ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ខេ​ម​ហ្វូ​ន ចែក​អំណោយ​ដល់​សាលា​បឋម​សិក្សា​មួយ​នៅ​កំពង់ស្ពឺ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន ខេ​ម​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ឈានមុខ​គេ​បាន​ចុះ​ចែក​អំណោយ​ដល់​សិស្ស​ក្រីក្រ​នៅ​សាលា​បឋម​សិក្សា​វត្ត​ភ្នំ ស្ថិត​នៅ​ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា ២០១៦

ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន ខេ​ម​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ឈានមុខ​គេ​បាន​ចុះ​ចែក​អំណោយ​ដល់​សិស្ស​ក្រីក្រ​នៅ​សាលា​បឋម​សិក្សា​វត្ត​ភ្នំ  ស្ថិត​នៅ​ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា ២០១៦ ដែល​មានការ​ចូល​រូ​ម​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ដៃគូរ​សហការ ព្រមទាំង​បុគ្គលិក​របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន​ច្រើន​ផង​ដែរ ។

លោក ហេង ផេង អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា នេះ​ជា​សកម្មភាព សប្បុរសធម៌​របស់​ក្រុមហ៊ុន​ជួយ​ដល់​សង្គម​ខ្មែរ ជា​ពិសេស​សិស្សានុ​សិស្ស​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ។ សិស្សានុសិស្ស​ដែល​ចូលរួម​ម្នាក់​ៗ​ទទួល​បាន​អំណោយ​ជា​សម្ភារ​សិក្សា ដូច​ជា​សៀវភៅ​៥​ក្បាល ប៉ិច​១​ដើម ខ្មៅ​ដៃ​១​ដើម កា​តាប​មួយ បន្ទាត់​​មួយ ព្រមទាំង​ថវិកា​មួយ​ចំនួន ។

លោក​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​អាជីវកម្ម​សព្វ​ថ្ងៃនេះ របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន មិនមែន​សំដៅ​ទៅ​លើ​ប្រាក់​ចំណ​ញ​តែ​មួយ​មុខ​ទេ គឺ​តែងតែ​យក​ប្រាក់​ដែល​ទទួល​បាន​ទៅ​ជួយ​សង្គម​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន ខេ​ម​ហ្វូ​ន បាន​នាំ​ចូល​ផ្តាច់​មុខជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ម៉ាក Meizu អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ ដោយ​បាន​ដាក់​សម្ពោធ​នៅ​ផ្សារ Aeon Mall កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ ដែល​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​អ្នក​ប្រើប្រាស់ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក៏​ដូច​ជា​បណ្តាល​អាជីវករ​នៅ​ទូ​ទាំង​ប្រទេស ដោយ​ផ្អែក​លើ​កត្តា​បួន គឺ គុណភាព​, តម្លៃ​, សេវាកម្ម និង ច្រក​បែងចែក ។

ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន និង Meizu នឹង​ខិតខំ​ស្វែងរក​បទ​ពិសោធ​ថ្មី​ៗ​ជាមួយ​ទូរស័ព្ទ​ដៃ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ហើយ​អតិថិជន​អាច​រក​ទិញ​បាន​ទូ​ទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា ៕