ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PNN បន្ត​ទទួល​ការ​បោះ​ឆ្នោត​ជ្រើសរើស​តារាភាពយន្ត​ឆ្នើម​ដូច​តារា​ហុងកុង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទូរទស្សនិកជន​មានឱកាស​បោះ​ឆ្នោត​ជ្រើសរើស​ជនជាតិ​ខ្មែរ ដែល​មាន​រូបរាង​និង​មុខមាត់​ដូច​បេះបិទ​នឹង​តារាភាពយន្ត​ហុងកុង TVB ។ អ្នក​ដែល​ចូលរួម​បោះ​ឆ្នោត ក៏​នឹង​មានឱកាស​ជួប​ជាមួយ​កំពូល​

រាជធានី​ភ្នំពេញ ៖ ទូរទស្សនិកជន​មានឱកាស​បោះ​ឆ្នោត​ជ្រើសរើស​ជនជាតិ​ខ្មែរ ដែល​មាន​រូបរាង​និង​មុខមាត់​ដូច​បេះបិទ​នឹង​តារាភាពយន្ត​ហុងកុង TVB ។ អ្នក​ដែល​ចូលរួម​បោះ​ឆ្នោត ក៏​នឹង​មានឱកាស​ជួប​ជាមួយ​កំពូល​តារាភាពយន្ត​ហុងកុង នៅ​ក្នុង​ពិធី​ជួបជុំ​ពិសេស​មួយ​នៅ​ស្ទូ​ឌី​យោ​ទូរទស្សន៍ PNN វេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​១៩ ខែមិថុនា ២០១៦។

ការ​ប្រឡង​ជ្រើសរើស​អ្នក​ដែល​មាន​រូបរាង​និង​មុខមាត់​ដូច​តារាភាពយន្ត TBV បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​ជាង​២​ខែ​ហើយ ដោយ​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង​ការ​ប្រឡង​នេះ ដោយ​ផ្ញើ​រូបថត​របស់​ពួក​គេ​មក​កម្មវិធី​ប្រឡង​នេះ ។ រូបថត​ទាំងឡាយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ PNN នៅ​អាសយដ្ឋាន ៖ https://www.facebook.com/PNNDramaFanClub/ ។

ទូរទស្សន៍ PNN បាន​ចម្រាញ់​យក​បេក្ខជន ១០​រូប​ពី​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ដំណាក់កាល​រូបភាព​នៃ​ការ​ប្រឡង​។ ឥឡូវនេះ ទូរទស្សនិកជន​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​យក​៦​រូប បន្ទាប់​មក បេក្ខជន​ទាំង​៦​រូប នឹង​បង្ហាញខ្លួន​នៅ​លើ​ឆាក​ក្នុង​កម្មវិធី​ពិព័រណ៍ TVB-PNN ឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩ មិថុនា ខាង​មុខ​នេះ ។

តារាភាពយន្ត​ទូរទស្សន៍ TVB ពីរ​រូប គឺ Nancy Wu និង Vincent Wong រួម​នឹង​តំណាង​ទូរទស្សន៍ PNN នឹង​ជ្រើសរើស​បេក្ខជន និង​បេ​ក្ខ​នារី​ជ័យ​លា​ភី​ដែល​ដូច​តារា ភាព យន្ត TVB ព្រមទាំង​តារាភាពយន្ត​ដែល​សម្ដែង​ល្អ​បំផុត ។ ជ័យ​លា​ភី​នឹង​ទទួល​បាន​ពានរង្វាន់ និង​កិច្ចសន្យាការងារ​ជាមួយ​ស្ថានីយទូរទស្សន៍ PNN ។ កំពូល​តារាភាពយន្ត​ហុងកុង Nancy Wu និង Vincent Wong នឹង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ជួប​ជាមួយ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ នៅ​ថ្ងៃ​ទី​១៩ មិថុនា ខាង​មុខ​នេះ​។

ប្រិ​យ​មិត្ត​ទាំងឡាយ​ដែល​មាន​បំណង​ចង់​ជួប​ជាមួយ Nancy Wu និង Vincent Wong ដោយ​ផ្ទាល់ អាច​ចូល​មើល​ព័ត៌មាន​លម្អិត​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/PNNDramaFanClub/ ដើម្បី​ដឹង​ពី​របៀប​ទទួល​បាន​សំបុត្រ​ចូល ។ នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​ដែល​នឹង​ចាក់​បញ្ចាំង​ឆាប់​ៗ​នេះ លើ​កញ្ចក់​ទូរទស្សន៍ PNN តារាភាពយន្ត Nancy Wu សម្ដែង​ជា​តួ​ឈ្មោះ Tiu Lan ក្នុង​រឿង A Fist Within Four Walls​។

លោក Vincent Wong ក៏​ជា​តារាភាពយន្ត​ដ៏​ល្បីល្បាញ​មិន​ចាញ់ នាង Nancy Wu នោះ​ដែរ ថែម​ទាំង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ប្រិ​យ​មិត្ត​នៅ​កម្ពុជា​ដូច​គ្នា ។

Wong ល្បីល្បាញ​ដោយ​មាន​សមត្ថភាព​សម្តែង​ជា​ច្រើន​ក្នុង​ខ្សែភាពយន្ត​ភាគ​បែប​វាយប្រហារ​របស់ TVB ។ លើស​ពី​នេះ Wong ក៏​នឹង​បង្ហាញខ្លួន​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់ TVB រឿង Over Run Over សម្តែង​ជា​តួអង្គ Kwan Ting Ming ដែល​គ្រោង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រៀងរាល់ថ្ងៃ វេលា​ម៉ោង​៦​ដល់​ម៉ោង​៧​យប់ ចាប់ពី​ថ្ងៃ​ទី ២១ មិថុនា តទៅ ។

គួរ​រម្លឹក​ថា កាលពីដើម​ឆ្នាំ​២០១៦ ស្ថានីយទូរទស្សន៍ PNN បាន​ចុះ​កិច្ចព្រមព្រៀង​ចាក់​ផ្សាយ​គ្រប់​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់ TVB កំពុង​ដាក់​បញ្ចាំង​ក្នុង​ទីក្រុង​ហុងកុង ។ កម្មវិធី​ពិព័រណ៍ TVB-PNN ជាមួយ​តារាភាពយន្ត Nancy Wu និង Vincent Wong នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា វេលា​ម៉ោង​៥​ល្ងាច នៅ​ស្ទូ​ឌី​យោ​PNN ព្រែក​ព្នៅ ។ លោក​អ្នក​អាច​មើល https://www.facebook.com/PNNDramaFanClub/ ដើម្បី​ដឹង​ពី​របៀប​បាន​សំបុត្រ​ចូល​ទស្សនា ៕