ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​វី​តា​ល់​ឧបត្ថម្ភ​ដល់​សហគមន៍​បុប្ផា​បង្រៀន​កុមារ​ក្រីក្រ​ឥត​គិតថ្លៃ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃ​ទី​៤ មិថុនា ២០១៦ មូលនិធិ​២៥៛ វី​តា​ល់​ផ្តល់​ជំនួយ​ដល់​សាល​សហគមន៍​បុប្ផា ជា​សហគមន៍​បង្រៀន​កុមារ​ក្រីក្រ​ឥត​គិតថ្លៃ ដែល​មា​នទី​តាំងនៅ​ភូមិ​អង្គ​ទំលាប់ ឃុំ​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃ​ទី​៤ មិថុនា ២០១៦ មូលនិធិ​២៥៛ វី​តា​ល់​ផ្តល់​ជំនួយ​ដល់​សាល​សហគមន៍​បុប្ផា ជា​សហគមន៍​បង្រៀន​កុមារ​ក្រីក្រ​ឥត​គិតថ្លៃ ដែល​មា​នទី​តាំងនៅ​ភូមិ​អង្គ​ទំលាប់ ឃុំ​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ វី​តា​ល់​ក៏​បាន​ពាំនាំ​ភាព​សប្បាយ​រីករាយ ក្តី​រំភើប បូក​រួម​ទាំង​អំណោយ​ដូច​ជា​ប្រដាប់ប្រដា​ក្មេង​លេង សម្ភារ​សិក្សា ព្រមទាំង​ថវិកា​មួយ​ចំនួន​ជូន​ដល់​កុមារ​ក្នុង​សហគមន៍​ប្រមាណ​ជាង​២០០​នាក់​ផង​ដែរ​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ដែល​ជា​អ្នក​ផ្តួចផ្តើម​ដឹង​នាំ​កម្មវិធី​សប្បុរសធម៌​នេះ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជា​ពិសេស​អតិថិជន វី​តា​ល់ ប្រាកដជា​បានដឹង​ពី​មូលនិធិ វី​តា​ល់ ដែល​ក្រុមហ៊ុន​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការងារ​សង្គម​។ វី​តា​ល់ គឺ​សកម្ម​ណាស់​ចំពោះ​ការងារ​មនុស្សធម៌ ព្រោះ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​។ ការ​ឧបត្ថម្ភ គឺ​មាន​គ្រប់​រូបភាព​នៃ​អំពើ​មនុស្សធម៌ ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ចូលរួម​គាំទ្រ​វី​តា​ល់​បង្កើន​ឲ្យ​មូលនិធិ ២៥៛ វី​តា​ល់​កាន់តែ​រីក​ធំ​ផ្អែក​លើ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​។ លោក​បន្ត​ថា ទាំង​ថ្នាក់ដឹកនាំ និង​អគ្គ​នាយិកា វី​តា​ល់​តែងតែមាន​ទឹកចិត្ត​សណ្តោស​ប្រពៃ និង​យកចិត្តទុកដាក់​ចំពោះ​ជន​ចាស់ជរា វិស័យ​អប់រំ បរិស្ថាន វប្បធម៌​។​ល​។ ហើយ​លើក​នេះ​ក៏​ដូច​គ្នា ដើម្បី​លើកទឹកចិត្ត​ដល់​សហគមន៍​បុប្ផា ព្រមទាំង​អបអ​សាទរ​ដល់​ទិវា​កុមារ​អន្តរជាតិ មូលនិធិ​វី​តា​ល់ នឹង​ពាំនាំ​សម្ភារ​សិក្សា ប្រដាប់ប្រដា​ក្មេង​លេង ផលិតផល​វី​តា​ល់ ព្រមទាំង​ថវិកា​មួយ​ចំនួន​សម្រាប់​ចែក​ជូន​ដល់​កុមារ​ក្រីក្រ ក្នុងភូមិ​អង្គ​ទំលាប់​នេះ​។ វី​តា​ល់ ក៏​មាន​ជា​ការ​លេង​ហេ្គ​ម​ចំណេះដឹង ការ​បង្រៀន​ពី​ការ​លាងដៃ និង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ទៀត​សម្រាប់​ក្មេង​ៗ​ដើម្បី​ទុកជា​អស្សា​វ​រី​យ៍​ដ៏​ល្អ​សម្រាប់​ពួក​គេ​ក្នុង​ថ្ងៃ​សិទ្ធិ​កុមារ​។

