ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

F&N បន្ត​ចែក​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី​ចំនួន​៣០​ខ្សែ​ក្នុង​ខែមិថុនា​នេះ

7 ឆ្នាំ មុន

F& N បាន​ប្រគល់​រង្វាន់​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី ចំនួន​៣០​ខ្សែ លើក​ទី​២ សម្រាប់​អតិថិជន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ កាលពី​ថ្ងៃ​ទី​១៥ ឧសភា នៅ​ផ្សា​របឹង​ឈូក ខេត្តបាត់ដំបង​។

F& N បាន​ប្រគល់​រង្វាន់​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី ចំនួន​៣០​ខ្សែ លើក​ទី​២ សម្រាប់​អតិថិជន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ កាលពី​ថ្ងៃ​ទី​១៥ ឧសភា នៅ​ផ្សា​របឹង​ឈូក ខេត្តបាត់ដំបង​។ និង​លើក​ទី​៣ សម្រាប់​អតិថិជន​ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និង​ព្រះ​វិហារ កាលពី​ថ្ងៃ​ទី​២៩ ឧសភា នៅ​ផ្សារ​កំពង់ធំ ខេត្តកំពង់ធំ ។

ដើម្បី​ចូលរួម​ផ្សងសំណាង អតិថិជន​គ្រាន់តែ​បកសម្បក​ផលិតផល​ទឹកដោះគោ ធី​ផត ទឹកដោះគោ ខា​សិន ចំណែកឯ​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស សូម​កាត់​ផ្នែក​ដែល​មាន​អក្សរ​អង់គ្លេស រួច​ហើយ​សរសេរ​ឈ្មោះ អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​ដាក់​ចូល​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។

អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​លោក​អ្នក ព្រោះ​ការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​លើក​ទី​៤ សម្រាប់​អតិថិជន​ខេត្តព្រៃវែង ស្វាយ​រៀង កំពង់ចាម ត្បូងឃ្មំ ក្រចេះ ស្ទឹង​ត្រែង រតនគីរី និង​មណ្ឌល​គី​រី  នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២ មិថុនា នៅ​ផ្សារ​កំពង់ចាម ខេត្តកំពង់ចាម ។ ដូច្នេះ​អតិថិជន​ក្នុង​បណ្ដា​ខេត្ត​ខាងលើ អាច​បន្ត​ដាក់​សម្បក​ផលិតផល​ឲ្យ​បាន​ច្រើន រហូត​ដល់​ថ្ងៃ​ចាប់​រង្វាន់ ដើម្បី​ទទួល​បាន​ឱកាស​ក្លាយជា​ម្ចាស់​ខ្សែ​.​ក​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​។ 

ការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​លើក​ទី​៥ សម្រាប់​អតិថិជន​ខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រះ​សីហ​នុ និង​កោះកុង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥-២៦ មិថុនា នៅ​ផ្សារ​កំពត ខេត្ត​កំពត។

កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត F&N នឹង​ធ្វើការ​ចាប់​រង្វាន់​ធំ គឺ​ខ្សែ​.​ក​មាស​ទម្ងន់​១​តម្លឹង ចំនួន​១៩​ខ្សែ សម្រាប់​អតិថិជន​ទូ​ទាំង​ប្រទេស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ធ្វើការ​ចាប់​រង្វាន់​នៅ​ថ្ងៃ​ទី​០៩ កក្កដា រួច​ធ្វើការ​ប្រគល់​រង្វាន់​នៅ​ថ្ងៃ​ទី​១៦ កក្កដា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន ។