ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​កំពុង​កើនឡើង​កាន់តែ​ខ្លាំង

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​របស់​វៀតណាម​កើនឡើង​កាន់តែ​ខ្លាំង ដែល​បាន​បន្ថែម​តម្លៃ​៨៨០​លាន​ដុល្លារ​ទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) របស់​វៀតណាម ចាប់តាំងពី​ឆ្នាំ​២០១១

ប្រទេស​វៀតណាម ៖ ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​របស់​វៀតណាម​កើនឡើង​កាន់តែ​ខ្លាំង ដែល​បាន​បន្ថែម​តម្លៃ​៨៨០​លាន​ដុល្លារ​ទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) របស់​វៀតណាម ចាប់តាំងពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​របាយការណ៍​បាន​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​Moody’s ។

របាយការណ៍​មាន​ចំណងជើង​ថា ៖ «​ឥទ្ធិពល​នៃ​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ទៅ​លើ​កំណើនសេដ្ឋកិច្ច​» បាន​ឲ្យ​ដឹង​ថា Credit Card,  Debit Card និង Prepaid Cards ត្រូវ​បាន​គេ​ប្រើប្រាស់​កាន់តែ​ខ្លាំង​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​បាន​បង្កើត​ការងារ​ជា​មធ្យម​ចំនួន​៧៥.០០០​ការងារ​ប្រចាំឆ្នាំ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ ។

របាយការណ៍​របស់​ក្រុមហ៊ុន Moody’s បង្ហាញ​ថា ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន  វៀតណាម គឺជា​ប្រទេស​ដែល​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ខ្ពស់​ជាងគេ​ទី​២ ដោយសារ​តែ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង ។ ចំណែក​ប្រទេស​សិង្ហ​បុរី​ជាប់​លេខ​៣ ខណៈ​ប្រទេស​ថៃ​ជាប់​លេខ​១ ។ ម្យ៉ាងទៀត ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​រដ្ឋាភិបាល និង​ចូលរួម​ចំណែក​ដល់​ស្ថិរភាព និង​បង្ក​បរិយាកាស​បើក​អាជីវកម្ម ។

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​ជួយ​កាត់​បន្ថយ​សេដ្ឋកិច្ច​ដែល​កំពុង​ពឹងផ្អែក​លើ​សាច់ប្រាក់​សុទ្ធ ។ សរុប​មក ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​ផ្តល់​នូវ​ប្រាក់​ចំណូល​ពន្ធ​ដ៏​មាន​សក្តានុពល​ខ្ពស់​សម្រាប់​រដ្ឋាភិបាល ខណៈ​វា​ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​ការ​គ្រប់គ្រង​សាច់ប្រាក់​ទាប ធានា​ការ​បង់ប្រាក់​ដល់​ឈ្មួញ និង​ផ្តល់​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដល់​អ្នក​ប្រើប្រាស់​ទាំងឡាយ ។

ការ​បង់ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក កំពុង​តែ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​វៀតណាម រួម​មាន Master Card និង Visa Card ។ រីឯ​ការ​ប្រើប្រាស់ Visa Card សម្រាប់​ប្រតិបត្តិការ​សរុប​បាន​កើនឡើង​៣៤%​កាលពី​ឆ្នាំ​មុន ខណៈ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ឆូត​កាត​របស់​ក្រុមហ៊ុន​បាន​កើនឡើង​៣៨% ។

ការ​លក់​តាម​អន​ឡាញ​ដោយ​ប្រើប្រាស់ VISA Cards ក៏​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ក្នុង​កំណើន​៤៧% ។ ទន្ទឹម​នឹង​នេះ ប្រជាជន​វៀតណាម​ជាង​៤៥​លាន​នាក់​បាន​ភ្ជាប់​សេវា​អីុន​ធើ​រ​ណេ​ត​កាលពី​ពេល​ថ្មី​ៗ​នេះ ៕