ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LION CORPORATION (THAILAND) LTD. បរិច្ចាគ​ទឹកប្រាក់​ចំនួន​៣៦​លាន​រៀល​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែល​ជា​ក្រុមហ៊ុន​មួយ​ផលិត​ហ្វូ​ម​ដុស​ខ្លួន «​ស៊ូ​គូ​ប៊ូ​ស៊ុ​» និង​ផលិតផល​កុមារ «​កូ​ដូ​ម៉ុ​» បាន​បង្កើត​យុទ្ធនាការ​សប្បុរសធម៌​មួយ​ដែល​មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែល​ជា​ក្រុមហ៊ុន​មួយ​ផលិត​ហ្វូ​ម​ដុស​ខ្លួន «​ស៊ូ​គូ​ប៊ូ​ស៊ុ​» និង​ផលិតផល​កុមារ «​កូ​ដូ​ម៉ុ​» បាន​បង្កើត​យុទ្ធនាការ​សប្បុរសធម៌​មួយ​ដែល​មានឈ្មោះ​ថា 3L ដោយ​បាន​នាំ​យក​ថវិកា​ចំនួន​៣៦​លាន​រៀល​មក​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​មន្ទីរពេទ្យ​នេះ​មាន​លទ្ធភាព​បន្ត​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ។ ការ​ប្រគល់ និង​ទទួល​ថវិកា​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០២ មិថុនា ២០១៦ នៅ​ក្នុង​មន្ទីរពេទ្យ​ផ្ទាល់ ដោយ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​ចូលរួម​ផ្តិត​យក​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ។

ការ​បរិច្ចាគ​នេះ ត្រូវ​បាន​រួម​សហការ​គ្នារ​តាម​រយ​: អ្នកគាំទ្រ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ «​ស៊ូ​គូ​ប៊ូ​ស៊ុ​» និង «​កូ​ដូ​ម៉ុ​» ដែល​បាន​បង្កើត​ហ្គេ​ម​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ចូលរួម​លេង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក និង​បន្ត tag មិត្តភក្តិ ដើម្បី​បង្កើន​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ ពោល​គឺ​នៅ​ពេល​ដែល​អ្នកលេង​ហ្គេ​ម tag មិត្តភក្តិ​របស់​ខ្លួន​កាន់តែ​ច្រើន ក្រុមហ៊ុន​ក៏​បន្ថែម​ថវិកា​សម្រាប់​បរិច្ចាគ​កាន់តែ​ច្រើន​ដូច​គ្នា​។ ជា​ការ​កត់សម្គាល់​សង្កេត​ឃើញ​ថា «​ស៊ូ​គូ​ប៊ូ​ស៊ុ​»​និង​«​កូ​ដូ​ម៉ុ​»​រីករាយ​ក្រៃ​លែង​ដែល​បាន​រួមចំណែក​មួយ​ផ្នែក​ជួយ​លើកកម្ពស់ និង​ជំរុញ​ការ​រស់នៅ​របស់​កុមារ​កម្ពុជា​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។

តំណាង​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ដោយសារ​មើលឃើញ​ពី​ស្ថានភាព​កុមារ​កម្ពុជា រង​គ្រោះ​ដោយសារ​ជំងឺ​ផ្សេង​ៗ​ចូល​មក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា នៅ​តែ​មាន​ចំនួន​ច្រើន ទើប​ក្រុមហ៊ុន​សម្រេច​នាំ​យក​ថវិកា​នេះ មក​ប្រគល់​ជូន​មន្ទីរពេទ្យ ដើម្បី​ឱ្យ​មន្ទីរពេទ្យ​អាច​បន្តសកម្មភាព​របស់​ខ្លួន​ក្នុង​ការ​ជួយ​កុមារ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ជំងឺ​ផ្សេង​ៗ ។
ជា​ការ​ឆ្លើយ​តប​តំណាង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌ ជា​ពិសេស​ចូលរួម​ចំណែក​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ជា​ច្រើន​ដែល​មក​សម្រាក និង​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ៕