ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែរក្សា​សរសៃសក់​ឱ្យ​ទន់​រលើប​តាម​រយៈ​ការ​ទទួលទាន​អាហារ​6​ប្រភេទ

7 ឆ្នាំ មុន

សក់​ជា​ផ្នែក​មួយ​ដែល​ជួយ​លើក​សម្រស់​លើ​ផ្ទៃមុខ​របស់​មនុស្ស​គ្រប់​រូប​ជា​ពិសេស​គឺ​ស្ត្រី​។ សរសៃសក់​រលោង​ភ្លឺ​ថ្លា​និង​ស្រស់​ស្អាត​គឺជា​និមិត្តរូប​នៃ​សុខុមាលភាព​រាង​កាយ ។ ទន្ទឹម​នឹង​ការ​ថែរក្សា​យ៉ាង​យកចិត្តទុកដាក់​តាម​រយៈ

សក់​ជា​ផ្នែក​មួយ​ដែល​ជួយ​លើក​សម្រស់​លើ​ផ្ទៃមុខ​របស់​មនុស្ស​គ្រប់​រូប​ជា​ពិសេស​គឺ​ស្ត្រី​។ សរសៃសក់​រលោង​ភ្លឺ​ថ្លា​និង​ស្រស់​ស្អាត​គឺជា​និមិត្តរូប​នៃ​សុខុមាលភាព​រាង​កាយ ។ ទន្ទឹម​នឹង​ការ​ថែរក្សា​យ៉ាង​យកចិត្តទុកដាក់​តាម​រយៈ​នៃ​ការ​ប្រើប្រាស់​ផលិតផល​ផ្សេង​ៗ(​សាប៊ូកក់​…) គេ​ក៏​អាច​ទទួល​បាន​សក់​រលោង​ភ្លឺ​ថ្លា​ផង​ដែរ​តាម​រយៈ​អាហារ​ប្រចាំ​ថ្ងៃ ។ អាហារ​ទាំងនោះ​មាន​ដូច​ជា ៖

១- ត្រីសូ​ម៉ុង ៖ ត្រី​ជា​អាហារ​ដែល​ផ្តល់​ឱ្យ​នូវ​សុខភាព​ដ៏​ច្រើន​មហិមា​ក្នុង​នោះ​សូ​ម៉ុង​គឺជា​ត្រី​ផ្តល់​អត្ថប្រយោជន៍​ដល់​សក់ ។ ខ្លាញ់ត្រី​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣  វីតាមីន B12 និង​សារធាតុ​ដែក ។ សរុប​បញ្ចូល​គ្នា សមាសធាតុ​ទាំងនេះ​អាច​ធ្វើ​ឱ្យ​សរសៃសក់​របស់​អ្នក​រស់​រវើក​និង​ភ្លឺ​រលោង ។ អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ថែរក្សា​ស្បែក​ក្បាល​ឱ្យ​មាន​សុខភាព​ល្អ ។ ដូច្នេះ បើ​យើង​ខ្វះ​សារធាតុ​នេះ​នឹង​នាំ​ឱ្យ​ស្បែក​ក្បាល​ស្ងួត សរសៃសក់​មិន​រស់ និង​មិន​រលោង​ភ្លឺ​ថ្លា ។

២-​ស៊ុត​និង​សាច់​មាន់ ៖ ជា​រឿយ​ៗ បណ្តា​អ្នកឯកទេស​ខាង​ចំណីអាហារ​តែងតែ​ចង់ឱ្យ​គ្រប់​ៗ​គ្នា​ទទួលទាន​ស៊ុត​និង​សាច់​មាន់​ដើម្បី​បង្កើន​ប្រូ​តេ​អុ​ី​ន​ក្នុង​រាង​កាយ​។ សក់​និង​ក្រចក​ត្រូវ​បាន​បង្កើត​ពី​ប្រូ​តេ​អុ​ី​ន ។ និយាយ​ជា​រួម ការ​ទទួលទាន​សាច់​មាន់​និង​ស៊ុត​ជំរុញ​ឱ្យ​សក់​ដុះ​ក្រាស់​ក៏​ដូច​ជា​ទប់ស្កាត់​ការ​ជ្រុះ​សក់​និង​ការ​ដាច់​សក់ ។ ស៊ុត​ត្រូវ​គេ​ដឹង​ថា សម្បូរ​ដោយ​វីតាមីន​ក្រុម B(B12 &B7) ។ ឯ​សាច់​មាន់​ដែល​សម្បូរ​ដោយ​ប្រូ​តេ​អុ​ី​ន​ជួយ​ធ្វើ​ឱ្យ​សរសៃសក់​ស្វិត​និង​មិន​ងាយ​ដាច់ ។

