេះ​តំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​បៀរ​អង្គរ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​ក្រុមហ៊ុន​បាន​ប្តូរ​កងក្រវិល​កំប៉ុង​ទៅ​ជា​ពណ៌​ក្រហម​និង​ពណ៌​និម្មិតសញ្ញា​រង្វាន់​ពណ៌​បៃតង់ចាស់ ដើម្បី​ឲ្យ​អតិថិជន​មើលឃើញ​រូបភាព​បាន​កាន់តែ​ច្បាស់​ជាង​មុន​។ ពិសេស​ជាង​នេះ ក្រុមហ៊ុន​បាន​សម្រេច​បន្ថែម​រង្វាន់​ទូរស័ព្ទ Samsung Galaxy A5 ចំនួន​១៦០​រង្វាន់​ទៀត បន្ថែម​ពីលើ​ម៉ូតូ Honda Dream ១៦០​រង្វាន់ និង​ទូរស័ព្ទ iPhone 6s ១៦០​រង្វាន់​ប្រចាំខែ និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ចែក​ជា​រៀងរាល់ថ្ងៃ​។

តំណាង​អតិថិជន​ទទួល​រង្វាន់​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​ឲ្យ​ដឹង​ថា កន្លង​មក លោកពូ​ធ្លាប់តែ​ឈ្នះ​រង្វាន់​ស្រា​បៀរ​កំប៉ុង​ពី​ស្រា​បៀរ​អង្គរ តែ​លើក​នេះ​ពិតជា​ហេង​មែន រូប​គាត់​ឈ្នះ​ម៉ូតូ​ហុងដា​ថ្មី​១​មួយ​គ្រឿង​ពិតមែន​។ គូសបញ្ជាក់​ថា កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ស្រា​បៀរ​អង្គរ​កំប៉ុង​នេះ នឹង​នៅ​តែ​បន្ត​រហូត​ដូច្នេះ​អតិថិជន​ដែល​មិន​ទាន់​ឈ្នះ​រង្វាន់​នៅ​តែ​មានឱកាស​ឈ្នះ​រង្វាន់​ជា​បន្ត​ទៀត​៕