ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់? ទៅ​ចងដៃ​ការ​គេ តែ​អត់​ចូល​តុ​ហូប ម្ចាស់​កម្មវិធី​រៀបចំ​របស់​នេះ​ជូន​វិញ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​មង្គលការ​នៅ​តាម​តំបន់​ជនបទ​មួយ​ចំនួន ឬ​ក្មេង​ៗ​យុវវ័យ​សម័យ​បច្ចុ​ប្បន្ន ជា​ពិសេស​អ្នក​រស់នៅ​ទីក្រុង​ធំ​ៗ ប្រាកដជា​មានការ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​លោក​អ្នក​ទទួល​បាន​អីវ៉ាន់​មួយ​កញ្ចប់ មាន​ទាំង

ខេត្តសៀមរាប ៖ ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​មង្គលការ​នៅ​តាម​តំបន់​ជនបទ​មួយ​ចំនួន ឬ​ក្មេង​ៗ​យុវវ័យ​សម័យ​បច្ចុប្បន្ន ជា​ពិសេស​អ្នក​រស់នៅ​ទីក្រុង​ធំ​ៗ ប្រាកដជា​មានការ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​លោក​អ្នក​ទទួល​បាន​អីវ៉ាន់​មួយ​កញ្ចប់ មាន​ទាំង​ទឹកក្រូច ស្រា​បៀរ និង​ផ្លែ​ឈើ ក៏​ដូច​ជា​មាន់​រស់ ឬ​មាន់​ឆ្អិន​មួយ​ក្បាល​ពី​ម្ចាស់​ដើមការ នៅ​ពេល​លោក​អ្នក​បាន​ប្រាប់​ម្ចាស់​ដើមការ​ថា «​រវល់​មិន​អាច​នៅ​ទទួលទាន​អាហារ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​បាន​» គឺ​បាន​ត្រឹម​ចង​ចំណងដៃ ជា​ស្រោមសំបុត្រ ។

យ៉ាងណាមិញ ការ​រៀបចំ​អីវ៉ាន់ មាន​ដូច​ជា មាន់​ឆៅ​១​ក្បាល ឬ​មាន់​ឆ្អិន​មួយ​ក្បាល អម​ជាមួយនឹង​ស្រា​បៀរ ឬ​ទឹក​ផ្លែ​ឈើ​ផ្សេង​ៗ គឺជា​ទំនៀមទម្លាប់​តាំងពី​បុ​រម្យ​បុរាណ​យូរលង់​ណាស់​មក​ហើយ និង​មាន​បងប្អូន​នៅ​តាម​តំបន់​ជនបទ​មួយ​ចំនួន នៅ​តែ​បន្ត​អនុវត្ត​នូវ​ប្រពៃណី​ដ៏​ផូរផង់​មួយ​នេះ​។

ជាក់ស្តែង​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ម្សិលមិញ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ជា​ថ្មី​ម្តងទៀត ជាមួយនឹង​ការ​រៀបចំ​អីវ៉ាន់​ជូន​ភ្ញៀវ​កិត្តិយស​ដែល​មិន​បាន​ចូលរួម​ពិសារ​ភោជនីយ​អាហារ ។

អា​ពិពាហ៍​ពិពាហ៍​ដែល​មាន​ឪពុក​ម្តាយ​ខាង​ប្រុស ឈ្មោះ គិ​ម សា​រិ​ទ្ធ និង​អ្នកស្រី ម៉ក់​ស្រី និង ឪពុក​ម្តាយ​ខាង​ស្រី​ឈ្មោះ លឹ​ម សេង និង​អ្នកស្រី អឿ ចាន់​ណា បាន​រៀបចំ​ឱ្យ​កូនប្រុស​ឈ្មោះ ស៊ុ​យ រ៉ា​ម៉ា ជា​គូរ​នឹង​កូនស្រី​ឈ្មោះ សុខ ពិសី ។ អាពាហ៍ពិពាហ៍​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។

