ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារ​អា​ល្លឺ​ម៉​ង់ Rudiger នឹង​មិន​បាន​ចូល​លេង Euro 2016

7 ឆ្នាំ មុន

ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ Antonio Rudiger ត្រូវ​បាន​គ្រូបង្វឹក​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត Euro ឡើយ​បន្ទាប់​ពី​មាន​បញ្ហា​របួស​ជង្គង់​ខាងស្តាំ​អំឡុង​ពេល​ហ្វឹកហាត់​ក្នុង​ប្រទេស​បារាំង ។

ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ Antonio Rudiger ត្រូវ​បាន​គ្រូបង្វឹក​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត Euro ឡើយ​បន្ទាប់​ពី​មាន​បញ្ហា​របួស​ជង្គង់​ខាងស្តាំ​អំឡុង​ពេល​ហ្វឹកហាត់​ក្នុង​ប្រទេស​បារាំង ។ បញ្ហា​របួស​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​កើតឡើង​អំឡុង​ពេល​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន Evian les Bains ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ប្រមាណ​២.០០០​នាក់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​ទៅ ។

Rudiger នឹង​ត្រូវ​លេង​ជា​ខ្សែការពារ​កណ្តាល​ជាមួយ​កីឡាករ​Jerome Boateng ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូ​ល​C​ជាមួយ​Ukraine នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ ។ អា​ល្លឺ​ម៉​ង់​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​ការ​ប្តូរ​កីឡាករ​រូប​នេះ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​ខ្សែការពារ​រូប​ណា​នឹង​មក​ជំនួស​នោះ​ទេ ៕