ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានដឹងអត់ហ្នឹង? ដី​ព្រៃ​រា​ប់​រយ​ហិ​ក​តា​របស់​រដ្ឋ​កំពុង​រង​ការ​ឈូស​រំលោ.ភ​​​យក​​ចែក​​​គ្នា​​លក់​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ស្រប​ពេ​ល​ដែ​ល​ប្រមុខ​រាជរដ្ឋាភិបា​ល​បា​ន​បញ្ជា​ឱ្យមា​ន​កា​រស៊ើបអង្កេត​លើករណី​រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​ពី​សំណាក់​អ្នកមាន​លុយ និង​មាន​អំណាច​នៅ​ខេត្ត​ជាប់​បឹងទន្លេសាប ​រហូត​មានការ​ឃាត់ខ្លួន​បុគ្គល​ដែល​រំលោភ​ទាំងនោះ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​និង​ដកហូត​ដី​ព្រៃ​យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ​។​ ដោយឡែក នៅ​ខេត្ត​កំពង់ស្ពឺ​ឯណេះ​វិញ​ ករណី​រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​តាម​រយៈរូបភាព​ទិញ​លក់​ពី​ពលរដ្ឋ​ក៏​កំពុង​កើ​តមាន​ស្ទើរ​គ្រប់កន្លែង​ក្នុង​ស្រុក​ឱរ៉ា​ល់…

ខេត្ត​កំពង់ស្ពឺ ៖ ស្រប​ពេ​ល​ដែ​ល​ប្រមុខ​រាជរដ្ឋាភិបា​ល​បា​ន​បញ្ជា​ឱ្យមា​ន​កា​រស៊ើបអង្កេត​លើករណី​រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​ពី​សំណាក់​អ្នកមាន​លុយ និង​មាន​អំណាច​នៅ​ខេត្ត​ជាប់​បឹងទន្លេសាប ​រហូត​មានការ​ឃាត់ខ្លួន​បុគ្គល​ដែល​រំលោភ​ទាំងនោះ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​និង​ដកហូត​ដី​ព្រៃ​យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ​។​

ដោយឡែក នៅ​ខេត្ត​កំពង់ស្ពឺ​ឯណេះ​វិញ​ ករណី​រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​តាម​រយៈរូបភាព​ទិញ​លក់​ពី​ពលរដ្ឋ​ក៏​កំពុង​កើ​តមាន​ស្ទើរ​គ្រប់កន្លែង​ក្នុង​ស្រុក​ឱរ៉ា​ល់ តែ​មិនទាន់​ឃើញ​អាជ្ញាធរ​ និង​ជំនាញ​ពាក់​ព័ន្ធ​ចាត់វិធានការ​លើ​បុគ្គល​ទាំងនោះ​នៅឡើយ​ទេ​ ។ជាក់ស្តែង​ ដី​ព្រៃ​របស់​រដ្ឋ​រ​រាប់​រយ​ហិ​ក​តាដែល​ស្ថិតនៅ​ចំណុ​ច (សុរិយា) ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​យា​សា​ល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្ន​ត្រូវ​គេ​ដឹង​ថា ​មេ​ឈ្មួញ​ឈើ និង​បក្សពួក​មាន​ទាហាន​និង​ប៉ូលិស​ឈូស​ឆាយ​កា.ប់​ទន្ទ្រាន​យក​ដី​ព្រៃ​នៅ​ចំណុច​ខា​ងលើ​និង​បោះបង្គោល​ព្រំ​ចែក​គ្នា​លក់​ជា​បន្ដ​បន្ទាប់ រហូត​កើតមាន​ជម្លោះ​ប្តឹងប្តល់​គ្នា​ទៀតផង ។

ទាក់ទិនទៅនឹង​ការទន្ទ្រាន​ចូលកាន់​កា.ប់​ដី​របស់​រដ្ឋ​ខាងលើ​នេះ ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ភូមិថ្មីឃុំ​តា​សាល ស្រុក​ឱរ៉ា​ល់ បាន​អះអាង​ឲ្យដឹង​ថា ដី​នៅ​តំបន់​នោះ គឺជា​ដី​ស្ថិត​ក្រោម​ការ​គ្រប់​របស់​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ដែល​មាន​លោ​ក​ហ៊ុល ម៉ារា​ ជា​ ប្រធាន​។ ក្នុង​នោះ ​ពលរដ្ឋ​មិនដែល​ហ៊ាន​ចូល​កាប់គាស់ ​ដើម្បី​ធ្វើស្រែ​ចំការ​នោះ​ ព្រោះ​មានការ​ហាមឃាត់​ពីសំណាក់​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ បើ​អ្នកណា​ហ៊ាន​ចូល​ច្បាស់ជា​ត្រូវ​ចាប់​បង្ក្រាប​ជា​មិនខាន ​។

