ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ម្នាក់​ប្រទះ​ឃើញ​បុរស​ម្នាក់​បន្សល់​ម៉ូតូ​កណ្តាល​ស្ពាន រួច​ធ្វើ​រឿង​មួយ​ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​អាយុ​ខ្ទង់​ប្រហែល​៣០​ឆ្នាំ ​កំពុង​ជិះ​ម៉ូតូ​សុខ​ៗ បាន​​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង កណ្តាល​ស្ពាន រួច​លោ.ត​ចុះ​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​ខ្ទង់​ប្រហែល​៣០​ឆ្នាំ បាន​មក​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​សុខ​ៗ ដោយ​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង ម៉ាក ZOOMER.X ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​ភ្នំពេញ ១FX-៨៦១៦ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ស្ពាន​ព្រះ​មុនី​វង្ស ស្ថិត​ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​យុវតី​ម្នាក់ បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​កើតហេតុ នាង​បាន​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ZOOMER.X តាម​ផ្លូវ​២៧១ រួច​ឡើង​ទៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី លុះ​មក​ដល់​ពាក់កណ្ដាល​ស្ពាន ក៏​បាន​ឈប់​ម៉ូតូ ហើយ​បាន​ដោះ​មួក​សុវត្ថិភាព​ដាក់​លើ​កញ្ចក់​ម៉ូតូ រួច​ក៏​ដក​កូនសោ​ម៉ូតូ​ដាក់​ក្នុង​ហោ​ប៉ាវ​ខោ បន្ទាប់​មក​ក៏​បាន​តោ​បង្កាន់ដៃស្ពាន ហើយ​ក៏​បាន​លោ​.​ត​ចូល​ទឹក​បាត់ ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​កន្លែង​កើត​ហេតុតែ​ម្ដង ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ នៅ​មិន​ទាន់​ច្បាស់​ថា តើ​ជន​រង​គ្រោះ​ស្លា​.​ប់ ឬ​ក៏​នៅ​រស់​នោះ​ទេ? ដោយ​សារ​សាក្សី​បានឃើញ​ថា ពិតជា​ឃើញ​បុរស​ម្ចាស់​ម៉ូតូ​លោ​.​ត​ស​ម្លា​.​ប់​ខ្លួន​ពិតប្រាកដ​មែន? តែ​យ៉ាងណា សមត្ថកិច្ច​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ជា​បណ្ដោះអាសន្ន​ហើយ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​តាម​ផ្លា​ក​លេខ ស្វែងរក​គ្រួសារ​តាម​ក្រោយ​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