សហគមន៍​បុប្ផា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវតី​ម្នាក់​ឈ្មោះ បុប្ផា អាយុ​ត្រឹមតែ​២១​ឆ្នាំ​ដែល​មាន​ឆន្ទៈ និង​ទឹកចិត្ត​មោះមុត​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​នៅ​ក្នុងភូមិ​។ សហគមន៍​ទទួល​បង្រៀន បន្ថែម​ឥត​គិតថ្លៃ សម្រាប់​កុមារ​សហគមន៍ ដើម្បី​ពង្រឹង​ចំណេះដឹង​ភាសា​អង់គ្លេស និង​សិល្បៈ​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​កុមារ​នៅ​ក្នុងភូមិ​អង្គ​ទំលាប់ ខេត្ត​កំពង់ស្ពឺ​។

ប្រធាន​សមា​គន៍ ខាន់ ចាន់​បុប្ផា និយាយ​ថា មូលហេតុ​ដែល​នាង​លះបង់​ទាំង​ពេលវេលា ទឹកចិត្ត ព្រមទាំង​ប្រាក់​កាក់​ផ្ទាល់ខ្លួន ដើម្បី​បង្កើត​ជា​សហគមន៍​បង្រៀន​ឥត​គិតថ្លៃ​នេះ​ឡើង គឺ​ដោយសារ​តែ​នាង​ចង់​បណ្តុះបណ្តាល​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ស្រឡាញ់​ការ​សិក្សា និង​មិន​ងាយ​បោះបង់​ការ​សិក្សា​ចោល ដូច​កុមារ​ៗ​នៅ​ជំនាន់​នាង ដែល​មិត្តភក្តិ​របស់​នាង​សឹងតែ​ទាំងអស់​បាន​បោះបង់​ការ​សិក្សា​ចោល​ទាំង​ខ្លូ​ន​នៅ​វ័យក្មេង​។ នាង​ថា ស្នាមញញឹម​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​របស់​កុមារ គឺជា​កម្លាំងចិត្ត​ដែល​ជម្រុញ​ឲ្យ​នាង​ធ្វើ ការងារ​ស្ម័គ្រចិត្ត​មួយ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​បាន​ទទួល​កម្រៃ​អ្វីមួយ​រៀល​សោះ​។

ទស្សនៈវិស័យ​របស់ វី​តា​ល់ មិន​ត្រឹមតែ​ចង់​ធ្វើ​សកម្មភាព​សប្បុរសធម៌​កាន់តែ​ច្រើន​នោះ​ទេ ក្រុមហ៊ុន​ក៏​មាន​បំណង​លើកទឹកចិត្ត និង​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរសធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​កាន់តែ​ពុះកញ្ជ្រោល​ផង​ដែរ​។ វី​តា​ល់​ប្តេជ្ញា​ថា នឹង​យក​កញ្ចក់​ថវិកា​សប្បុរសធម៌ ដែល​បាន​ចូលរួម​ពី​អតិថិជន​ទាំងអស់​ទៅ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ត្រឡប់​ទៅ​អតិថិជន​ទាំងអស់​វិញ​។ ដូច្នេះ​សូម​ចង​ចាំ​ថា គ្រាន់តែ​ជា​អតិថិជន​វី​តា​ល់ អ្នក​គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូលរួម​ចំណែក​នៃ​ការ​ជួយ និង​អភិវឌ្ឍ​សង្គម​បានជា​ច្រើន  «​វី​តា​ល់​មោទនភាព​ផលិតផល​ជាតិ​»​។