ស្រាប់តែ​មកដល់ពេលនេះ​ លេច​ឮ​ថា ដី​នៅ​តំបន់​នោះ​មាន​តំម្លៃ​ក៏​ឃើញ​មានឈ្មោះ ណុប​ឌី មេ​ឈ្មួញ​ឈើ ប្រចាំ​ស្រុក​ឱរ៉ាល់​និង​ឈ្មោះ​ពៅ ជា​យោធា​ខាងអធិការកិច្ច​ពាក់​ផ្កាយ១និង​ឈ្មោះ ផេង​ម៉ា​នី​ត នាយ​ផ្នែក​រដ្ឋបាល​សរុប​ការិយាល័យ​ទី៨ ព្រមទាំង​លោកស្នងការ​រង​ខេត្ត​កំ​ពង់ឹ​ស្ពឺ​ជាច្រើន​​រូប និង​កូនចៅ ក្រោម​ឱវាទ​ផង​បាន យក​គ្រឿងចក្រ​មក​ឈូស​ឆាយ ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ និង​បោះ​បង្គោល​ព្រំ​រ​របង​ចែក​គ្នា​លើ​ដី​ដី​ព្រៃ​របស់​រដ្ឋ​ដែល​ពួកគេ​ឈូស​ចែក​គ្នា​ដោយ​គ្មាន​ញញើត​ច្បាប់​សូម្បី​បន្តិច​។

ប្រជាពលរដ្ឋ​និយាយ​បន្ត​ថា ក្រុម​ពួក​ខាងលើ​នេះ តែងតែ​ដើរ​ទន្ទ្រាន​កា​​ប់​ដី​ព្រៃ​ម្ដុំ​ចំណុច (សុរិយា) លក់​ជា​បន្ដ​បន្ទាប់ ពុំ​មាន​អាជ្ញា​ធរ និង​មន្ត្រីជំនាញ​ពាក់ព័ន្ធ​ណាមួយ​ទៅ​ហាមឃាត់​ឡើយ​គឺ​គេ​លក់ដូរ​តែ​គ្មា​គេ​ប៉ុណ្ណោះ ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​សំណូម​ពរ​ទៅ​ក្រុមប្រឹក្សា​ខេត្ត​ ជាពិសេស​គណ:កម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ និង​ទទួលបន្ទុក​ដី​ព្រៃ​របស់​រដ្ឋ លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សូម​មេត្តា​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ក្រុម​បក្សពួក​ជនខិ​ល​ខូ​ច​នោះ កុំ​ឲ្យ​ដើរ​កា.ប់​ទន្ទ្រាន​យក​ដី​បែប​អនាធិបតេយ្យ​តាមតែ​ទំនើងចិត្ត​ដូច្នេះ​ទៀត ។

ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​រដ្ឋ​ខាងលើ​នេះ​ដែរ លោក​ណុប ឌី ​ដែល​ជា​មេ​ខ្លោង​ក្នុង​ការ​ឈូស​រំ​លោភ​ដី​ព្របស់​រដ្ឋ​នេះ​បាន​អះអាង​ដែរ​ថា ដី​នៅ​តំបន់​ខាងលើ​នោះ គឺជា​ដី​របស់​ខ្លួន​ដែល​ទិញ​ពី​ពលរដ្ឋ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ផង​ដែរ​ ។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​រដ្ឋបាល​ស្រុក​មួយ​រូប​បាន​អះអាង​ដោយ​សុំ​លាក់​ឈ្មោះថា ពេលនេះ ​ដី​នៅ​ចំណុច​ខាងលើ​កំពុង​មាន​ជម្លោះ​គ្នា​រវាង​ឈ្មោះ​ពៅ ​ជា​ទាហាន​នៅ​អធិការកិច្ច​ និង​ឈ្មោះ​ចែ​ ឌី​ណា ជា​មេ​ឈ្មួញ​ឈើ​ប្រចាំ​ស្រុក​ឱរ៉ាល់​ ដោយសារតែ​ឈ្មោះ​ពៅ​អះអាង​ថា ចែ​ឌី​ណា​ បាន​យក​ដី​របស់​គាត់​ចំនួន១០ហិ​ក​តា​ទៅ​លក់​អោយ​មន្ត្រី​នគរបាល​ខេត្ត​កំពង់ស្ពឺ​ក្នុង១ហិ​ក​តា២៥០០ដុល្លារ​។

​មន្ត្រី​ដដែល​បន្ត​ថា ម​ក​ដល់ពេល​នេះ​នៅ​មិនទាន់​ឃើញ​មាន​ពាក្យ​បណ្តឹង​មកដល់​សាលាស្រុក​នៅឡើយ​ទេ ព្រោះ​សុទ្ឋ​តែ​ជា​ជម្លោះ​ក្រៅច្បាប់​ព្រោះ​ជា​ដី​ព្រៃ​របស់​រដ្ឋ ។ កន្លង​មក​ ជំនាន់​លោក​អភិបាល​ចាស់ ខាង​អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​ចុះទៅ​ធ្វើការ​ហាមឃាត់​ជាច្រើនលើក​កន្លងមក​ហើយ ប៉ុន្តែ​ក្រុម​មនុស្ស​ទាំងនោះ​មាន​ទាំង​នគរបាល​និង​យោធា​ដែល​ជា​អ្នក​រួមគំនិត​ជាមួយ​ឈ្មោះ​ណុប​ឌី រស់​នៅ​ភិមិ​ដំបង​វេញ​ឃុំ​សង្កែ​សា​ទប​ស្រុក​ឱរ៉ាល់ នៅតែ​ចូល​ទៅ​កា.ប់​ទន្ទ្រាន​បោះបង្គោល​របង ហ៊ុមព័ទ្ធ ដី​នៅ​តំបន់​នោះ​ដដែល រហូត ដល់​មាន​ជម្លោះ​ប្រកែកគ្នា​កើតឡើង​។

