ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពន្ធ​ឆ្នាំ ​២០២១ អាច​បាន ​៤,៥ ​ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំណូល​ពន្ធដារ​ និង​ពន្ធគយ​ក្នុង​ឆ្នាំ ​២០២១ ​នេះ អាច​នឹង​ទទួល​បាន ​៤,៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។​…

រាជធានី​ភ្នំពេញ ៖ ចំណូល​ពន្ធដារ​ និង​ពន្ធគយ​ក្នុង​ឆ្នាំ ​២០២១ ​នេះ អាច​នឹង​ទទួល​បាន ​៤,៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។​ ប្រាក់​ចំ ណូល​ឆ្នាំ​នេះ អគ្គនាយកដ្ឋាន​គយ​អាច​បាន​ដល់​ទៅ ២,២​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពន្ធដារ​បាន​សម្រេច​រួច​ហើយ​គឺ ​២.២៤៣​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​ ១១៤,១៣​ ភាគរយ ។ ​ដូច្នេះ​គិត​ទាំង​ចំណូល​ពន្ធដារ និង​ពន្ធគយ ​កម្ពុជា​រំពឹង​ទទួល​បាន​ចំណូល​​ ៤,៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

នេះ​ជា​ការ​អះអាង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ឱកាស​សម្ពោធ​អគារ​រ​រដ្ឋបាល​គយ កាលពី​ថ្ងៃ​ទី​ ២៣ ​ធ្នូ​ ។ សម្ដេច​បន្ថែម​ថា​ចំណូល​សម្រាប់​ឆ្នាំ ២០២១ ​នេះ​បើ​ប្រៀបធៀប​នឹង​ចំណូល​ដែល​ធ្លាប់​ទទួល​បាន​កាល​មុន​កូ​វី​ដ ​១៩​ គឺ​នៅ​តិច​នៅឡើយ តែ​យ៉ាងណា​ក្ដី​ក៏​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​របស់​ខ្លួន​ដដែល​ក្នុង​វិបត្តិ​កូ​វី​ដ ​១៩ ​ក្នុង​ឆ្នាំ ​២០២១​ នេះ ។

ក្នុង​ឆ្នាំ ​២០២២​ ខាង​មុខ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ត្រៀមខ្លួន​រួច​ហើយ​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ថ្មី​ៗ​ដែល​រដ្ឋាភិបាល​បាន​អនុគ្រោះ​កន្លង​មក​ដូច​ជា​ពន្ធ​លើ​ចំណេញ​មូលធន​អចលនទ្រព្យ ដែល​ពន្ធ​នេះ បាន​អនុគ្រោះ​អស់​រយៈពេល​ជិត ​១០ ​ឆ្នាំ​មក​ហើយ នឹង​បាន​គ្រោង​ប្រមូល​តាំងពី​ក្នុង​ឆ្នាំ​ ២០២១ ​ម្ល៉េះ តែ​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​ ១៩ ​ពន្ធ​នេះ បាន​ពន្យារ​ដល់​ឆ្នាំ ​២០២២​ ទើប​អនុវត្តន៍ ។ តាម​រយៈ​ការ​អនុវត្តន៍​ពន្ធ​នេះ​ដែរ ជា​ចំណែក​មួយ​ក្នុង​ចំណូល​ពន្ធ​ក្នុងស្រុក​ខណៈ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​តែ​មាន​សកម្ម ភាព​ក្នុង​វិបត្តិ​កូ​វី​ដ​ ១៩ ។

នៅ​ក្នុង​ឆ្នាំ ២០២២​ ខាង​មុខ​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន​ ៣ ​នឹង​ចូល​ជា​ធរមាន ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង​ពាណិ ជ្ជកម្ម​កម្ពុជា ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា កូរ៉េ និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP ។ ការ​ចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ នាំ​ចេញ​ទំនិញ​ទៅ​ក្រៅប្រទេស​ដោយ​រួច​ពន្ធ​ហើយ​ទំនិញ​ពី​ប្រទេស​ជា​ដៃគូ​កិច្ចព្រមព្រៀង​ដែល​នាំ​ចូល​មក​កម្ពុជា​ក៏​នឹង​រួច​ពន្ធ​ដូច​គ្នា ។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​អាច​នឹង​បាត់ បង់​ចំណូល​ពន្ធគយ​មួយ​ចំណែក​ពី​ប្រទេស​ដៃគូរ​កិច្ចព្រមព្រៀង ​ប៉ុន្តែ​កម្ពុជា​អាច​បង្កើន​លទ្ធភាព ទំនិញ​សក្ដានុពល​របស់​ខ្លួន​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដៃគូ​មិន​គិត​ពន្ធ​ដូច​គ្នា ។

លោក ​គី សេរី​វឌ្ឍន៍​ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុ​ជា មួយ​រូបបាន​ថ្លែង​ថា​ នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចូល​ជា​ធរមានចំ ណូល​ពន្ធគយ​មួយ​ចំណែក​នឹង​ត្រូវ​បាត់បង់​តាម​រយៈ​ការ​ចរចា​កន្លង​មក យើង​នាំ​ទៅ​គេ​អត់​អស់​ពន្ធ ហើយ​គេ​នាំ​មក​វិញ​ក៏​អត់​អស់​ពន្ធ​ដែរ ដូច្នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​នាំ​ចេញ​ទំនិញ​សក្ដានុពល​ទៅ​កាន់​ប្រទេស​ដៃគូ​កិច្ចព្រមព្រៀង​ឱ្យា​កាន់តែ​ច្រើន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