៣-​សាច់​គោ​និង​ងាវ ៖ អាហារ​ទាំង​២​មុខ​នេះ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ស័ង្កសី​ដែល​មាន​អត្ថប្រយោជន៍​ជួយ​ឱ្យ​សក់​ដុះ​បាន​ក្រាស់ ។ ខ្វះ​សារធាតុ​នេះ​នឹង​នាំ​ឱ្យ​សក់​ជ្រុះ ។ បន្ថែម​ពី​នេះ​ទៀត សារធាតុ​ស័ង្កសី​ក៏​អាច​ជួយ​ការពារ​មិន​ឱ្យ​សក់​ឆាប់​ប្រែ​ពណ៌​ផង​ដែរ ។

៤-​ផ្លែ Walnut និង Almonds៖ ជា​ពពួក​ផ្លែ​ឈើ​ដែល​សម្បូរ​ក្រាស់ក្រៃ​ដោយ​អាស៊ី​ដ​អូ​មេ​ហ្គា​-៣​និង​ស័ង្កសី ។

៥-​ប្រភេទ​សណ្តែក​ម្យ៉ាង Lentils៖ សណ្តែក​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​អាស៊ី​ដ​ហ្វូ​លិច ។ វា​ជា​អាស៊ី​ដ​ចាំបាច់​បំផុត​ក្នុង​ការ​ជួសជុល​ឡើង​វិញ​នូវ​សុខភាព​របស់​បណ្តា​កោសិកា​ឈាមក្រហម​ដែល​មាន​នាទី​ផ្គត់ផ្គង់​អុក​ស៊ី​សែន​យ៉ាងច្រើន​ដល់​ស្បែក​និង​ស្បែក​ក្បាល ។ លើស​ពី​នេះ​ទៀត វា​ក៏​សំខាន់​ណាស់​ដែរ​សម្រាប់​ការ​ដុះ​លូតលាស់​របស់​សក់ ។

៦-​ការ៉ុត ៖ មនុស្ស​គ្រប់​គ្នា​ដឹង​យ៉ាង​ច្បាស់​ថា ការ៉ុត​ជា​ប្រភព​វីតាមីន A ។ វា​មាន​នាទី​សំខាន់​ក្នុង​ការ​បង្កើត​ជាតិ​ប្រេង (Sebum) ក្នុង​ស្បែក​ក្បាល ។  Sebum សំខាន់​ណាស់​ក្នុង​ការ​រក្សា​ស្បែក​ក្បាល​និង​សក់​ឱ្យ​មាន​សំណើម ។ ការ​ផលិត​ជាតិ​ប្រេង Sebum មាន​តិច​នឹង​នាំ​ឱ្យ​ស្បែក​ក្បាល​កើត​អង្គែ សក់​ស្រួយ ។

ក្រៅពី​អាហារ​ខាងលើ គេ​គួរតែ​ដាក់​បញ្ចូល​វីតាមីន C ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ផង​ដែរ​ដ្បិត​វា​ចាំបាច់​ខ្លាំង​ណាស់​ក្នុង​ការ​ស្រូប​យក​សារធាតុ​ស័ង្កសី ។ ទឹក​ក៏​អាច​ជួយ​ឱ្យ​ស្បែក​ក្បាលមាន​សំណើម​និង​រក្សា​សក់​ឱ្យ​មាន​សុខភាព​ល្អ ភ្លឺ​រលោង​ផង​ដែរ ៕