ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ចំណុច​ថែរក្សា​សុខភាព​ឆ្អឹង​ចាប់ពី​វ័យ​30​ឆ្នាំ​ឡើង​ទៅ

7 ឆ្នាំ មុន

ឆ្អឹង​មិន​ត្រឹមតែ​ជា​ដុំ​កាល់ស្យូម​ដ៏​រឹង​មាំ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ជាលិកា​លូតលាស់​មានជីវិត​ដែល​មាន​ផ្នែក​ខាងក្នុង​ទន់​ហើយ​ស្រោប​ពី​ក្រៅ​ដោយ​កាល់ស្យូម​ផូស្វាត​យ៉ាង​រឹង​មាំ ។ ផ្នែក​ទន់​ខាងក្នុង​ឬ​ហៅ​ថា ខួរឆ្អឹង​មាន​នាទី​ផលិត​បណ្តា​

ឆ្អឹង​មិន​ត្រឹមតែ​ជា​ដុំ​កាល់ស្យូម​ដ៏​រឹង​មាំ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ជាលិកា​លូតលាស់​មានជីវិត​ដែល​មាន​ផ្នែក​ខាងក្នុង​ទន់​ហើយ​ស្រោប​ពី​ក្រៅ​ដោយ​កាល់ស្យូម​ផូស្វាត​យ៉ាង​រឹង​មាំ ។ ផ្នែក​ទន់​ខាងក្នុង​ឬ​ហៅ​ថា ខួរឆ្អឹង​មាន​នាទី​ផលិត​បណ្តា​កោសិកា​ឈាម​ក្នុង​ខ្លួន​មនុស្ស ។ ឆ្អឹង​បាន​ដើរតួ​នាទី​ជា​កន្លែង​ស្តុក​កាល់ស្យូម​របស់​រាង​កាយ​ច្រើន​ជាង​៩៩​ភាគរយ ។ ក្នុង​នាម​ជា សរីរាង្គ​មានជីវិត វា​បាន​កម្ទេច​ចោល​ស្រទាប់​ចាស់​របស់​ខ្លួន​ជា​ប្រចាំ ហើយ​ជំនួស​ស្រទាប់​ថ្មី​មក​វិញ ។ យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​មនុស្ស​មាន​អាយុ​ចាប់ពី​៣១​ឆ្នាំ​ឡើង​ទៅ សកម្មភាព​នេះ​នឹង​បាត់បង់​ឬ​ធ្លាក់​ចុះ បណ្តាល​ឱ្យ​ទម្ងន់​ឆ្អឹង​ថយ​ចុះ ។ ខណៈ​ការ​ថយ​ចុះ​កាន់តែ​ធ្ងន់ធ្ងរ ដង់ស៊ីតេ​ឆ្អឹង​នឹង​បាត់បង់ ធ្វើ​ឱ្យ​ឆ្អឹង​ស្ពោត​និង​ងាយ​បាក់​។ ដើម្បី​ចៀសវាង​ស្ថានភាព​អាក្រក់​បែប​នេះ លោក​អ្នក​អាច​សាកល្បង​វិធីសាស្ត្រ​៥​ចំណុច​ដូច​ខាងក្រោម​នេះ ៖

១-​ជ្រើសរើស​ប្រភេទ​អាហារ​ទទួលទាន​ដែល​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ ៖
ចូរ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយ​កាល់ស្យូម​និង​វីតាមីន D ។ កាល់ស្យូម​ចាំបាច់​ណាស់​រក្សា​ឱ្យ​ឆ្អឹង​រឹង​មាំ ប៉ុន្តែ​ក៏​ត្រូវការ​ជំនួយ​ពី​វីតាមីន D ផង​ដែរ ។ វីតាមីន​នេះ​មាន​នាទី​ជួយ​ឱ្យ​រាង​កាយ​ស្រូប​យក​សារធាតុ​កាល់ស្យូម​។ កាល់ស្យូម​មាន​ច្រើន​ក្នុង​អាហារ​ដូច​ជា ត្រី​សា​ឌី​ន ត្រីសូ​ម៉ុង ផលិតផល​ធ្វើ​ពី​ទឹកដោះគោ តៅហ៊ូ បណ្តា​បន្លែ​ស្លឹក​ពណ៌​បៃតង និង​ឆៃថាវ​ម្យ៉ាង​ឈ្មោះ Turnips ខណៈ​វីតាមីន D មាន​ច្រើន​នៅ​ក្នុង​ត្រី​ធូ​ណា ត្រី​សា​ម៉ុង ផ្នែក​ក្រហម​របស់​ស៊ុត ខ្លាញ់ត្រី ថ្លើម​និង​ទឹកដោះគោឆៅ ។

២-​សំដិល​ខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ ៖
ពន្លឺ​ថ្ងៃ​ជួយ​ជំរុញ​ដល់​ការ​ផលិត​វីតាមីន D នៅ​ក្រោម​ស្បែក ។ ដូច្នេះ ចូរ​សំដិល​ខ្លួន​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ពី​៥​ទៅ​៣០​នាទី​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៣-​ធ្វើ​លំ​ហាត់ប្រាណ ៖
ដូច​ជា​សាច់ដុំ​ដែរ ឆ្អឹង​ត្រូវការ​ចាំបាច់​នូវ​លំ​ហាត់ប្រាណ​ដើម្បី​រក្សា​សុខភាព ។ ហាត់ប្រាណ​ដូច​ជា ដើរ រត់​យឺត​ៗ និង​រាំ​មាន​អត្ថប្រយោជន៍​ជួយ​ទប់ស្កាត់​ដំណើរ​វិវឌ្ឍន៍​ទៅ​ជា​ជំងឺ ពុក​ឆ្អឹង​ខណៈ​ហាត់ប្រាណ​លើក​ទម្ងន់​ជួយ​បង្កើន​បរិមាណ​សាច់ដុំ​នៅ​លើ​ឆ្អឹង ។

៤-​ការពារ​ខ្លួន​ពី​ការ​ដួល ៖
ចូរ​ចៀសវាង​ទីទួល​ឬ​កន្លែង​ដែល​អ្នក​គិត​ថា អាច​នឹង​ធ្វើ​ឱ្យ​អ្នក​រអិល​ដួល ។ ក្នុង​ករណី​ជៀស​មិន​រួច អ្នក​អាច​ប្រើ​ឈើច្រត់​ជំនួយ​ពេល​ដើរ ។

៥-​ពិចារណា​ប្រើ​ឱសថ​បំប៉ន ៖
ក្នុង​ករណី​អ្នក​មិន​អាច​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់​ពី​អាហារ​ឬ​ពន្លឺ​ថ្ងៃ ចូរ​ប្រើ​ថ្នាំ​គ្រាប់​ជំនួយ តែ​មុន​នឹង​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ៕