អ្នកស្រី លឿង គឹ​ម​ហូ​យ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិ​ភាព​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ នេះ​ថា ការ​រៀបចំ​អាពាហ៍ពិពាហ៍​នៅ​ក្នុងស្រុក​ពួក តាម​ភូមិ​នីមួយ​ៗ គឺ​គេ​រៀបចំ​ដូច​ៗ​គ្នា អ្នក​ដែល​យក​លុយ​មក​ចងដៃ អត់​បាន​ចូល​ហូប ម្ចាស់​កម្មវិធី​ការ​បាន​រៀបចំ​ត្រឡប់​មក​វិញ​មាន​ដូច​ជា​៖ មាន់​ឆៅ ឬ ឆ្អិន​១ និង​បៀរ​៤​កំប៉ុង និង​ទឹកក្រូច​២ និង​ផ្លែ​ឈើ​២​កំប៉ុង ដោយ​អ្នកស្រី​អះអាង​ថា នេះ​ជា​ទំនៀមទម្លាប់​តាំងពី​ដូនតា​មករ​ហូត​ដល់​បច្ចុ​ប្បន្ន​។

អ្នកស្រី ស៊ី ណា​ន រៀបរាប់​ដែរ​ថា ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ ធ្វើ​ដូច​គ្នា​នៅ​ក្នុង​ក្រុង​សៀមរាប ខុស​ប្លែក​នៅ​តាម​ភូមិ ចំពោះ​អ្នក​ដែល​អត់​បាន​ចូល​មក​ហូប យក​លុយ​ទៅ​ចងដៃ ត្រូវ​បាន​ម្ចាស់​កម្មវិធី​រៀបចំ​ជា​កញ្ចប់​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​មាន ៖ មាន់​ដុត ឬ​មាន់​ឆៅ​ចំនួន​១ ថែម​ស្រា​បៀរ​៤​កំប៉ុង ឬ​ទឹកក្រូច​២​កំប៉ុង បើ​អ្នកចេះ​ផឹកស្រា​បៀរ​ទេ ពួក​គាត់​អាច​ប្តូរ​យក​ទឹកក្រូច ឬ​ទឹក​ផ្លែ​ឈើ​វិញ​បាន​។

បើ​តាម​ពី​ម្ចាស់​កម្មវិធី ឪពុក​ខាង​ស្រី ឈ្មោះ​លឹ​ម សេង និង អ្នកស្រី អឿ ចាន់​ណា ដែល​បាន​រៀបចំ​អាពាហ៍ពិពាហ៍​ឱ្យ​ប្រុស​ស្រី​កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ ២០២១ នេះ​ថា តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ពី​បុរាណកាល​ដ៏​យូរលង់​ណាស់​មក​ហើយ នៅ​តាម​ជនបទ​ឱ្យ​តែ​ដល់​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍ តែងតែមាន​រៀប​អាពាហ៍ពិពាហ៍ ហើយ​ភ្ញៀវ​ដែល​ចូល​មក​ហូប​អាហារ​ក្នុង​កម្មវិធី​ដូច​ធម្មតា ។

ម្ចាស់​កម្មវិធី​បន្ត​ថា «​ប៉ុន្តែ​ខុស​ប្លែក​តែ​មាន​ភ្ញៀវ​ខ្លះ​គាត់​ចូល​មក​ចងដៃ តែ​អត់​ចូល​ញាំ​ក្នុង​តុ លោក​ក៏​បាន​រៀបចំ​ត្រឡប់​ទៅ​វិញ​មាន​ដូច​ជា ៖ មាន់​ឆ្អិន ឬ​មាន់​ឆៅ​មួយ​ក្បាល មាន​ស្រា​៤​បៀរ​កំប៉ុង ឬ​ទឹកក្រូច​២ និង​ទឹក​ឈើ​២​កំប៉ុង បើ​សម្រាប់​អ្នក​អត់​ចេះ​ពិសារ​ស្រា​បៀរ ឬ​អ្នក​សុំ​សីល អាច​សុំ​ប្តូរ​យក​ទឹកក្រូច ឬ​ទឹក​ផ្លែ​ឈើ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