ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី #LIVEYOURMUSIC របស់​ស្រា​បៀរ HEINEKEN ទទួល​បាន​ជោគជ័យ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រា​បៀរ​Heineken បាន​បន្ត​រៀបចំ​កម្មវិធី​តន្ត្រី​សាកល​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា #LiveYourMusic នៅ​ក្លិប LV ក្នុង​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​សៅរ៍​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ទទួល​បាន​ជោគជ័យ​យ៉ាង​គគ្រឹក

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រា​បៀរ​Heineken បាន​បន្ត​រៀបចំ​កម្មវិធី​តន្ត្រី​សាកល​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា #LiveYourMusic នៅ​ក្លិប LV ក្នុង​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​សៅរ៍​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ទទួល​បាន​ជោគជ័យ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​អ្នកគាំទ្រ​ស្រា​បៀរ Heineken យ៉ាងច្រើន​កុះករ​ចូលរួម​ក្នុង​កម្មវិធី​នា​រាត្រី​ពិសេស​នោះ​ជាមួយនឹង​ការ​កម្សាន្ត​តន្ត្រី​ផ្ទាល់ ។

កម្មវិធី  «Takeover» នៅ​ក្លិប LV ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​បំផុត​ពី​អ្នកចូលរួម​កម្មវិធី​ដែល​ទទួល​បានការ​កម្សាន្ត​សប្បាយ​រីករាយ​ពេញ​មួ​ួ​យ​រាត្រី ដោយ​មានការ​ចូលរួម​សម្តែង​ពិសេស​ពី​ឌី​ជេ  Mizzkiya មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឌី​ជេ​ក្នុងស្រុក​ជា​ច្រើន​រូប​ទៀត និង​តារាចម្រៀង​ហុ​ី​ប​ហប់​ខ្មែរ លោក  Bross La ព្រមទាំង​ការ​រាំ​ពិសេស​ពី​ក្រុម​រាំក្បាច់​ប្លែក​អស្ចារ្យ និង​ក្រុម​មនុស្ស​យន្ត  Universo Robot Team of Pyrotechnics  ដែល​បាន​សម្តែង​ក្រោម​ពន្លឺភ្លើង  LED បែប​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ ដែល​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

កម្មវិធី​មួយ​របស់​កម្មវិធី #Live Your Music ដែល​មានឈ្មោះ​ថា «Takeover» ឬ​«​បន្តវេន​» អនុញ្ញាត​ឱ្យ​អ្នកចូលរួម​«​បន្តវេន​» គ្រប់គ្រង​ជ្រើសរើស​តន្ត្រី​ពី​ឌី​ជេ​ដោយ​ប្រើ​ខ្សែ​កងដៃ​ពិសេស  Heineken អាច​បំភ្លឺ​ភ្លើងពណ៌​ក្រហម ឬ​បៃតង ដែល​អ្នកចូលរួម​អាច Vote ឬ​បោះ​ឆ្នោត​បទ​ចម្រៀង​បន្ទាប់​ពី​បទ​មួយ​ណា​ដែល​គេ​ចង់​ស្តាប់ ដោយ​មាន​ផ្ទាំង​អេ​ក្រង់  LED មួយ​គួរ​ឱ្យ​ទាក់ទាញ​នៅ​ក្នុង​ក្លិប​នេះ ។

កម្មវិធី​តន្ត្រី​ផ្ទាល់ LiveYour Music របស់​ស្រា​បៀរ  Heineken គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ម៉ាក​សញ្ញា​នេះ​ក្នុង​ការ​ពង្រឹង​វិស័យ​តន្ត្រី​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប នៅ​តាម​បណ្តា​ក្លិប​ល្បី​ៗ​ក្នុង​ខេត្ត​-​ក្រុង​ទាំងនេះ ដែល​ជា​ផ្នែក​មួ​​យ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សាកល​ថ្មី​របស់​ស្រា​បៀរ Heineken  ក្នុង​គោលបំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ​ឱ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