​ក្នុងអំឡុងពេល​ឈូស​ឆាយ​នោះ​ទៀតសោត​ តាម​ព័ត៌មាន​ដែល​អាជ្ញាធរ​ទទួល​បាន ​គឺ​ពេល​ឈូស​គេ​ឃើញ​លោក​ប្រធាន​អង្គ​ការ​មួយ​ដែល​មាន​តួនាទី​ការពារ​ដី​ព្រៃ​របស់​រដ្ឋ​ចុះទៅ​តំបន់​នោះ​បំរុង​ចាប់​ឃាត់​គ្រឿងចក្រ​ដែរ តែ​ឈ្មូ​ញបា​នប​ញ្ជា​អោយ​កូនចៅ​បើក​គ្រឿងចក្រ​ទៅ​លាក់​ទុក​នៅក្នុង​ព្រៃ​មាត់​ស្ទឹង​រហូត​បណ្តាល​អោយ​ទឹកហូរ​ចូល​ម៉ា​សុីន​ខូច​គ្រឿងចក្រ​នោះ​ទៀតផង​។​ក្រោយមក ​មិនដឹង​ថា​យ៉ាង​មិច​ទៀត​ទេ​ស្រាប់តែ​គេ​យក​គ្រឿងចក្រ​ថ្មី​ទៅ​ឈូស​ហើយក៏​មិនឃើញ​វត្តមាន​លោក​ប្រធាន​អង្គការ​នោះ​ចូល​ទៅ​ឃាត់​គ្រឿងចក្រ​ដូចមុន​ទៀត​ដែរ​។

ពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​សំណូមពរ​ដល់​អាជ្ញា​គ្រប់​ជា​ន់​ថ្នាក់ ជា ពិសេស​ ជំនាញ​បរិស្ថាន សូម​មេត្តា​ចាត់វិធានការ​លើ​បុគ្គល​ដែល​ហ៊ាន​រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​យក​ទៅ​លក់​និង​ដកហូត​ដី​ដែលគេ​ឈូស​រំលោភ​យកទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ផង​ម្យ៉ាង​ដើម្បី​ទុកជា​ជំរក​សត្វព្រៃ​។​ពលរដ្ឋ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​គណ:កម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ព្រមទាំង​អាជ្ញាធរ​នឹង​មិន​ព្រងើយកន្តើយ​ចំពោះ​រឿង​នេះ​ទេ ព្រមទាំង​មាន​វិធានការ​ឃាត់ខ្លួន​ក្រុម​មនុស្ស​ទាំងនោះ​ចា​តើ​វិធានការ​តាមផ្លូវ​ច្បាប់​ជា​ក់​ជា​មិនខាន​។ អ្វី​ដែល​ពលរដ្ឋ​ដឹង​នៅពេល​នេះ​គឺ​ក្រុម​មនុស្ស​ទាំងនោះ​កំពុង​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​និង​ជំនាញ​ដើម្បី​រៀបចំ​ឯកសារ​សុំ​កាត់​ឆ្វៀល​ចេញ​ទៀតផង​ហើយ​ពួកគេ​បាន​យក​ដើម​ឈើ​ធំៗ​ទៅ​ដាំ​ដើម្បី​អោយ​មើលឃើញ​ថា​ពួកគេ​កាន់កាប់​យូរ​មក​ហើយ​ ។

ទាក់ទិន​ករណីនេះ​ដែរ​ លោក ឌុល សុខុម មេឃុំ​តា​សាល បាន​ប្រាប់​និង​ទទួលស្គាល់​តាម​ទូរស័ព្ទ​ថា«លោក​ទទួលដឹង​រឿង​ការទិញ​លក់​ពិតជា​អាជ្ញាធរ​ភូមិ​ឃុំ​ដឹង​លឺ​ប្រាកដ​មែន ចំណែក​រឿង​ឈូស​ឆាយ​អាជ្ញាធរ​ភូមិ​ឃុំ​មិនបាន​ដឹង​ថា​នោះ​ទេ គឺ​គេ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរិស្ថាន​ដែល​ឈរជើង​នៅ​តំបន់​នោះ ហើយ​ភាគច្រើន​គេ​លួច​ឈូស​នៅពេល​យប់ ករណីនេះ​លោក​នឹង​ចាត់​ក្រុម​ការ​ងារ​ចិះ​ទៅ​ពិនិត្យ» ។ ចំណែក​លោ​កងួ​នវា​សនា អភិបាលស្រុក​ឱរ៉ាល់​និង​លោ​ក​ហ៊ុ​លម៉ា​រា នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​មិន​អាច​សុំ​ការ​ពន្យល់​បា​ន​ទេ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